Ep9 : លោកដង្ខៅ

636 99 4
                                    

   បុរសដែលអង្គុយក្បែរគ្រែនោះក៏ញញឹមឡើង ស្នាមញញឹមចុងមាត់បានបង្ហាញឡើងលើផ្ទៃមុខកំណាចរបស់គេ។ ចំណែកឯដៃដែលកាន់ដៃរបស់ជេគនោះកាន់តែកាន់រឹតខ្លាំងហាក់មិនចង់ឲជេគទៅណាចឹង..​

"ប្រាប់យើងមកថាឯងមកទីនេះរកអ្វី ផាក ស៊ុងហូន​?" គេសួរទៅបុរសនោះម្ដងទៀត ជាមួយកែវភ្នែកក្រហម

" មកប្រាប់ដំណឹងឯងថា នៅថ្ងៃព្រះចន្ទក្រហមយើងនឹងសម្លាប់ឯង ព្រមទាំងmateរបស់ឯង!"​គេនិយាយរួចក៏ចង្អុលទៅកាយតូចល្អិតដែលឈរពីក្រោយបុរសមាឌមាំនោះ

"ឯងហ៊ានប៉ះពាល់គេឯងនឹងស្លាប់!"​ហ៊ឹសឹងនិយាយឡើងព្រមទាំងបែរទៅសម្លឹងមុខជេគ

"​រងចាំនៅទីកន្លែងចាស់! "ស៊ុងហូននិយាយហើយក៏ស្រាប់តែលោតពីជាន់ទី5នៃវិមានចុះទៅក្រោមបាត់ទៅ

  គ្រាន់តែស៊ុងហូនត្រឡប់ទៅវិញភ្លាម កែវភ្នែលពណ៌ក្រហមដែលបង្ហាញឲជេគឃើញអម្បិញមិញនោះក៏ប្រែទៅជាត្នោតចាស់

"​ជេយ៉ុន! បងរកអូនឃើញហើយ! "គេចាកាយតូចដែលកំពុងភ័យញ័រនោះមកឱបជាប់នឹងទ្រូង

"​លោកនិយាយអ្វី? ខ្ញុំមិនមែនជាជេយ៉ុននោះទេ!" ជេគបដិសេធបុរសម្នាក់ទៀតព្រមទាំងរុញច្រានកាយគេឲចេញពីខ្លួន

" អូនមិនចាំបងទេឬ?? បងហ៊ឺ​សឹងនោះអី!" ហ៊ឺសឹង នៅតែព្យាយាមនិយាយ​  តែភ្លាមនោះកាយគេក៏ស្រាប់តែដួលព្រួសបាត់មាត់ឈឹង

"​លោក! លោកកើតអ្វីនឹង???" ជេគព្យាយាមអង្រួនកាយដែលសន្លប់ស្ដូកស្ដឹងនោះឲដឹងខ្លួន

"​មេការ! តើអ្នកនាងនៅទីណា?? ខ្ញុំ​ត្រូវការជំនួយ!"​គេស្រែកមួយទំហឹងទៅកាន់បរិវេណវិមានដ៏ធំ

   គេក្រលែកទៅមើលជុំវិញបន្ទប់ក៏ឃើញថាមានអព្វ័ហោះចូលមកមិនឈប់.។ គេក៏សនរាប់នឹងឃើញដល់វិន័យភ្លាម​ថាគេហាមមិនឲផ្សែងអព្ទ័ចូលមកបន្ទប់ជាន់ទី5។ ជេគក៏ប្រញាប់បិទបង្អួចនោះចោលអស់ទៅ។

  គេដាក់កាយសន្លប់នោះឲគេងយ៉ាងស្រួលទៅលើគ្រែក្បែរនោះ។ ក៏ស្រាប់តែវត្តមានមេការស្រីក៏បង្ហាញមកល្មម។

"មានរឿងអ្វីកើតឡើង? ហេតុអ្វីឯងមកទីនេះ? ហើយលោកដង្ខៅគាត់មានរឿងអ្វី?"​មេការនោះសួរមកកាន់ជេគព្រមទាំងប្រញាប់ទៅមើលកាយមាំ

"លោកដង្ខៅ????" សំណួរមួយនេះហោះពេញខួរក្បាលជេគហើយ

"មានរឿងអ្វីកើតឡើងជេគ?"

"គឺ...... " ជេគប្រាប់រឿងទាំងអស់ទៅកាន់មេការស្រី

"ព្រះជាម្ចាស់! ហេតុអ្វីបានជាគេហ៊ានមកទីនេះ? "មេការភ្ងាក់ផ្អើល

" តើយើងជួយគាត់យ៉ាងមិចទៅ? "ជេគនៅតែខ្វល់ពីកាយដែលសន្លប់នោះ

"ឈាម! ត្រូវហើយ!" មេការស្រីនិយាយហើយក៏ដកបំពង់កែវមួយ តែចង្រៃអ្វី...

"ហេតុអ្វីបានបែកកែវបែបនេះ? យើងមានឈាមមកពីណាទៀត?"​មេការស្រីសម្លឹងមើលទៅកែវដែលបែកជា2បំណែក

"​អ្នកនាងត្រូវការឈាមធ្វើអ្វី?"​ជេគហាក់ភ័យខ្លាចនឹងនាងដែល ព្រោះនាងត្រូវការឈាម

"លោកដង្ខៅត្រូវពិសអព្វ័ពស់!​ ចឹងយើងត្រូវការឈាមមកព្យាបាលគាត់!"

"មានរឿងអ្វីកើតឡើង ឲ​ពិតប្រាកដ! ខ្ញុំមិនយល់ទេ! "ជេគ​និយាយឡើង

" ឯងចង់ជួយគាត់ឬអត់ជេគ!"​មេការនិយាយឡើងជាមួយសម្លេងត្រជាក់ សម្លឹងមើលទៅជេគជាមួយនឹងកែវភ្នែកក្រហម

"ជួ- ជួយបែបណាទៅ??" ជេគក៏សួរមកនាងវិញ

"ខ្ញុំត្រូវការឈាមរបស់ឯង- "នាងនិយាយភ្លាមក៏ដកកូនកាំបិតតូចចេញមក

"​ទេ! ហេតុអ្វីបានជាអ្នកនាងដកកាំបិតមក? អ្នកនាងចង់សម្លាប់ខ្ញុំមែនទេ?​"ជេគសួរទាំងភ័យនិយាយញ័រៗមិនបាត់






ព្រមជួយទៅកូន! ប្ដីយើងទេ

  មួយរឿងនេះចប់ហាមbullu​ខ្ញុំ

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now