Ep19 : មកវិមានចន្ទ

431 82 6
                                    

  រីគីភ័យណាស់ នាយក៏ស្រាប់តែរត់មកដល់ដើមឈើធំៗពីរ។ វាអស់ផ្លូវបាត់ទៅហើយព្រោះមានអ្វីមួយមកទាក់ជើងនាយឲដួលទៅលើដី។

"កុំសម្លាប់ខ្ញុំអី?"​រីគីនិយាយទាំងភាពភ័យខ្លាចមិនហា៊នបើកភ្នែកសម្លឹងមើលអ្វីដែលនៅចំពោះមុខគេឡើយ

  តែអ្វីដែលគេមានអារម្មណ៌ដឹងនោះគឺជាសារធាតុរាវម្យ៉ាងដែលបាញ់ឆ្វាចមកលើផ្ទៃមុខរបស់គេ។ ព្រមទាំងភ្ជាប់ជាមួយសម្លេងកាប់អ្វីមួយយ៉ាងចឹង។

"រីគី! អូនមិនអីទេមែនទេ?" សម្លេងបុរសដែលនាយស្គាល់យ៉ាងច្បាស់ថាជាអ្នកណាក៏បង្ហើបឡើង

"ហ៊ូន??" នាយ​ហាក់​លែងខ្លាចគេទៀតហើយ រាងតូចសម្លឹងមើលបុរសនៅនឹងមុខខ្លួនជាមួយទឹកភ្នែករលីងរលោងព្រោះភាពភ័យខ្លាច​

"អូនអស់អីហើយ! តោះត្រឡប់ទៅសម្អាតខ្លួនអូនចេញទៅ! ខ្លួនអូនប្រឡាក់ឈាមពស់ហើយ! "ស៊ុងហូននិយាយហុចដៃទៅឲរាងតូចឆោងកាន់

"ហ៊ូន! ខ្ញុំឈឺជើង!" រីគីនិយាយឱនទៅមើលជើងខ្លួនឯងដែលដួលអម្បិញមិញនេះ

"មិនអីទេ! ចាំបងបីទៅវិញ!"​ស៊ុងហូនដើរទៅជិតលើកបីរាងកាយតូចនោះមកក្នុងរង្វង់ដៃដើរតម្រង់ទៅវិមានចន្ទ័វិញ។ តែគេមិនដឹងនោះទេថាមានភ្នែកមនុស្សម្នាក់សម្លឹងមើលគេ។

"​ឯងត្រឡប់មកវិមានចន្ទ័វិញហើយហេស៎? អាប្អូនកំហូច! ហ្អឹស! "គេនិយាយសើចហួសចិត្ត

  តែបើយើងមើលឲជាក់វាគឺជាវិមានក្រហម។ បុរសនោះសម្លឹងមើលកាយវិការពួកគេពីវិមានក្រហមមក។

  #skip​

  ព្រឹកដែលគ្មានសូម្បីពន្លឺថ្ងៃ វាមានអ័ព្ទខ្លាំងណាស់នៅព្រឹកនេះសូម្បីតែអាកាសធាតុក៏ចុះត្រជាក់ដែល។ ដំណើរដើរចេញពីបន្ទប់របស់កម្លោះមាឌល្អិតក៏មានសម្លេងមួយសួរមកនាយ។

"អូន​រួចរាល់ហើយ​មែនទេ?" ហ៊ឺសឹង សួរ

"រួចរាល់ហើយ! លោកដង្ខៅបម្រុងនឹងនាំខ្ញុំទៅណា?"​ជេគសួរទាំងឆ្ងល់ព្រោះនាយមិនដឹងពិតមែនថាគេចង់នាំខ្លួនទៅណា

"ពេលទៅដល់អូននឹងដឹង! តោះប្រញាប់ទៅៗក្រែងល៎គេចាកចេញទៅបាត់!"​ហ៊ឺសឹងមិនខ្វល់នឹងសំណួរជេគក៏ចាប់ទាញដៃនាយឲដើរចុះមកជាមួយខ្លួន

  ដំណើរដើរចាកចេញពីវិមានតម្រង់មកទិសទិសឦសានបានធ្វើឲពួកគេចំណាយពេលប្រហែលជា1ចំរាកថ្ងៃ។ ជេគដែលដើរតាមនាយក្រាសនោះមិនដឹងថាគេនាំខ្លួនទៅណាឡើយដឹងត្រឹមតែចេះតែដើរតាមទៅ។

"​អូនមានប្អូនប្រុសត្រូវទេ? "សុខៗហ៊ឺសឹងក៏សួរ

"អឹម! អូន-ខ្ញុំមានប្អូនប្រុសម្នាក់!"​រវល់ងាកមើលនេះមើលនោះធ្វើឲនាយភ្លេចខ្លួនពីសព្វនាមខ្លួនឯង

"ហឺស! អូនមិនបាច់ហៅដូចមុននោះទេ! បងនឹងអូនពេលនេះអូនគឺជាមនុស្សដែលបងស្រឡាញ់!"​ ហ៊ឺសឹងនិយាយបែរមករកជេគដែលដើរតាមពីក្រោយខ្លួន មើលរាងតូចក្នុងក្រសែរភ្នែកគួរឲស្រឡាញ់

"តោះពួកយើងមកដល់ហើយ! "រវល់តែអៀនស្រាប់តែហ៊ឺសឹងនិយាយឡើង​ម្ដងទៀត​ពេលនេះពួកគេមកដល់មុខវិមានពណ៌សចំណាស់មួយែស

"​នេះជា​កន្លែងណា? "ជេគសួរលើក​

" ជាវិមានចន្ទនោះអី! ពួកយើងឆាប់ចូលទៅ!​"ហ៊ឺសឹងនិយាយអូនដៃជេគឲចូលមកជាមួយខ្លួន

"តើវាមានសុវិត្តភាពទេ?"​ជេគសួរម្ដងទៀតមើលទៅនាយខ្លាចណាស់

"​មិនអីនោះទេ! ទីនេះក៏មានជាប់សាច់ឈាមជាមួយបងដែរ!"​ហ៊ឺសឹង​និយាយ​បែបនេះទើបជេគព្រមដើរចូលមកជាមួយ

  នៅទីនេះវាពិតជាត្រជាក់ណា ត្រជាក់ជាងវិមានក្រហម10ទៅ20ដង។ ហ៊ឺសឹងកាលដែលឃើញជេគរងាបែបនេះក៏ទាញកាយតូចមកក្នុងរង្វង់ដៃ។

"​អូហ៍? នេះចេះយកជើង​មកជាន់វិមានយើងផងហេស៎?"​សម្ដីមួយបង្ហើបឡើងពីបុរសម្នាក់ក្នុងឈុតពណ៌ស ព្រមជាមួយកាយតូចដែលក្នុងឈុតសដូចគ្នាតែរឹបបញ្ចេញរាងយ៉ាងខ្ញង់ចុះមកតាមកាំជណ្ដើរ








  ជួបគ្នាហើយ! ជួបទាំងគូរម៉ងហា៎
 

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Où les histoires vivent. Découvrez maintenant