P 67 :ខ្ញុំមិនចង់ជួបមុខលោកទេ

5.4K 373 46
                                    

ប៉ុន្មានថ្ងៃកន្លងមកនេះជុងហ្គុកមិនបានទៅធ្វើការនោះទេ គិតតែសម្ងំនៅខាងក្នុងផ្ទះ ចំណែកឯអាការៈថេយ៍ក៏កាន់តែដុនដាបពីមួយថ្ងៃទៅមួយរហូតដល់សន្លប់ព្រោះតែមិនបានញុំាអាហារ មានពេលខ្លះក៏ដើរចេញពីបន្ទប់ទៅមើលកូនក្មេងដែលគេក្នុងបន្ទប់ទារកដែលទើបនឹងកើតទៀតផង រាងចំណាស់តែងតែដើរកគេក្នុងជាន់នោះជាញឹកញ៉យទាំងភ័យខ្លាច ។

« កូន » ថេយ៍បន្ទាបជង្គង់បន្លឺឡើងទាំងញញឹមដៃទាំងគូកាន់ស្មាអាល្អិតម្នាក់ ក្មេងនោះក៏សម្លឹងមកភ្លឹសៗហាក់មិនយល់ ។

« ណាគេ?? អូនអត់ស្គាល់ផង »

« Mommy Appaណា៎ » អាល្អិតនោះក៏ក្រវីក្បាលទាំងភ័យ Mommy អី Appaអី???

« សូមទោសផង គេជាកូនខ្ញុំ មោះ ជេហូន យើងទៅវិញ » នាងក៏ទាញអាល្អិតនោះមកពរ ថេយ៍ឃើញបែបនេះក៏ចាប់ផ្ដើមភ័យ ស្លាស្លន់មកភ្លាម ព្រោះយល់ថាគេកំពុងតែយកកូនខ្លួនចេញពីខ្លួនហើយ ។

« កូនខ្ញុំទេ អោយកូនមកខ្ញុំវិញ » ថេយ៍ក៏រាដៃចង់បានអាល្អិតនោះមកវិញ តែនាងបែរជាគេចបែរទៅម្ខាងទាំងឆ្ងល់នឹងរាងតូចជាខ្លាំង ប្រហែលប្រសៃប្រសាទហើយមើលទៅ បានជាមកដើរច្រឡំកូនគេកូនឯងបែបនេះ!!! ។

« សូមទោសផង ថេយ៍មកវិញមិនមែនកូនទេ » រាងចំណាស់ក៏រត់មកក្រសោបថេយ៍ ខំដើររកការពិតគេមកទីនេះទៀតហើយ ។ នាងមិនមាត់តែក៏ពរអាល្អិតនោះចេញទៅ ។

« កូន... កូន ចង់យកកូនខ្ញុំទៅណា ហ្អឹកៗៗៗ » ថេយ៍ក៏ទន់ខ្លួន លុតជង្គង់យំហ៊ូរមកខ្លាំងៗ ។

« មិនមែនទេៗ យើងទៅបន្ទប់វិញ »

« អត់ទេប៉ា កូនខ្ញុំ ហ្អឹកៗៗៗៗ គេទៅចោលខ្ញុំហើយ ហុីៗៗៗៗ » យំម្ដងក៏នឹកឃើញថាកូនស្លាប់ យំម្ដងក៏នឹកឃើញថាអាល្អិតមិនបានស្លាប់តែមានមនុស្សកំពុងតែយកគេទៅដូចអម្បាញ់មិញអញ្ចឹង ។

« ឈប់យំទៅ មិនអីទេៗ អស់អីហើយ កូនថេយ៍នៅក្នុង ក្នុងពោះថេយ៍តើស៎ »

« ពិតមែនហ្ហេស?? » ថេយ៍ក៏ងាកមកសួររាងចំណាស់វិញ កូននៅក្នុងពោះឬ?? មិនមែនគេយកទៅទេឬ???

« អឹមៗ តោះ ទៅបន្ទប់វិញ » ថេយ៍ក៏ព្រមទៅតាមរាងចំណាស់ទាំងញញឹមផងកើតទុក្ខផង រហូតដល់បន្ទប់ មួយថ្ងៃៗនឹកឃើញតែកូនប៉ុណ្នោះ សូម្បីតែជុងហ្គុកក៏គេសឹងតែភ្លេចមុខអស់ដែរ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now