Ep25 : ព្រះចន្ទក្រហម🎴

312 64 3
                                    

    ពេលនេះគឺបានរយៈពេល2ថ្ងៃហើយបន្ទាប់ពីការនិយាយស្រុះស្រួលគ្នាមកវិញរបស់លោកដង្ខៅ Ethan. Albert. hazel រួមជាមួយវត្តមានត្រឡប់មកវិញរបស់ភរិយារបស់គាត់ ជេយ៉ុន។

  នៅក្នុងវិមានក្រហមកំពុងតែមានមនុស្ស៤នាក់អង្គុយក្នុងបន្ទាប់បណ្ណាល័យ ពេលនេះគឺជារសៀលវេលាដែលព្រះអាទិត្យរៀបនឹងអស្ដង្គត។ ពន្លឺនៃមេឃាក៏បានពន្លឺទឹកក្រូចក្រហឹម ងាកទៅណាក៏ឃើញនៅបក្សីហើរត្រឡប់ទៅទ្រនំជាហ្វូង។

  តែពេលនេះហាក់ប្លែកខ្លាំងណាស់ ស៊ុងហូនដែលកំពុងតែសម្លឹងមើលទៅកាន់មេឃាទស្សនាថ្ងៃលិច ក៏ស្រាប់តែនិយាយឡើងខ្លាំងទាំងភ្ងាក់ផ្អើល

" ហេតុអ្វីបានជាមានត្មាតហើរជាហ្វូងជាមួយឥន្រ្ទី??? " ឮសម្ដីនេះហើយហ៊ឺសឹងក៏ក្រោកពីកៅអីគ្រូកដើម្បីទៅហើយស្ថានការណ៍

" ត្មាត?? " នាយបន្ទរឡើងពេលឃើញសត្វត្មាតជាច្រើនហើរ ព្រមទាំងមានឥន្រ្ទីហើរអមសងខាង 

" ហ៊ឺសឹង! យើងគិតថាដល់ពេលហើយ! គឺនៅយប់ហើយ! " ស៊ុងហូនបែរមករកអ្នកជាបងប្រុសនិយាយពាក្យដែលស្ដាប់ហើយព្រឺព្រួចឡើង

" វាមិនអាចទេ!!! " ហ៊ឺសឹងងាកទៅក្រៅបង្អូចវិមានឃើញថាទឹកសមុទ្រក៏នាចទៅវិញម្ដងបន្ដិចៗ រហូតអាចសម្លឹងឃើញស្រមោលកោះដែលលិចក្នុងទឹកនោះមកប្រឹមៗ

" ចំជាចង្រៃណាស់!! " ហ៊ឺសឹងស្រែកមួយវាស់ទាំងខឹង មុននឹងបាត់ខ្លួនទៅណាមិនដឹង

   ចំណែករីគីនិងជេយ៉ុនឃើញសុខៗគេបាត់ខ្លួនបែបនេះក៏សួរទៅស៊ុងហូនដែលឈរជាមួយទឹកមុខមាំ កាច។

" តើលោក Ethan ទៅណា? " រីគីសួរបែបនេះទៅហើយក៏មិនមានពាក្យតបដែរ តែគេបែរជាសង្កេតឃើញកែវភ្នែកពណ៌ត្នោតរបស់រាងក្រាស់ ក៏សាបរលាបទៅជាបៃតងទៅវិញ។ សក់ដែលមានពណ៌ខ្មៅសុខៗក៏ហាក់ប្រែពណ៍ទៅជាប្រាក់ជាមួយប្រផេះ។

  រីគីនៅធ្វើមុខមិនយល់មិនដឹងថាតើមនុស្សជាទីស្រឡាញ់របស់ខ្លួនពេលនេះតើគេកើតអីឲប្រាកដ ? ចំណែកជេគវិញនាយមើលបន្ដិចក៏ដឹងហើយថាស៊ុងហូនកើតអ្វី

  ជេគចូលទៅចាប់ដៃរីគីឲមកក្បែរខ្លួន មុននឹងបែរទៅរកបង្អួចខាងក្រៅ ក៏ឃើញថាពេលនេះទឹកចាប់ផ្ដើមនាចបង្ហាញវត្តមានកោះនៃសង្គ្រាមមកហើយ ។

