Ep16 :វិមានចន្ទ🌙

513 83 5
                                    

"អូនទៅដឹងអ្វីមកខ្លះជេយ៉ុន?"​ហ៊ឺសឹងនិយាយហាក់ខឹងតម្លើងសម្លេងខ្លួនខ្លាំងៗធ្វើឲជេគភ្ងាក់ក្រញាងខ្លួន

"ហេតុអ្វីក៏លោកដង្ខៅភ្ងាក់ផ្អើល?" ជេគសួរបកធ្វើឲហ៊ឺសឹងក៏រាងសម្រួលអារម្មណ៍មកវិញខ្លះ

"គឺគ្មានអីទេ! តោះពួកយើងទៅគេងទៅ!"​ហ៊ឺសឹងនិយាយព្រមទាំងព្យាយាមគេចពីក្រសែរភ្នែកមូលក្រឡង់ដែលខំសម្លឹង​មកខ្លួន

"លោកដង្ខៅចង់គេចពីសំណួរខ្ញុំមែនទេ?"​ជេគចាប់ដៃមាំជាប់

"ឥឡូវបងប្រាប់អូនទៅចុះ! "

"​ខ្ញុំចាំស្ដាប់! "ជេគតប

"ត្រូវហើយលើកោះទាំងមូលមានវិមានពីរ! គឺវិមានក្រហមនឹងវិមានចន្ទ! ឥឡូវអូនដឹងហើយពួកយើងប្រញាប់ចូលគេងទៅ!"​

    #Skip

  សម្រឹបជើងត្របាញ់បង្កជាភាពចលាចលក្នុងវិមានដ៏ធំនារាត្រីព្រះចន្ទពេញវង់។ សម្លេងស្រែករបស់បាវបម្រើដែលលើកលំពែងប្រយុទ្ធតតាំងជាមួយនឹងសត្រូវឮសូរលាន់ពាសពេញទី។

"​ឆាប់ចូលទៅចាប់ស្នេហារបស់វាមក! "សម្លេងមេទ័ពក្នុងចំណោមសត្រូវទាំងអស់និយាយឡើង ធ្វើឲកូនចៅប្រមាណជា5អ្នកដកថយពីការប្រយុទ្ធតម្រង់ទៅជាន់លើ

"នោះវា​! ឆាប់ចាប់ទៅ!" បុរសម្នាក់ស្រែកឡើងចង្អុលទៅកាន់រាងក្រាស់នឹងជេគដែលបម្រុងនឹងរត់ចេញ

"ហ្អឹក! លោកដង្ខៅ ខ្ញុំខ្លាច!" ជេគស្រាប់យំឡើងដោយភាពភ័យខ្លាច

"​អូនឆាប់ចាកចេញទៅ! កុំខ្វល់នឹងបង!"​ហ៊ឺសឹងស្រាប់តែចាប់ដៃជេគដែលឱបខ្លួននោះចេញព្រមទាំងដេញនាយឲចាកចេញទៅរកទីសុវត្តិភាព

"​ខ្ញុំមិនអាចទៅតែម្នាក់ឯងទេ! លោកដង្ខៅត្រូវតែទៅជាមួយខ្ញុំ!" ជេគនិយាយទាំងយំ នាយហាក់ខ្លាចបាត់បង់រាងក្រាស់យ៉ាងចឹង

"​គោលដៅពួកគេគឺមកសម្លាប់បង! អូនមិនពាក់ពន្ធ័នោះទេ! ឆាប់ចាកចេញទៅជេយ៉ុន!" ហ៊ឺសឹងនៅតែនិយាយដដែលៗដេញជេគឲចាកចេញពីកន្លែងគ្រោះថ្នាក់មួយនេះ

"លោកដង្ខៅ!" សម្លេងស្រែកមួយរបស់បាវបម្តើប្រុសដែលចូលមករងលំពែងជំនួសម្ចាស់ខ្លួន

   ឈាមបាញ់ចេញពីរាងកាយបាវបម្រើប្រុសនោះពេញផ្ទៃមុខរបស់ជេគធ្វើឲនាយភ័យស្រឡាំងកាំងញ័រដៃជើងរត់មិនចង់រួច

   ជេគក្រលែកមើលគឺឃើញត្រឹមដាមឈាមដែលបាញ់ក្រហមច្រាងជុំវិញវិមានទាំងមូល​។ មនុស្សដេកស្លាប់ពេញវិមាន កន្លែងណាក៏មានមនុស្សស្លាប់ កន្លែងណាក៏មានឈាម

"បងជេគ! ជួយខ្ញុំផង!" សម្លេងមួយបន្លឺឡើងនៅពីក្រោយខ្នងជេគ នៅពេលដែលនាយងាកមើលគឺជាប្អូនប្រុសដែលត្រូវបានពួកមនុស្សពាក់កណ្ដាលពស់ពាក់កណ្ដាលរួមរឹតកាយ

"នីគី!!!" ជេគស្រែកហៅឈ្មោះប្អូនប្រុសខ្លាំងៗ

"ជេគឆាប់ចាកចេញទៅ! ប្អូនរបស់អូនកុំបារម្ភអី! អូនឆាប់ចាកចេញទៅ!"រាងក្រាស់និយាយមកកាន់គេ

"ហេតុអ្វី​លោកមិនទៅជាមួយខ្ញុំ?"ជេគសួរទាំងរលីងរលោងទឹកភ្នែក

"បងមិនអាចចាកចេញបានទេ! បងនៅការពារអូនពីក្រោយ! អូនទៅចុះពួកយើងចាំជួបគ្នានៅវិមានចន្ទ-"

    ហ៊ឺសឹងនិយាយមិនទាន់ចន់ស្រួលបួលផងលំពែងពណ៌មាសមួយស្រាប់តែចាក់ផ្លុះកាយមាំពីម្ខាងទៅម្ខាង ធ្វើឲឈាមក្រហមស្រស់ហូរចេញពីកាយនាយ។

" អត់ទេ! ហ៊ឺសឹង!!! "សម្លេងស្រែករបស់ជេគបន្លឺឡើងយ៉ាងខ្លាំង

"​ជេយ៉ុន! អូនយល់សប្ដិអាក្រក់មែនទេ? ឆាប់ភ្ងាក់មក! "សម្លេងដាស់មួយនេះធ្វើឲជេគចាកឆ្ងាយពីសុបិន្ដអាក្រក់មួយនោះ

"លោកដង្ខៅ ហ្អឹកៗៗ!" ជេគទាញកាយមាំមកឱបទាំងភ័យយំញ័រសស្រាក់!

"មិនអីទេ! បងនៅក្បែរអូនហើយ! បងនឹងការពារអូន! "ហ៊ឺសឹងអង្អែលសក់ជេគថ្នមៗ

"ហេតុអ្វីសុបិន្តខ្ញុំអាក្រក់ម្លេះ! ពួកគេតាមសម្លាប់ខ្ញុំនឹងប្អូនខ្ញុំ-"

   ទឹកមុខព្រួយបារម្ភរបស់រាងក្រាស់ក៏ស្រាប់តែប្ដូរមកជាខឹងមួយរំពេច! នាយហាក់ខឹងជាខ្លាំង





  ចាក់មើលថាk'heeធ្វើអីបន្ទាប់??

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now