ក្រោយពីនិយាយគ្នាមិនចុះសម្រុង ជុងហ្គុកក៏ចេញទៅខាងក្រៅបាត់ ដោយទុកអោយថេយ៍នៅខ្វល់បារម្ភពីគេបន្តិចដែរ ។ ដៃស្រឡូនគ្រាហ៍អ្នកជាជីដូនសម្ដៅទៅអង្គុយលើសាឡុង ។
« អោយខ្ញុំសូមទោសផង..... » ថេយ៍ក៏ស្រដីឡើង ទោះបីពេលនេះគេដឹងកំហុសប៉ុន្តែពេលនេះវាក៏ហួសពេលហើយ ។
« ថេយ៍ស្រលាញ់ជុងឬ?? » អ្នកជាជីដូនសម្រួលអារម្មណ៍សឹមស្រដីឡើង ពិតមែនហើយ ពួកគេមិនមែនជាបងប្អូន ជាប់សាច់ឈាមនឹងគ្នាទេ សូម្បីរតែងារជាបងប្អូនជីដូនមួយនឹងគ្នាក៏គ្មានផង តែគាត់មិនចង់អោយមានរឿងទាំងនោះកើតឡើងនោះទេ ព្រោះគាត់ទុកថេយ៍ដូចជាចៅបង្កើតគាត់ម្នាក់ដែរ ។
« តែ....... រឿងលោកយាយថានឹងមានមង្គលការរវាងខ្ញុំនឹងបងដេវីតនោះពិតទេ??? » ថេយ៍មិនបានតបតនឹងសំណួររបស់ជីដូនចំណាស់ទេ តែគេក៏សួរបកទៅវិញ ។
« ហ្អឹម..... »
« តែខ្ញុំ...... » ថេយ៍ហាក់ចង់បដិសេធនឹងការលើកដាក់របស់អ្នកជាជីដូន ព្រោះពេលនេះគេមិនល្អស្អាតដូចពីមុនទៀតទេ ។
« ចាំយាយទៅនិយាយជាមួយគ្រួសារលោកជេនម្ដងទៀត » ថេយ៍ក៏ញញឹម ។
« តែរឿងរបស់ថេយ៍និងជុងនោះ ដាច់ខាតត្រូវតែដោះស្រាយគ្នា »
[ ក្នុងហាង ]
ក្រឡែកមកមើលជុងហ្គុឯណេះ កំពុងអង្គុយទាំងទឹកមុខនៅមានកំហឹងនៅឡើយ កាលដែលនឹកឃើញរឿងជីដូនចំណាស់និយាយឃ្លាប្រយោគមង្គលការថេយ៍និងដេវីតឡើងមក ។ គេសឹងតែហក់ទៅដាល់ដេវីតអោយអស់ចិត្តនោះទេ ហេតុអីក៏ម្នាក់ៗ ស្រលាញ់ ពេញចិត្ត គេយ៉ាងនេះ មួយម៉ាត់ក៏ដេវីត ពីរម៉ាត់ក៏ដេវីត សូម្បីតែប៉ា ជាពិសេសថេយ៉ុង ក៏ពេញចិត្តគេម្នាក់នោះដែរ ។
នាងក្រមុំដែលតែងតែមកហាងនាយជាសង្សារកាលដែលឃើញជុងហ្គុកជាមិត្តអង្គុយម្នាក់ឯងបែបនេះ នាងក៏មកអង្គុយដែរ ។
« កើតអីទៀតហើយ?? »
« .... »
« ឮថាថ្ងៃនេះគ្រួសារជេននិងគ្រួសារជុងហ្គុកជួបគ្នា និយាយរឿងថេយ៉ុងនិងដេវីត , និយាយរឿងរៀបការថេយ៉ុងនិងដេវីត អ៊ីចឹងបានន័យថាលោកនិងដេវីត ត្រូវគ្នាវិញហើយឬ?? »
KAMU SEDANG MEMBACA
សំណងស្នេហ៍ ( ចប់ )
Romansa_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...