P1:គុកគីសូមទោស!!

20.1K 706 13
                                    

#មន្ទីរពេទ្យ🏥

« ម៉ាក់ ហ្អឹកហ្អឹក!ម៉ាក់ » ក្មេងតូចអាយុ8ឆ្នាំម្នាក់ស្រែកហៅអ្នកដែលមានសព្វនាមជាម្តាយ ដែលស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

« ជុង..មិនអីទេកូន...។ ម៉ាក់កូនមិនអីទេ។ » អ្នកជាឪពុកបន្ទន់ជង្គង់អោយមានកម្ពស់ត្រឹមកូនប្រុស មុននឹងនិយាយលួងលោមគេកុំអោយយំ ។ រង្វង់ភ្នែកគេពេលនេះពោរពេញទៅដោយតំណក់ទឹកភ្នែកដែលជោរជន់មក រហូតហូរដាបដល់ថ្ពាល់រលោងស្អាត ។

« ហឹកហឹក ម៉ាក់យាយ ថេយ៍ថេយ៍ខ្លាចណាស់ ហឹកហឹក.... »

« មិនអីទេចៅយាយ »

SKIP

#ពិធីបុណ្យសព

ថ្ងៃដ៏សោកសៅនៃគ្រួសារត្រកូលចន ។ ទឹកមុខម្នាក់ប្រែជាស្រងូតស្រង៉ាត់ហាក់បៀមទុក្ខកង្វល់នៅក្នុងចិត្ត ជាពិសេសលោកចន ។គាត់បានបាត់បង់ភរិយាជាទីស្រឡាញ់របស់គាត់ហើយ ។ មនុស្សដែលគាត់ស្រឡាញ់ស្មើនឹងកែវភ្នែកត្រូវបានចាកចេញពីគាត់ បន្សល់ទុកតែការឈឺចាប់ និង តំណក់ឈាមដែលជាចំណងស្នេហាដែលមានចំពោះគ្នាទៅវិញទៅមក។

« ហឹកហឹក..ម៉ាក់ទៅចោលកូនហើយ...។ »

« គុកគី កុំយំអី ។ »នាយតូចដែលមានអាយុ6ឆ្នាំដែលកំពុងអោបតុក្កតាក៏ពោលឡើង

« ហឹកហឹក ចេញទៅ!ឯងជាអ្នកធ្វើអោយម៉ាក់យើងស្លាប់!ឯងចេញទៅ! »

« អូយ៎!!ហឹកហឹក គុកគី »ក្មេងតូចត្រូវដួលអុកគូទ ពេលមានដៃតូចៗមករុញ

« ចៅយាយ៎.. »

« គុកគី...មិនមែនកំហុសប្អូនទេកូន...» លោកចន ពោលទៅគេតិចៗ គាត់មិនចង់អោយកូនគាត់គិតបែបនេះទេ ព្រោះក្មេងៗប្រៀបដូចជាក្រដាសសមួយផ្ទាំង ហ៊ានតែប្រឡាក់ពណ៌ពណ៌នោះនឹងនៅរហូតមិនអាចរលុបបានទេ.. ដូចជាការគិតគឺទទេរស្អាត តែបើគេគិតបែបនេះ ការចងចាំអាក្រក់មួយនេះនឹងដកជាប់ក្នុងចិត្តគេជានិច្ច។

« ហុឺហុឺ តែកូនឃើញ.. »

ក្រោយចប់ពិធីរួចរាល់ម្នាក់ៗក៏ដើរទៅបន្ទប់រៀងៗខ្លួនទាំងមានអារម្មណ៍សោកសៅ។

តុក តុក!

ក្មេងតូចថេយ៍ថេយ៍អោបតុក្កតានៅនឹងដៃ ចង្អឺតជើងអោយអស់កម្ពស់ រួចមួលគន្លឹះទ្វារ ។ អេឺតក.ធ្វើភ្នែកម៉ក់ៗមើលទៅក្នុងបន្ទប់ ហើយដើរតាសៗចូលទៅក្នុង ពេលមិនឃើញមានអ្នកនៅ

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now