Ep14 : ជាទូករបស់ប្អូនខ្ញុំ!

407 61 3
                                    

ដំណើរអ្នកទាំងពីរដើរចាកចេញពីវិមាន នេះវាហាក់ដូចជាលើកទីមួយក្នុងរយៈពេលជាច្រើនរយឆ្នាំមកដែលនាយក្រាស់ហ៊ឺសឹងឈានជើងដើរចេញពីវិមាន។ កូនចៅបាវបម្រើប្រុសៗដែលឈររងចាំនៅមាត់ទ្វារនោះគ្រាន់តែឃើញវត្តមានរាងក្រាស់មកភ្លាមក៏ឱនគោរពដាក់ក្បាលសឹងតែស្មើដី។ ពេលនេះទើបជេគដឹងថាអំណាចលោកដង្ខៅដែលនាយនិយាយឌឺដងជាមួយនោះគឺមិនធម្មតាទេ!។

"*ហ៊ឺយ!អាជេគ!លោកដង្ខៅកាចដាក់បាវបម្រើគ្រប់គ្នាឯងគួរតែគោរពគាត់!មិនមែនឈ្លើយដាក់គាត់បែបនឹងទេ!*" ជេគគិតក្នុងចិត្ត ខាំមាត់ដើរតាមអ្នកដែលមានអំណាចនោះទាំងមានអារម្មណ៍រអៀសខ្លួននៅពាក្យសម្ដីដែលខ្លួននិយាយទៅកាន់លោកដង្ខៅ

ជាធម្មតាលោកដង្ខៅគឺត្រូវថ្ងៃមិនបានទេ តែថ្ងៃនេះមេឃាបែរជាគ្មានថ្ងៃពន្លឺអ្វីបន្តិច​មានត្រឹមពពក នឹង​អ័ព្ទ​ក្រាស់​ឃ្មឹកតែប៉ុណ្ណោះ​

"​នេះ​លោកដង្ខៅ!"​បាវបម្រើប្រុសម្នាក់ចង្អុលទៅទូកដែលបោះខ្សែងចងទៅនឹងកំពង់មាត់ច្រាំង

"អូនមើលទៅថាវាជាទូកឪពុកអូនឬមិនមែន!"​ហ៊ឺសឹងបែរទៅនិយាយជាមួយជេគដែលនៅពីក្រោយខ្នងនាយនោះ

"គឺ.... គឺ... វាជាទូករបស់ប្អូនខ្ញុំ!" ជេគតប

"អូនចង់ធ្វើអ្វីបន្តទេ?"​

"ហេតុអ្វីបានជាទូកមិនទាន់ចាកចេញពីកំពង់? ទាំងដែលប្អូនខ្ញុំចាកចេញពីកោះនេះតាំងពីម្សិលមិញម្លេះ!"​ជេគតបបែបនេះធ្វើឲហ៊ឺសឹងបែរមកមើលមុខនាយចំៗ កែវភ្នែកដែលមានទឹកភ្នែករលីងរលោងហាក់ចង់យំនោះបង្ហាញឲរាងក្រាស់ឃើញ

"​អូនមានបានហៅគេត្រឡប់មកវិញទេ?"​

"អត់ទេ.... ខ្ញុំអត់បានទាក់ទងទៅគេតាំងពីថ្ងៃគេចាកចេញម្លេះ! "

" អ្ហឹម! មិនអីទេ! ពួកឯងយកទូកនោះទៅទុករក្សាឲស្រួលបួល! ហើយអ្នកដែលនៅសល់ទៅវិមានវិញ!"​ហ៊ឺសឹងស្រែកទៅកាន់កូនចៅទាំងអស់ដែលឈរសម្លឹងមើលនាយនឹងជេគនោះទើបធ្វើឲពួកគេភ្ងាក់នឹងប្រញាប់ធ្វើតាមអ្វីដែលគេនិយាយ​

នៅដំណើរដែលពួកគេដើរមកវិមានវិញគឺមិនអាចគេចផុតពីភ្នែកស្រួចដូចឥន្រ្ទីមួយនោះបានទេ ស្នាមញញឹមចុងមាត់នៅពេលដែលភ្នែករបស់គេក្រលែកឃើញរងាតូចដែលតើពីក្រោយបុរសមាំហ៊ឺសឹង

"ជួបគ្នានៅពេលបន្តិចទៀតណាសម្លាញ់! ឯងបានជួបmateហើយមែនទេ?"​គេនិយាយតិចៗសម្រាប់តែឮម្នាក់ឯង

គេនៅមើលដំណើរអ្នកទាំងអស់នោះចាកចេញទៅពីលើដើមឈើដ៏ខ្ពស់រហូតទាល់តែអ្នកទាំងអស់នោះចាកចេញផុតពីកន្ទុយភ្នែករបស់គេ។

#skip​ to វិមានក្រហម

ហ៊ឺសឹងដើរចូលមកជាមួយជេគដែលដើរតាមនាយ។

" លោកដង្ខៅ..... "ជេគហៅឈ្មោះអ្នកម្ខាងទៀតតិចៗ

"​អូន​មានរឿងអីហេស៎?"​គេបែរមកតប

"ប្អូនប្រុសខ្ញុំគេទៅផ្ទះដោយសុវត្តិភាពឬអត់? ខ្ញុំពិតជាបារម្ភនឹងគេខ្លាំងណា!"

"អូនកុំបារម្ភអី-"

"ខ្ញុំមិនអាចមិនបារម្ភបានទេ! ខ្ញុំនៅសល់តែគេម្នាក់ប៉ុណ្ណោះដែលជាសាច់ញាតិ តើគេអាចជួបគ្រោះថ្នាក់អ្វីទេ? "ជេគស្រាប់តែរលីងរលោងទឹកភ្នែក មើលមុខរាងក្រាស់ម៉ង់ៗ

"អូនកុំបារម្ភ! គេមិនអីទេ! គេនឹងមិនមានគ្រោះថ្នាក់ទេ! "

"​មិនឲបារម្ភយ៉ាងមិចទៅ...... គេប្រហែលជានៅលើកោះនេះនៅឡើយទេ!..... "

"......... "

" ចុះតើនៅលើកោះមួយនេះមានអ្នកណាម្នាក់ដែលរស់នៅផ្សេងពីពួកយើងឬអត់?

"គឺ..........."



  កាហ៊ឺព្រមប្រាប់អត់?

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now