Ep4 : យល់សុបិន្តឃើញNaga

510 90 3
                                    

  សម្លេងស្រែកដោយភាពភ័យខ្លាចបានបន្លឺឡើង។ រូបរាងមនុស្សម្នាក់រត់ពេញព្រៃអ័ព្ទជាមួយនឹងភាពភ័យខ្លាច។ ឈាមស្រោបពេញរាងកាយរបស់គេ​។ គេហាក់រត់គេចពីអ្វីម្យ៉ាងយ៉ាងចឹង។ គេរត់មិនឈប់នោះឡើយរបស់នោះប្រហែលជាគួរឲខ្លាចឬសាហាវណាស់ហើយ។ នៅពីក្រោយគេគឺជាសម្លេងលូនកាត់ស្លឹកឈើងាប់ សម្លេងលូននោះវាឮសូរខ្លាំងណាស់ ប្រហែលជាសត្វនោះធំណាស់ហើយមើលទៅ។ សម្លេងនោះកាន់តែមកជិតមនុស្សម្នាក់នោះ។ វាកាន់តែមកជិតទៅៗ។

"អ្នកណាក៏បានដែលជួយខ្ញុំផង!!!!" គេកាន់តែភ័យនៅពេលដែលឮសម្លេងនោះមកកាន់តែជិតដល់គេ តើគេអាចរកជំនួយបានមកពីណាបើគេនៅកណ្ដាលព្រៃងងឹតស្លុបបែបនេះ

"អូយ!" កម្លាំងអ្វីម្យ៉ាងបានបុកពីក្រោយខ្នងគេធ្វើឲគេបុកទៅនឹងដើមឈើដ៏ធំនៅចំពោះមុខ ឈាមបានជ្រៀបចេញពីក្បាលគេមក

"ឯងជាអ្នកណា?​ចង់បាន​អ្វី?​ហេតុអ្វីឯងធ្វើបែបនេះ? យើងមិនដែលស្គាល់ឯងឡើយ!" បុរសនោះនិយាយឡើងខ្លាំងៗ ទៅកាន់អ្វីដែលនៅចំពោះមុខខ្លួន ទោះនាយមើលមិនដឹងថានោះជាអ្វីក៏ដោយ

"ដោះលែងយើងទៅ! យើងមិនដែលស្គាល់ឯងឡើយ!"​គេព្យាយាមនិយាយ

  រាងកាយចម្លែកបានបង្ហាញនៅចំពោះមុខគេ មួយកំណាត់ខាងលើគឺជាមនុស្សប្រុសមាំឌមាំម្នាក់ ប៉ុន្តែខាងក្រោមមិនមែននោះឡើយ។ ស្រការធំៗស្រោបលើខ្លួនជាសត្វពស់ដ៏ធំរបស់គេ។  Naga! មនុស្សពាក់កណ្ដាលពស់ពាក់កណ្ដាលបានបង្ហាញខ្លួនឡើង

"​ NAGA??????? "បុរសនោះស្រែកឡើងយ៉ាងតក់ស្លុត តើនៅពេលនេះមានnagaដែលឬ??

" Moon mate ត្រូវតែ​ជា​ the moon son!" nagaដ៏គួរឲខ្លាចនោះនិយាយហើយក៏ប្រើរាងកាយពស់ដើរធំរបស់គេរួមរឹតរាងកាយមនុស្សដែលនៅចំពោះមុខគេ

"លោកម្ចាស់! ខ្ញុំមិនបានធ្វើអ្វីលោកទេដោះលែងខ្ញុំទៅ!"​បុរសនោះព្យាយាមអង្វករ​ naga ដែលស្ថិតនៅចំពោះមុខខ្លួន

"ថ្ងៃនេះទោះឯងមិនស្លាប់ ក៏ឯងគង់តែស្លាប់នៅថ្ងៃស្អែក! " Nagaពណ៌ខ្មៅ នោះបង្ហើបឡើង បញ្ជេញចង្កូមពិសរបស់ខ្លួនឡើងមក ចង្កូមដ៏ធំៗប្រៀបបាននឹងដងកាំបិត បានទម្លុះសាច់កញ្ជឹងកបុរសនោះ