" មើលថែរីគីឲបានល្អ! " នាយក្រាស់និយាយហើយក៏ស្រាប់តែលោតចាកចេញទៅតាមបង្អូចបាត់ ទុកឲរីគីនៅធ្វើភ្នែកមីងមាំងមិនទាន់នឹងយល់ហេតការណ៍ច្បាស់

" បងចង់ទៅណា Ray? "រីគីបម្រុងនឹងស្រែកហៅម្ដងទៀតទៅហើយតែជេគក៏ឃាត់

" ពួកយើងគួរតែរកកន្លែងលាក់ខ្លួនឲហើយទៅ! រឿងមិនល្អនឹងកើតឡើងឆាប់ៗ " ជេគថាហើយក៏ទាញបង្អូចបិទជិតឈឹង រួចក៏បន្តទៅបិទទ្វារ ធ្វើបន្ទប់ទាំងមូលប្រែងងឹត

" តើមានរឿងអ្វីកើតឡើង? " រីគីសួរទាំងភ័យខ្លាច ព្រោះនៅសុខៗអ្វីក៏ហាក់ដូចជាប្រែខុសប្រក្រតីទាំងស្រុង

" បងគ្មានពេលពន្យល់ឯងទេ! ពេលនេះអ្វីដែលយើងទាំងពីរត្រូវធ្វើគឺរក្សាសុវត្តិភាពឲល្អ! " ជេគថាហើយក៏ទាញដៃរីគីឲអង្គុយចុះក្បែរខ្លួន

   ងាកមកមើលខាងក្រៅវិមានឯនេះវិញ សម្លេងត្មាតយំគួរឲព្រឺព្រួចពេញវេហា សត្វអពមង្គលមួយនេះនៅហើរជារង្វង់លើវិមានក្រហមជាច្រើនជុំ ចំណែកឯឥន្រ្ទីវិញ ក៏ហើរឆាបយកកូនពស់មកហែកដាច់ជាច្រើនចំណែកយកមកទម្លាក់នៅពេញបរិវេណកោះ ។ កន្លែងណាក៏មានកំណាត់ពស់ ឈាមពស់ កន្លែងណាក៏មានសម្លេងត្មាតយំ។

  ចំណែកឯនៅក្នុងរូងថ្មមួយកន្លែងដែរជាកន្លែងលាក់ខ្លួនរបស់ពពួកពស់ទាំងឡាយយើងឃើញថាកំពុងតែត្រូវបាន លោកម្ចាស់ប្រុសរបស់វាចាត់ចែងជាកងទ័ពការពារតាមដែនកោះហាមមិនឲបុគ្គលណាម្នាក់ចូលមកបាន ។ ហើយក៏នៅយាមមើលស្ថានភាពកោះដែលកំពុងបង្ហាញខ្លួននោះ ។

" ពួកឯងត្រូវធ្វើការងារមួយនេះឲបានដិតដល់! បើសិនជាមានអ្នកណាចូលមកត្រូវសម្លាប់ភ្លាមដោយគ្មានហេតុផល ហើយទោះជាមានរឿងអ្វីក៏ដោយហាមដាច់ខាតគឺកោះហៅ the moon son ទោះជាមានរបួសច្រើននាក់យ៉ាងណាក៏ដោយ! " សម្លេងមាំក្រាស់របស់បុរសមាឌមាំដែលកំពុងស្ថិតក្នុងសារពាង្គកាយមនុស្សពាក់កណ្ដាលពស់ពាក់កណ្ដាល

" ត្រូវចាំថាហាមអ្នកណាម្នាក់ធ្វើពិធីកោះហៅ បងប្អូនព្រះច័ន្ទក្រហម  អោយសោះទោះជាយើងស្លាប់ក៏ដោយ! " គេបញ្ជាសារឡើង មុននឹងចាកចេញពីរូងថ្មនោះ តម្រង់ទៅវិមានក្រហម









  🎴
យកហុងស៊ុយចូលឆ្នាំខ្មែរ

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now