Ep5 : សម្លេង​អ្វី?

495 92 1
                                    

  *ប្រឹបៗ *សម្លេងមនុស្សដើរបានបន្លឺឡើង​ ធ្វើឲអ្នកកម្លោះដែលស្ថិតក្នុងបន្ទប់នោះឆ្ងល់យ៉ាងខ្លាំង។ ជេគមិនទាន់បានគេងនោះទេ គេនៅអានវិន័យកោះសិន តែសម្លេងមនុស្សដើរបានបង្ហើបឡើងធ្វើឲគេដាច់អារម្មណ៍ពីសៀវភៅងាកសម្លឹងទៅមាត់ទ្វារ

"ខ្ញុំនៅតែម្នាក់ឯងទេ! ចុះសម្រឹបជើងអ្នកណា??" ជេគសួរទៅកាន់ខ្លួនឯង

"កោះនេះជាកោះឯកជនមិនអាចមានអ្នកណាមកដោយគ្មានការអនុញ្ញាតនោះទេ!"​ជេគថាហើយក៏ដាក់សៀវភៅចុះដើរតម្រង់ទៅរកទ្វារ​ដៃនាយចាប់ចង្ក្រឹងបម្រុងនឹងគោះ តែក៏គិត

"បើគោះទៅអ្នកណាដើរខាងក្រៅប្រាកដជារត់ចេញ ចឹងមិនបាច់គោះទេ! " ជេគថាហើយក៏ទាញទ្វារបើក..

  ខ្យល់ត្រជាក់ស្រេបដូចស្ថិតនៅក្នុងតំបន់ទឹកកក ជេគមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងភ្លាមៗ។ សីតុណ្ហភាពកាន់តែចុះទៅៗ ធ្វើជេគដែលដើរចេញពីបន្ទប់នោះរងាយ៉ាងខ្លាំង។

ស្រមោលខ្មៅមួយដើរកាត់មុខនាយ ធ្វើឲនាយប្រញាប់រត់ទៅទីនោះយ៉ាងលឿន។ ស្រមោលនោះរត់ចូលទៅក្នុងបន្ទប់មួយដែលមានទ្វារពណ៌ក្រហម។ ជាបន្ទប់មួយក្នុងបន្ទប់ទាំង22ដែលគេមិនអនុញ្ញាតឲប៉ះពាល់។ ទោះជាយ៉ាងណាដើម្បីឲដឹងថាស្រមោលនោះជាអ្នកណា នាយក៏ប្រមូលចិត្តក្លាហានទាំងអស់ដើរទៅបម្រុងនឹងបើកទ្វារ

"ឈប់!!!!!!!!!" សម្លេងមួយបានស្រែកបញ្ឈប់សកម្មភាពជេគ

"អ្នកនាង??"​ជេគឆ្ងល់ណាស់ហេតុអ្វីបានបង្ហាញខ្លួនមកភ្លាមៗបែបនេះ

"យើងប្រាប់ហើយថាឯងមិនអាចប៉ះពាល់បន្ទប់ទាំង22នោះទេ!" នាងនិយាយជាមួយសម្លេងយ៉ាងកាច

"តែខ្ញុំឃើញស្រមោលអ្នកណាម្នាក់ដើរ-"

"ចាកចេញពីទីនេះភ្លាម! មុននឹងយើងដាក់ទោសឯងពីការមិនគោរពវិន័យវិមានក្រហមនេះ!"​នាងស្រែកដាក់ជេគខ្លាំងៗ ជេគមិនអាចនិយាយអ្វីបានក្រៅពីយល់ព្រមចាកចេញ​

គ្រាន់តែជេគចាកចេញភ្លាម នារីនោះក៏ដើរចូលក្នុងបន្ទប់នោះភ្លាម!

"ខ្ញុំប្រាប់លោកដង្ខៅប៉ុន្មានដងហើយថាមិនអាចចាកចេញពីបន្ទប់នៅវេលានេះទេ! "នាងនិយាយទៅកាន់មនុស្សម្នាក់ដែលអង្គុយនៅទីងងឹតនោះ

"​នាងមានសិទ្ធអ្វីមកដំឡើងសម្លេងដាក់យើង??"​សម្លេងគេប្រៀបបាននឹងទឹកកក ត្រជាក់គ្មានទឹកដម

"សូមទោសលោកដង្ខៅ! តែអម្បិញមិញនេះក្មេងម្នាក់នោះជិតបានឃើញលោកហើយទាន! "នាងលុតជង្គង់ទៅនឹងដីសុំការអត់ទោស

"​នាងជាទាសករយើងប៉ុណ្ណោះ! បើនាងហ៊ានដំឡើងសម្លេងដាក់យើងម្ដងទៀត កុំថាយើងមិននិយាយឲសោះ! "បុរសនោះនិយាយមកព្រមទាំងដើរចូលមកជិតនាង

    រាងកាយខ្ពស់ស្រឡះ​ ស្បែកសស្លេកដូចជាសាកសព.ភ្នែកពណ៌ក្រហមប្រៀបបានជាឈាម សក់ពណ៌ខ្មៅក្រឹបទម្លាក់ចុះមក។ មុខមាត់ដ៏កំណាចរបស់គេបានមកភ្ជាប់ជាមួយនឹងចង្កូមមុតស្រួចសស្គុះ។

"​ហេតុអ្វីលោកចាកចេញពីបន្ទប់លោក? " នាងសួរទៅកាន់លោកដង្ខៅវិញ (កុំcringeអី! លោកដង្ខៅនឹងគេនិយាយជាមួយម្ចាស់វិមានក្រហម! មិនមែនអ្នកធ្វើការងាររាជការទេ!)​

"ចុះនាងមានបានយកវាមកប្រគល់ឲយើងទេ???" គេនិយាយមកកាន់នាងព្រមទាំងចាប់ប្របាច់មាត់នាងខ្លាំងៗ

"សុំទោសលោកដង្ខៅ! ខ្ញុំមិនអាចរកអ្វីបានក្រៅពីសត្វនោះទេ! " នាងតបទាំងភ័យខ្លាចព្រោះបើនាងមិនអាចរកមនុស្សមកឲលោកម្ចាស់នាងបាន​គាត់ប្រាកដជាវាយនាងមិនខាន

"ហឺស! អាក្មេងម្នាក់នោះជាអ្នកណា?? "គេសួរពីរាងតូចល្អិតនោះ

"​គេជាកូនច្បងជំនាន់ទី8របស់shim លោកម្ចាស់!"​នាងនិយាយតែអ្វីដែលនាងទទួលបានគឺកម្លាំងដៃយ៉ាងខ្លាំងទះលើស្បែកមុខរបស់នាង

"យើងឲឯងនាំមនុស្សរបស់យើងមក! ហេតុអ្វីបានជាគេ?"​គេស្រែកសម្លុតនាងខ្លាំងៗ

"ខ្ញុំខំព្យាយាមរបស់Mateរបស់លោកម្ចាស់ហើយ! តែខ្ញុំនៅតែមិនអាចរកឃើញ!"

"នាងត្រូវតែរកគេមកឲយើងមុនព្រះចន្ទក្រហម! បើមិនចឹងទេនាងជាអ្នកស្លាប់បន្ទាប់!"



នៅគៀកទេបងអើយ!

Anyway! Happy birthday jakey🎂

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now