Ep7 : បងជាsunghoonរបស់អូន

786 99 9
                                    

   ពេលនេះព្រះអាទិត្យចាំងចំកំពូលវិមានល្មម។ ជេគសម្លឹងមើលទៅកាន់ប្អូនប្រុសដែលកំពុងញ៊ាំអាហរដែលខ្លួនរៀបចំមក​ធ្វើភ្នែកម៉ង់ៗប្រាកដជាចង់សុំអ្វីពីប្អូនហើយ។

"បងមើលខ្ញុំបែបនេះក្នុងគោលបំណងអ្វី??"​រីគីសួរទៅកាន់បងប្រុស

"បងដឹងថាឯងជិតត្រឡប់ទៅវិញដែលហើយមែនទេ? បងអាចពឹងឲឯងយកអាហារមួយថាសនេះទៅកាន់ល្អាងខាងត្បូងកោះបានទេ?"​ជេគដកថាសអាហារមកដាក់មុខប្អូនប្រុស

"ហេតុអ្វី?"

"បងមានការងារត្រូវសម្អាត! ព្រោះនៅសុខៗក៏មានទឹកពណ៌ប្រាក់ស្រក់ពីមាត់បង្អួច! វាខាប់ដូចពិសពស់ដែលលោកពុកចាប់បានកាលពីមុនចឹង! "ជេគនិយាយព្រមទាំងចង្អុលទៅកាន់មាត់បង្អួចដែលនៅជ្រុងទី3

"​បងនៅតែម្នាក់ឯងបែបនេះហេតុអ្វីនិយាយរឿងពស់?"​រីគីនិយាយព្រមទាំងសម្លក់ទៅកាន់បងប្រុស

"​ទៅៗចាត់ទុកថាបងពឹងឯងទៅចុះ! "ជេគហុចថាសឲប្អូនហើយក៏រុញនាយចេញតែម្ដង ព្រោះបើទុកទៀតវាហួសម៉ោងហើយ

"​អឹម! បាន! "រីគីទទួលថាសហើយក៏ដើរចាកចេញ ទៅ

  នាយមានអារម្មណ៍ថាទីនេះដូចប្រហែលៗទាំងដើមឈើដ៏ធំ ទាំងផ្លូវដើរ ទាំងដើមឈើដុះសងខាង។

"​ខ្ញុំទើបតែមកទីនេះលើកទី1ទេហេតុអ្វីបានជាមានអារម្មណ៍ថាស៊ាំជាមួយទីនេះទៅហើយ??" សំណួរដែលគេសួរមកកាន់ខ្លួនឯង

  គេដើរមួយសន្ទុះក៏មកដល់មាត់ល្អាង​ រៀងភ្ងាក់ផ្អើលបន្ដិចដែល ហេតុអ្វីបានជាមានមនុស្សប្រុសមកអង្គុយនៅទីនេះ?? បងប្រុសគេប្រាប់ច្បាស់ណាស់ថាគ្មានអ្នកណានៅក្នុងកោះនេះទេ! ឬមួយក៏គាត់កុហកដើម្បីឲនាយខ្លាច??

" សួស្ដី?? លោកជាអ្នកណា​ដែល?? "រីគីនិយាយទៅកាន់បុរសមាឌធំម្នាក់នោះ គេសង្ហាជាងបុរសដែលនាយជួបកាលពីព្រឹកទៅទៀត

"ឯងយកសំណែនមកទីនេះមែនទេ?"​បុរសនោះសួរមក សម្លេងគេគ្រលរធំមានទឹកដម មុខមាត់សង្ហាព្រមជាមួយនឹងកម្ពស់ដ៏ខ្ពស់ រូបរាងមានសាច់មាំទាំ

"បាទ! ហេតុអ្វីលោកមកទីនេះតែម្នាក់ឯង?? "

" ឯងមិនមែនជាអ្នកមើលថែវិមានទេមែនទេបានជាមិនដឹងវិន័យកោះក្រហមមួយនេះ???" គេសួរទៅកាន់រីគីដែលឈរសម្លឹងគេទាំងងឿយឆ្ងល់

"​អត់ទេ!" រីគីក្រវីក្បាលបដិសេធ

"ឯងមិនដឹងទេឬថានៅពេលយកសំណែនមកមិនត្រូវនិយាយជាមួយមនុស្សណាដែលឯងបានជួបឬឃើញតាមផ្លូវទាំងនៅមាត់ល្អាងទេមែនទេ??"

"ហាស៎?? ហាមមិនឲនិយាយ??? "

" តែពេលនេះវាហួសពេលទៅហើយ! ឯងធ្វើខុសវិន័យហើយ! និយាយពាក្យលាទៅកាន់បងប្រុសឯងទៅ! "

*ដឹប * អ្វីគ្រប់យ៉ាងប្រែជាខ្មៅក្រឹបនៅពេលដៃបុរសនោះមកវាយពីក្រោយកញ្ចឹងករបស់នាយ។ តែពាក្យដែលនាយឮចុងក្រោយគេនោះគឺ.....

"​sunghoon! បងគឺជាsunghoon របស់អូន.... "សម្លេងនោះហើយដែលបានហោះមកស្របពេលដែលកាយនោះសន្លប់ស្ដូកស្ដឹងទៅក្នុងដៃបុរសនោះដែលចាំត្រកងនាយ

  (ជួប1គូរហើយនៅសល់មួយទៀត!)​

  #ម៉ោងជំរៀកទៀនទី5 (បាច់សួរថាម៉ោងប៉ុន្មានទេព្រោះញុមក៏មិនចេះមើលម៉ោងនឹងដែល! 😊)​

  តុកៗ

  មុខបន្ទប់របស់ជេគក៏ស្រាប់តែមានសម្លេងគោះទ្វារបានបន្លឺឡើង។ ជេគដែលអង្គុយសម្លឹងទៅព្រះចន្ទមាត់បង្អួចក៏បែរទៅរកមាត់ទ្វារទាំងចង្ងល់

"អ្នកណាមកគោះទ្វារទាំងយប់បែបនេះ? រីគីក៏ប្រហែលជាត្រឡប់ទៅវិញហើយដែល..." ជេគបានត្រឹមគិតតែម្នាក់ឯង

ក្រាក

អ្វីដែលនាយឃើញនោះគឺត្រឹមសំបុត្រមួយនៅមាត់ទ្វារ រឹតតែឆ្ងល់លើសដើម វិមានមួយនេះនាយនៅតែម្នាក់ឯងទេហេតុអ្វីបានជាមានអ្នកយកសំបុត្រមកដាក់មុខបន្ទប់នាយ។ ដៃទាំងពីរឈោងទៅចាប់សំបុត្រនោះយកមកបើកមើល...





  See you soon lover...

(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE Where stories live. Discover now