P 64 : មានកូនជាមួយអាណា??

5K 387 79
                                    

« អោយថេយ៍នៅទីនេះមួយរយៈសិនហើយ ល្មមតែជុងស្ងប់វិញ ថេយ៍ទៅជាមួយប៉ា » គាត់និយាយចប់ ក៏ដើរចេញទៅខាងក្រៅ ខឹងចិត្តណាស់ ប៉ាគេបែរជាឃាត់អោយថេយ៍នៅទីនេះមួយរយៈទៅវិញ ថេយ៍រហ័សរត់ទៅរកគាត់យ៉ាងលឿនស្លេវតាមអោយកៀកតែម្ដង ព្រោះប៉ាក្មេកកំពុងតែជួយកូនប្រសារចេញពីលោកប្ដីឃោរឃៅម្នាក់នេះហើយ ។

គ្រាន់តែវាយអោយបែកក្បាលបែបនោះគាត់មិនប្រកាន់ទេគិតតែជួយអរបានត្រូវ មិនគិតថាថេយ៍អាចធ្វើអោយកូនប្រុសរបស់គាត់បែកក្បាលយ៉ាងនេះសោះ ។

« ថ្ងៃនេះថេយ៍ទៅជួបមិត្តភក្តិប៉ា យ៉ាងមិចដែរ?? »

« បាទ »

  មិត្តភក្តិដែលគាត់និយាយនោះជាប៉ាម៉ាក់ទាំងសងខាងរបស់ឡេវីលនិងនាងក្រមុំនៅឯប្រលានយន្តហោះ ។

  ពួកគាត់អង្គុយពិភាក្សាគ្នានៅតុម្ខាង ចំណែកឯថេយ៍និងមិត្តទាំងពីររបស់ជុងហ្គុកកំពុងតែអង្គុយជាមួយថេយ៍ ។

« ព្រឹកមិញខ្ញុំទៅផ្ទះថេយ៍ ថេយ៍វាយជុងបែកក្បាលឬ?? » ថេយ៍ក៏ងក់ក្បាលទាំងដៃនៅកាន់របស់ញុំាពេញដៃ នាងក្រមុំគ្រាន់តែឮសំណួរហើយភ្ញាក់ផ្អើល

[ S K I P ]

  មួយអាទិត្យកន្លងផុតទៅ នាយមិនបានមករកថេយ៍នោះទេទុកអោយគេនៅផ្ទះធំនោះសប្បាយចិត្តមួយរយៈសិនចុះហើយចាំមកអូសចូលទ្រនំវិញពេលគេភ្លេចខ្លួន ។

ពេលយប់រាងចំណាស់ទាំងពីរក៏ត្រូវចូលរួមកម្មវិធីជប់លៀងនៅសមាគមន៍ ថេយ៍នៅផ្ទះធំតែម្នាក់ឯងសុីនអាក៏ត្រូវត្រឡប់ទៅកន្លែងរបស់នាងវិញ ។

អាល្អិតជិតបួនសប្តាហ៍ហើយ ដោយសារតែស្រេកទឹកពេកក៏ចុះមកខាងក្រោម សឹមនាំរាងកាយតូចច្រឡឹងទៅផ្ទះ ។

« ( ក្រាក ) ??? » ថេយ៍ក៏រហ័សទាញទ្វារបិទវិញ តែដៃមាំរបស់ជុងហ្គុកក៏លូកមកទប់ជាប់ កម្លាំងតូចខំប្រឹងប្រើដៃរុញ ប៉ុន្តែមិនរង្គើអ្វីបន្តិច ។

« គិតថាឈ្នះកម្លាំងយើងហ្ហេស?? »

  ជុងហ្គុកក៏រហ័សផ្លាស់ខ្លួនចូលក្នុងបន្ទប់បិទសោរយ៉ាងជាប់ សន្សឹមៗបោះជំហ៊ានទៅរកថេយ៍យឺតៗ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now