P 36 : នៅទីនេះតែឯងទៅ

4.2K 369 13
                                    


កែវត្រីដែលកំពុងតែបណ្ដាក់លើតុប្រែជាខ្លក់ទឹកចេញពីកែវបន្តិចម្ដងៗដោយសារតែពួកគេវាយគ្នាដួលទីណាំងទីណែងពេញទាំងហ្នឹង !

ថេយ៍រហ័សរត់ពង្វាងពួកគេទាំងពីរអោបកែវត្រីជាប់ រត់ត្រុយចូលទៅក្នុងបន្ទប់បាត់ ដោយមិនខ្វល់ពីកម្លោះពីរនាក់ដែលកំពុងតែវាយគ្នានោះទេ ។

[ SKIP ]

វាយគ្នាទៅវិញទៅមកយូរទៅមិនមានអ្នកឃាត់ បើបណ្ដោយទៀតច្បាស់ជាមុខស្រស់សង្ហាររបស់ពួកគេទាំងពីរខ្ទេចមិនខាន ទើបពួកគេសម្រេចចិត្តផ្អាកវាយគ្នាសិន មុននឹងដើរទៅរកថេយ៉ុង ។ ឃើញគេកំពុងឈរដួសទឹកបញ្ចូលទៅក្នុងកូនកែវធ្វើប្រងើយ មិនកង្វល់ពីមនុស្សពីរនាក់វាយគ្នាដណ្ដើមគេអ្វីបន្តិច ។

« វាយគ្នាអស់ចិត្តហើយឬ?? » ចប់សម្ដី ថេយ៍ក៏យកកែវដាក់ត្រីនោះ ទៅទុកនៅលើតុជ្រុងម្ខាងជញ្ជាំងម្ដង ដោយមិនដឹងថា ត្បិតតែពួកគេទាំងពីរមិនបានវាយគ្នាពិតមែន តែក្រសែភ្នែករឹងកំព្រឹសរបស់ពួកគេទាំងពីរនៅតែតបតឥតស្រាកស្រន្តឥតតម្ហក់ ។

បន្ទាប់ពីទុកកែវត្រីចញ្ចឹមនោះស្រួលបួលហើយ ថេយ៍ក៏ដើរទៅខាងក្រៅបន្ទប់ ជុងហ្គុកនិងដេវីតក៏ដណ្ដើមគ្នាដើរទៅមុន មានទាក់ជើង រុញគ្នាទៅវិញទៅមកជាដើម ។

« អីយ៉ាស់...!!! » នាយកម្លោះកូនកាត់ភ្លាតមាត់បន្លឺឡើង ព្រោះតែជុងហ្គុកបានចិត្តទាក់ជើងគេបិះដើរទៅបុកថេយ៉ុងដែលឈរបែរមកពួកគេទៅហើយ ។ ជុងហ្គុកមិនទទួលកំហុសថាបានទាក់ជើងគេទេ មានតែឈរជ្រែងហោប៉ៅឌឺលើសដើម ទោះបីជាថេយ៍ចាប់បាន ព្រមទាំងសម្លឹងមកគេ ក៏ជុងហ្គុកមិនមានអារម្មណ៍ញញើតអ្វីបន្តិចទេ ។

  « បងប្រុសយ៉ាងមិចហើយ?? »

« បងមិនអីទេ~~~ »

« អ្ហា...... អូយ៎ ឈឺ~ មុខរបួសណាស់ អូយ៎ » ក្រោយឃើញថាថេយ៍ហាក់បារម្ភខ្វាយខ្វល់តែដេវីត ជុងហ្គុកក៏ស្រែកតម្អូញឡើងភ្លាមៗ ថេយ៍និងដេវីតក៏ងាកមកមើល ទើបជុងហ្គុកក៏រហ័សលើកដៃទៅស្ទាបរបួសលើផ្ទៃមុខ ដោយមិនភ្លេចធ្វើមុខមាត់ដូចជាឈឺផ្សារកន្លែងរបួសយ៉ាងអីចឹង ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now