P 46 : លោកប្ដី!!

4.2K 334 15
                                    

ប៉ុន្មានម៉ោងកន្លងផុតទៅថេយ៍នៅតែគេងផ្អែកនឹងទ្រូងនាយដដែលយ៉ាងលង់លក់ តែបានបន្តិចជុងហ្គុកក៏ត្រូវត្រកងកាយគេអោយគេងនៅលើសាឡុងម្ដង ព្រោះនាយត្រូវមានកិច្ចប្រជុំនិងត្រូវធ្វើការជ្រើសរើសលេខាថ្មីនៅពេលបន្តិចទៀតនេះ ។

ថេយ៍បន្តគេងលើសាឡុងតែម្នាក់ឯងក្នុងបន្ទប់ធ្វើការរបស់នាយ ឯជុងហ្គុកវិញក៏ត្រូវអង្គុយចាំសម្ភាសន៍លេខាថ្មីផងដែរ ។

ក្រោយពីកិច្ចសម្ភាសន៍បានបញ្ចប់ទៅ នាយក៏ចូលមកបន្ទប់ធ្វើការវិញ ហើយអ្វីដែលនាយសម្ដៅមុនគេនោះសាឡុងដែលថេយ៍កំពុងតែគេងនេះឯង គេគេងនៅមិនទាន់ភ្ញាក់ទៀត ចង់គេងរហូតដល់ថ្ងៃត្រង់ឬយ៉ាងមិច??? ជុងហ្គុកបោសវាសការគិតចេញបន្តិច មុននឹងលើកបីគេក្នុងរង្វង់ដៃចេញទៅខាងក្រៅឆ្លងកាត់បុគ្គលិកខ្លួនជាច្រើនសម្ដៅទៅចំណតឡាន ដើម្បីនាំគេទៅផ្ទះវិញ អោយគេងទីនេះមិនបានទេ តែបើយកគេទៅគេងនៅឯផ្ទះច្បាស់ជាគេនឹងនៅតែឯងហើយ ផ្ទះធំទូលាយយ៉ាងនេះ មនុស្សគេងក្នុងបន្ទប់តែឯងយ៉ាងនេះ នាយក៏មិនទុក្ខចិត្តដែរ ។

បន្ទាប់ពីគេងលើពូកអស់ជាច្រើនម៉ោងកន្លងផុតទៅ ក្រោយដឹងថាខ្លួនបានមកដល់ផ្ទះវិញថេយ៍ក៏រហ័សក្រោកឡើងរួចចុះមកខាងក្នុងសម្ដៅចូលផ្ទះបាយ ព្រោះគិតថាគេនៅផ្ទះម្នាក់ឯង ហើយមួយវិញទៀតនេះគឺជាវេលាថ្ងៃត្រង់ទៅហើយ គេនៅមិនទាន់បានធ្វើអាហារនៅឡើយទេ ចុះបើជុងហ្គុកមកដល់គិតយ៉ាងមិចទៅ??? គេមិចនឹងអាចខកធ្វើអាហារដោយសារតែគេងបាននោះ??

ចូលមកដល់ក៏ឃើញជុងហ្គុកនៅក្នុងនោះល្មម វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់!!! អាហារឡើងពេញតុសុទ្ធតែស្នាដៃនាយធ្វើទាំងអស់ ហើយមិនបាច់ឆ្ងល់ទេថាគេអាចចេះធ្វើអាហារទាំងអស់នោះ នោះក៏ដោយសារតែមិត្តសម្លាញ់ឡេវីលរបស់គេនេះ មានចំណូលចិត្តខាងបែបនេះ សូម្បីតែធ្វើនំក៏នាយចេះមកពីគេបន្តិចបន្តួចដែរ ។

« បងប្រុស » ថេយ៍ដើរមកជិតទាំងញញឹមមិនសូវសម ជុងហ្គុកដែលកំពុងតែដាក់ខ្លួនបង្គុយនៅតុអាហារគ្រាន់តែឮគេហៅសព្វនាមនាយជាបងប្រុសភ្លាម គេក៏ជ្រួញចិញ្ចើមមិនពេញចិត្ត ក្រែងការហើយមិនចឹង នៅហៅគេបងប្រុសទៀតឬ???

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now