"​អត់ទេ!!!!!!!!!!!!!!!!!! "សម្លេងស្រែកស្របពេលដែលរាងកាយដែលគេងនៅលើគ្រែកន្ត្រាក់យ៉ាងខ្លាំង គេយល់សប្តិនោះទេ វាមិនមែនជាការពិតឡើង

"​ហេតុអ្វីបានជាសុបិន្តនេះគួរឲខ្លាចខ្លាំងម្លេះ? ហេតុអ្វីខ្ញុំតែងតែយល់សុបិន្តឃើញNagaតាមសម្លាប់ខ្ញុំបែបនេះ?"​បុរសនោះគឺជារីគីកំសត់ដែលរស់នៅម្នាក់ឯងក្នុងផ្ទះរបស់ខ្លួន

  នាយតែងតែយល់សប្ដិថាមានnagaតាមសម្លាប់គេតាំងពីយប់ដែលឪពុកគេលាចាកលោកមកម្លេះ! គេក៏ឆ្ងល់ដែលថាមានរឿងអ្វីបានជាសុបិន្តគេសាហាវ នឹងប្លែកខ្លាំងម្លេះ។ គេសួរទៅកាន់អ៊ំចាស់ៗដែលនៅជិតលំនៅពួកគាត់បានត្រឹមនិយាយថា គ្មានទេNagaនោះ! វាត្រឹមជាតួអង្គក្នុងរឿងប៉ុណ្ណោះអាកម្លោះកុំគិតច្រើនអី! ធ្វើតែរឿងល្អៗរៀងរាល់ថ្ងៃទៅ!។ នាយមិនចង់បានចម្លើយនោះឡើយ! នាយចង់បានចម្លើយដែលពិតប្រាកដតែគ្មានអ្នកណាអាចផ្ដល់វាមកឲនាយបានទេ។

  អ្នកកម្លោះដើរចេញពីផ្ទះតូចរបស់ខ្លួនមកកាន់មាត់ទឹក។ ចិត្តនឹកគិតដល់បងប្រុសតែងត្រូវចាកចេញទៅរស់នៅលើកោះកណ្ដាលសមុទ្រតែម្នាក់ឯង ចិត្តមួយនឹកគិតពីសុបិន្តដែលខ្លួនតែតែជួបប្រទះរាល់ពេលរាត្រី។ នាយដើរទៅមកទៅមកនៅមាត់ទឹក​ ឆ្ងល់ណាស់ថាហេតុអ្វីបានជាគេយល់សុបិន្តឃើញមនុស្សពស់រាល់ថ្ងៃបែបនេះ។ ត្រូវបានមនុស្សពស់ចឹកសម្លាប់ បន្ទាប់មកប្រាកដជាមានNagaមួយទៀតមកសង្គ្រោះ!។ វាដដែលៗជាច្រើនថ្ងៃ​

"យើងគួរឲសម្រាកហើយ! ស្អែកត្រូវធ្វើដំណើរទៅកោះក្រហមផង!"​រីគីនិយាយហើយក៏ត្រឡប់ទៅកាន់ផ្ទះវិញ ស្អែកនាយត្រូវទៅលេងបងប្រុសចឹងត្រូវរក្សាកម្លាំងចែវទូកទៅ

   ស្នាមញញឹមលើបបូរមាត់ពណ៌ផ្កាឈូកស្រាលបានបង្ហាញឡើងនៅពេលគេស្ដាប់ឮពាក្យទាំងនោះ​។

"ហឺស! បងនៅរងចាំអូនណា~~ Nagari!ធ្វើដំណើរត្រឡប់មកវិញដោយសុវត្តិភាព! " សម្លេងរបស់គេគ្រលរធំ វារឹតតែឮខ្លាំងព្រោះគេនិយាយពីក្នុងល្អាងដ៏ងងឹតហ៊ុម​ជិតនោះ







  គេជិតជួបmateគេហើយ

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now