Ep6 : សួស្ដី

489 87 10
                                    

  ព្រឹកព្រលឹមនៅមាត់ច្រាំងរបស់ផែhazel កម្លោះសង្ហារៀបចំបង្វិចអាហារជាមួយសម្លៀកបំពាក់ខ្លះៗព្រោះខ្លួននឹងចាកចេញទៅសួរសុខបងប្រុសនៅកោះក្រហម។ អ្នកណាទៅដឹងថានាយនឹកបងប្រុសរហូតគ្រាន់តែដល់ថ្ងៃភ្លាមរុះរាន់ទាំងព្រលឹមបែបនេះ។

" តើយើងគួរជិះតាមបណ្ដោយទឹក ឬ​បញ្ច្រាសទឹក??"​មិនមែនមិនដែលជិះទូកទេ តែបើសិនជាជិះតាមបណ្ដោយទឹកគឺរសៀលឯណោះបានដល់ ចឹងបានតែប្រថុយតាមទិសបញ្ច្រាសហើយ

"*បងរងចាំអូន! *" សម្លេងមួយស្រាប់តែបន្លឺឡើង រីគីងាកសម្លឹងជុំវិញខ្លួនតែមិនឃើញអ្នកណានៅជិតខ្លួនសោះ

"អ្នកណានៅក្បែរនេះមែនទេ??? "រីគីស្រែកសួរតែគ្មានការឆ្លើយតប នាយចាប់ផ្ដើមចម្លែកចិត្តហើយ~~

"ឯងប្រហែលជាស្ដាប់ច្រលំហើយ!​គ្មានអ្នកណាផង!"​រីគិនិយាយហើយក៏ចេញទូកទៅ​

ទូកនោះមិនអាចធ្វើដំណើរនៅកំលុងពេលមានសម្លេងចម្លែកនោះទេ!   

  បណ្ដាំរបស់លោកឪពុកគឺនៅថ្មីនៅឡើយទេ....

  រីគីចែវទូកបណ្ដើរ ចម្ងល់លោតឡើងមកបណ្ដើរ ហេតុអ្វីបានជាថ្ងៃនេះផ្លូវទឹកបែរជាមកតាមទិសនេះដូច្នេះ?? នាយគិតថាវាពិបាកព្រោះនាយជិះបញ្ច្រាស់ទិសតែវាបែរជារលូនទៅវិញ។

"តើឯងចេញខុសទិសមែនទេរីគី? ហេតុអ្វីបានជាទឹកដើរតាមផ្លូវនេះវិញ???" ទោះជាយ៉ាងណាក៏នាយមិនអាចបកស្រាយពីចម្ងល់របស់ខ្លួនបានដែល

  វា​ពិតជាលឿនណាស់ លឿនជាងអ្វីដែលនាយគិតទៅទៀត មិនបានមួយវដ្តផងនាយក៏មកដល់ច្រាំងកោះទៅហើយ។

"លោកពុកប្រាប់ថាចំណាយពេលកន្លះថ្ងៃបានមកដល់ហេតុអ្វីយើងចំណាយពេលលឿនម្លេះ?? "រីគីនៅតែសួរមកខ្លួនឯងស្របពេលដែលដៃចងទូកទៅនឹងច្រាំង

*ប្រឹប* ៗ​

  សម្លេងមនុស្សដើរតម្រង់មករកនាយ រីគីប្រញាប់បែរទៅយ៉ាងលឿនព្រោះគិតថាជាបងប្រុសតែខុសស្រឡះ ម្នាក់នោះជាជាបុរសមាឌធំម្នាក់ដែលមានសាក់រូបnagaនៅនឹងដៃស្ដាំរបស់ខ្លួន ព្រមទាំងមានមុខមាត់គួរឲខ្លាច!

" ឯងមកកាន់ទីនេះក្នុងគោលបំណងអ្វី?"​សម្លឹងរឹងកម្រឹសសួរមកកាន់នាយរីគី

"ខ្ញុំមកសួរសុខទុកបងប្រុសនៅវិមានក្រហម! នេះជាសំបុត្រស្នើរ!"​រីគីនិយាយហើយក៏ដកសំបុត្រដែលបងប្រុសខ្លួនផ្ងើរមកកាន់ខ្លួន បង្ហាញទៅកាន់បុរសម្នាក់នោះ

  បុរសនោះសម្លឹងទៅកាន់សំបុត្រហើយក៏ញញឹមបន្ដិច។

"ឯងដើរទៅត្រង់រហូតដល់ដើមឈើធំមួយរួចក៏បត់ឆ្វេងបន្ដិចនឹងដល់វិមានហើយ!"​បុរសនោះប្រាប់ផ្លូវទៅកាន់នាយ

"​អរគុណ​បងប្រុស​ហើយ!​"រីគីឱនគោរពលាបុរសនោះហើយក៏ចាកចេញទៅ

"យើងគិតថាសង្គ្រាមនឹងកើតឡើងនៅពេលឆាប់នេះ!"​បុរសនោះនិយាយជាមួយស្នាមញញឹមកំណាចសម្លឹងដំណើរដើរចេញរបស់រីគី

  និយាយពីរីគីដែលដើរមករកវិមានក្រហមឯណោះវិញ ចំណាយពេលប្រមាណជាយូរបន្ដិចទើបមកដល់មុខវិមានដ៏ធំ។ នាយដើរទៅមាត់ទ្វារដៃទាំងពីរឈោងទៅកាន់ចង្ក្រឹងក្រហមគោះវា3ដង​ក៏ឃើញបងប្រុសមកបើកទ្វារល្មម

"​អៅ​រីគី? ហេតុអ្វីបានជាមកដល់លឿនម្លេះ??" ជេគនិយាយទៅកាប្អូនប្រុសព្រមទាំងនាំនាយចូលមកក្នុង

"កុំតែបានបងប្រុសម្នាក់ប្រាប់ផ្លូវទេ! កុំអីខ្ញុំវង្វេងកណ្ដាលព្រៃហើយ-"

"បងប្រុស?? មានមនុស្សនៅទីនេះដែលឬ? តាំងពីបងមករស់នៅទីនេះមួយសប្ដាហ៍មកមេការគាត់ប្រាប់ថាលើកោះនេះគ្មានមនុស្សនោះទេ! មានតែបងម្នាក់ប៉ុណ្នោះ! "ជេគនិយាយបែបនេះធ្វើឲរីគីបើកភ្នែកធំៗ

"បងច្បាស់ទេ? ព្រោះខ្ញុំទើបតែជួបគាត់នឹង "

  ដោយលែកនៅក្នុងបន្ទប់ងងឹតស្លុបនៅជាន់ទី5ឯណោះវិញ បុរសក្នុងឈុតជាអ្នកមានអំណាចអង្គុយលើកៅអីពណ៌ប្រាក់សម្លឹងទៅកាន់កែវដែលមានដាក់ឈាមក្នុងនោះ​

"​ហេតុអ្វីបានជាអាចមានNagariចូលមកទីនេះបាន?? " Ethan. Albert. ​hazel....








សង្គ្រាមរវាង vampire នឹង​ Nagaនឹងកើតឡើងក្នុងពេលឆាប់ៗនេះ..

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Onde as histórias ganham vida. Descobre agora