P 13:ក្រអូប!!

6.6K 466 0
                                    


  ថ្ងៃថ្មីនាយតូចនៅតែបន្ដទៅធ្វើការដូចរាល់ដង តែពេលកំពុងតែវាយកំព្យូទ័រសុខៗភ្នែកនាយតូចក៏ចាប់ផ្ដើមបិទចុះបន្តិចម្ដងៗ រហូតដល់ក្រាបនឹងតុ ល្ងាចម្សិលមិញគេធ្វើឯកសារមិនទាន់ចប់រួចរាល់ ទើបគេយកវាទៅធ្វើនៅផ្ទះដោយមានការគំរាមពីនាយកម្លោះថា យប់នោះត្រូវធ្វើអោយរួច ចឹងហើយគេក៏យកវាធ្វើដល់យប់ជ្រៅឯណោះ គេមិនសូវបានគេងប៉ុន្មានទេ រហូតដល់ឥឡូវនៅងងុយទៀត ។

នាយកម្លោះដើរចេញមកខាងក្រៅ ក៏ឃើញគេកំពុងតែគេងផ្កាប់មុខក្បែរកុំព្យូទ័រ បម្រុងនឹងយកដៃស្ទាបថ្ពាល់គេទៅហើយ តែក៏ត្រូវដកចេញបន្តិច ដោយសារតែឃើញគេក្រោកមកវិញ ទើបនាយកម្លោះខំប្រឹងពង្រឹងអាកប្បកិរិយាសារឡើងវិញ រួចស៊កដៃជ្រែងហ៊ោប៉ៅ !

« នេះជាក្រុមហ៊ុន មិនមែនជាផ្ទះទេ លេខាគីម ! » ជុងហ្គុកតបទៅនាយតូចហីៗ ខណៈភ្នែកសម្លឹមើលទៅអ្វីផ្សេង ។

« សូមទោស៎ លោកអគ្គនាយក »

« ហ៊ើយ..... ស្អីណាស់ណាទៅ ប្រើនោះប្រើ » នាយតូចដើរបណ្ដើររអ៊ូបណ្ដើរ ខណៈដៃកាន់ថង់មាន់បំពងលើកមកមើល ប្រើអីមិនប្រើបែរជាប្រើមកទិញរបស់ញុំាទៅវិញ ការងារលេខាបែបនេះឬ??

« អូស៎...សូមទោសផង » នាយកម្លោះរូបសង្ហារតបឡើងក្រោយដើរបុកនាយតូចដែលកំពុងតែដើរបញ្ច្រាសខ្លួន

« មិនអីទេលោក » ថេយ៉ុង

« ថេយ៍?? » ដេវីត

« លោកស្គាល់ខ្ញុំឬ?? » ថេយ៉ុង

« បងគឺដេវីតណា អូនចាំទេ?? »

« គឺបងប្រុសទេហ្អេស ! » ថេយ៉ុង

« ថេយ៍ ទៅណាឬ?? » ដេវីត

« គឺ ខ្ញុំមកទិញអីញុំាបន្តិច ចុះបងប្រុសវិញ?? »
————————

« ទៅទិញរាប់ម៉ោង » ជុងហ្គុក

« សូមទោស លោកអគ្គនាយក៎ » ថេយ៉ុង

« ចេះតែពាក្យសូមទោសទេឬយ៉ាងមិច? » ជុងហ្គុក

« ចុះ ចង់អោយខ្ញុំធ្វើយ៉ាងមិច?? » ថេយ៉ុងតបទៅទាំងអេះអុញ

« មកនេះ!! » ជុងហ្គុក

« ទៅធ្វើអី?! » ថេយ៉ុង

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now