Ep21 :ពួកគេត្រឡប់មកវិញ

381 72 5
                                    

   កាយស្ដើងទាំងពីគេងលើគ្រែធំៗពីរ ដោយមាននាយក្រាសទាំងពីរឈរសម្លឹងមិនដាក់។ ហ៊ឺសឹង​គិតមួយសន្ទុះក៏ស្រាប់តែមានរឿងមួយឲនាយនឹកឃើញភ្លាម។

"ឯងគិតថាពួកគេត្រឡប់មកវិញទេ?"​ហ៊ឺសឹងនិយាយធ្វើឲស៊ុងហូនបែរមករកនាយ

"ឯងចង់មានន័យថាមិច?"​ស៊ុងហូនបែរមកសួរ

"គ្មានអ្នកណាហ៊ានហៅយើងethanក្រៅពីជេយ៉ុននោះទេ! ហើយជេគក៏មិនមានអត្តចរឹតម៉ត់ចត់ដូចអម្បិញមិញដែរ! គេមិនហ៊ាននឹងចាប់ដៃយើងដូមអម្បិញមិញនោះទេ!" ហ៊ឺសឹងនិយាយឡើងធ្វើឲស៊ុងហូនក៏គិតដល់រឿងមួយដែរ

"​ត្រូវហើយ! គេក៏ហៅយើងrayដែល!​ តិច​ល៎~~បណ្ដាសារជំទាវម៉ាក់ត្រូវបានបំបែក??"​ស៊ុងហូនថាហើយហ៊ឺសឹងក៏ស្រាប់តែរត់ចេញពីបន្ទប់ភ្លាមៗ ដោយមានស៊ុងហូនរត់តាមពីក្រោយ

"​សោរបន្ទប់សៀវភៅនៅឯណា? "ហ៊ឺសឹងសួរនៅពេលនាយទាំងពីរមកដល់បន្ទប់មួយមានទ្វារពណ៌មាស

"នេះ!"​នាយហុចកូនសោរពណ៌មាសទៅកាន់បងប្រុស

  គ្រាន់តែពួកគេចូលដល់ភ្លាមក៏បំបែកផ្លូវគ្នាស្វែងរករបស់មួយ។

   ការចំណាយពេលមួយសន្ទុះធំ ហ៊ឺសឹងក៏រកបានសៀវភៅមួយដែលពួកគេទាំងពីរចង់រក។

"ស៊ុងហូន! "នាយ​ហៅប្អូនប្រុសមកដើម្បីមើលសៀវភៅនោះជុំគ្នា

    បណ្ដាសារយើងទៅកាន់ជេយ៉ុន នឹង​ រីគី.​ បើពេលណាពួកគេកើតឡើងវិញ នឹងជួបកូនប្រុសទាំងពីររបស់យើងម្ដងទៀត​បើសិនជាពួកគេឈានជើងចូលវិមានចន្ទនោះការចងចាំពីអតីតកាលនឹងត្រឡប់មកវិញ។ ហើយវាក៏មានន័យថាថ្ងៃព្រះចន្ទក្រហមនឹងកើតឡើងផងដែរ...

"ចង្រៃយ៎! ថ្ងៃព្រះចន្ទក្រហមជិតមកដល់ហើយ!"​ហ៊ឺសឹហោកសៀវភៅនោះទៅនឹងការ៉ូមួយទំហឹង លាន់សូរពេញបន្ទប់

"ពួកយើងប្រញាប់ទៅមើលពួកគេវិញទៅ! ពួកគេប្រហែលជាដឹងខ្លួនហើយ!"​ស៊ុងហូនតបទាំងស្រងូតស្រងាត់ជួបគ្នាមិនទាន់បានមួយឆមាសផងក៏ជិតដល់ថ្ងៃបែក

   គ្រាន់តែនាយបើកទ្វារភ្លាមក៏ឃើញថារីគីកំពុងអង្គុយធ្មឹងៗនៅនឹងចុងគ្រែ។ គ្រាន់តែឃើញរាងក្រាស់ដើរចូលមកភ្លាម ទឹកភ្នែកក៏ស្រាប់តែស្រក់ចុះមកភ្លាម

"​អូនមិនទាន់ស្លាប់ទេហេស៎?? "គេសួរនាយជាមួយទឹកភ្នែក ស៊ុងហូនកាលដែលឃើញបែបនេះមិនអាចធ្វើអ្វីបានក្រៅពីចូលទៅឱបក្រសោបលួងលោម

"កុំនិយាយបែបនឹង! បងមិនឲអូនចាកចេញពីបងទេ!" ស៊ុងហូនអង្អែលសក់រលោងនោះថើរៗ

"ចុះកូនពួកយើង! រេហ៍! កូនពួកយើងនោះ?"​

"បង​សុំទោស! បងមើលថែគេមិនបានល្អឡើយ! "ស៊ុងហូនបែរមើលមុខរីគីសម្លឹងមើលស្នាមទឹកភ្នែកដែលស្រក់ចុះមកនោះទាំងមានចិត្តអាណិតជាក្រៃលែង

  ដែលនាយមើលចុះមើលឡើង ស្នាមដៅមួយនៅក្រោយកញ្ចឹងករស្រឡូនក៏បង្ហាញឲនាយបានឃើញ​

"អូនបែរខ្នងបន្តិចបានទេ! "ស៊ុងហូន​សុំ​ហើយរាងតូចក៏បែរតាម

   ចិត្តនេះឈឺហួសប្រមាណ! គ្រាន់តែឃើញស្នាមដៅលើកញ្ចឹងកស្រឡូនភ្លាម​

"មានរឿងអ្វីហេស៎? ហ៊ូន?" ហ៊ឺសឹងឃើញប្អូនប្រុសស្ងាត់បែបនេះក៏សួរ

"បងមានរឿងអីមែនទេរេហ៍? ហេតុអ្វីមិននិយាយ?."​រីគីសួរទៅកាន់រាងក្រាស់ដែលមិនកម្រើក​

"​ហ៊ឺសឹង! គេជា The moon son!" ស៊ុងហូនបង្ហើបឡើងទាំងភាពតក់ស្លុតចំណែកហ៊ឺសឹងគ្រាន់តែឮភ្លាមក៏ប្រញាប់ទៅមើល

"ឯងមើលជេយ៉ុនទៅមើលថាគេមានដែរឬទេ? "ស៊ុងហូន​និយាយ​ខ្លាំង​
  
    ហ៊ឺសឹងដើរទៅដល់រាងកាយសន្លប់ស្ដូកស្ដឹងរបស់ជេគភ្លាម មិនបាច់ចាំមើលឯណាឆ្ងាញនោះទេ​គ្រាន់តែដាក់ភ្នែក ក៏ឃើញបាត់ទៅហើយ

"​គេក៏ជាthe moon sonដែរ !"​

"ចង្រៃយ៎!!" ស៊ុងហូនស្រែកឡើង រួចក៏ដើរចាកចេញទៅក្រៅបាត់ដោយមានហ៊ឺសឹងតាមទៅពីក្រោយ ទុកឲរីគីនៅធ្មឹងៗមើលដំណើរពួកគេទាំងពីរចាកចេញ​

"The moon son ជាអ្វីហេតុអ្វីគាត់មើលទៅខឹងខ្លាំងម្លេះ?"






  ឈឺហួសថ្លែងតែម្ដង🙂
  
   Guess who back??

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Wo Geschichten leben. Entdecke jetzt