P 15: យើងមិនអោយជួប!!!

6.4K 466 14
                                    


« បងប្រុសនៅខឹងខ្ញុំទៀតឬ?? »ថេយ៉ុង

« យើងនឹងហ្អេសខឹងឯង?! ដេកយល់សប្តិទៅ ! » ជុងហ្គុកតបទៅថេយ៉ុងទាំងមិនមើលមុខគេ

« ចុះបើមិនខឹង ហេតុអីបងប្រុសមិនទៅផ្ទះ »

« យើងចង់ទៅណាមកណាជារឿងរបស់យើង ពាក់ព័ន្ធអីហ្នឹងឯង »

« ប្រាកដជាពាក់ព័ន្ធហើយ ព្រោះតែបង ជាបងប្រុសខ្ញុំនោះអី!! » ជុងហ្គុកកាន់តែស្ដាប់កាន់តែធុញ និយាយគ្នាពេលណាឮតែប្រយោគ បងប្រុសៗៗៗ ខ្លាចគេមិនដឹងថាជាបងប្អូនគ្នាឬយ៉ាងមិច!! (ហៅប្ដីបានពិរោះ🌚🔥)

« តែយើងមិនមែនបងឯង...!! » ថេយ៉ុងស្រាប់តែទម្លាក់ទឹកមុខចុះបន្តិច ព្រោះខ្លួនខំចាត់ទុកគេជាបងប្រុស តែគេបែរជាមិនចាត់ទុកគេជាប្អូនទៅវិញ

« ឯងទៅវិញទៅ » ក្រោយឃើញទឹកមុខគេរាងសោកសៅ នាយកម្លោះក៏សម្រេចចិត្តតបទៅដោយសម្លេងធម្មតាមិនទ្រគោះបោះបោក តែស្ដាប់ទៅនៅតែសោះកក្រោះដដែល!!! ថេយ៉ុងក្រវីក្បាលតិចៗ មើលចុះថាគេក្បាលរឹងប៉ុណ្នា នៅក្មេងយ៉ាងមិច ធំឡើងនៅដដែល ឬមិនខ្លាចគេធ្វើបាបទៀតឬយ៉ាងមិច??

« ឡេវីល!! » ជុងហ្គុកកម្លោះញញឹមចុងមាត់ ងាកមកហៅមិត្តសម្លាញ់ខ្លួន

« ហាស៎?? »

« ហាងឯងខ្វះបុគ្គលិកត្រូវទេ?? »

« អឺ!!ហើយយ៉ាងមិច?? »

« យកគេធ្វើបុគ្គលិកឯងទៅ!! » នាយកម្លោះតបឡើង សម្លឹងទៅមើលថេយ៉ុង មុននឹងញញឹមចុងមាត់

« ឆ្កួតទេដឹង គេជាប្អូនឯងណា៎ » ឡេវិលឧទានឡើងភ្លាមៗ ហាក់ភ្ញាក់ផ្អើល ជុងហ្គុកកំពុងគិតអី សុខៗចង់អោយប្អូនខ្លួនមកធ្វើស្អីនៅទីនេះ អ្នកណាទៅដាច់ចិត្តប្រើប្អូនមិត្តខ្លួននោះ

« សួរគេទៅ តើគេចង់ធ្វើឬអត់?? បើមិនចង់ធ្វើទេចេញពីហាងទៅ!! »

« ខ្ញុំធ្វើ!! » ថេយ៉ុងរហ័សតបទៅអ្នកដែលកំពុងតែឈរស្ដាប់ ទាំងមិនរុញរា ព្រោះបើមិនធ្វើទេគេមិនបាននៅជិតនាយកម្លោះទេ ហើយម្យ៉ាងខ្លួនក៏ចង់លុបលាងទោសកំហុសដែលខ្លួនបានធ្វើយប់នោះផងដែរ ។ ជុងហ្គុកប្រែជាញញឹម លូកដៃយកអៀមទំនេរមួយមកបោះខ្ទប់មុខគេ

សំណងស្នេហ៍ ( ចប់ )Kde žijí příběhy. Začni objevovat