P 55 :ថើបដើមទ្រូង

4.1K 345 17
                                    

ជុងហ្គុកក៏ទៅធ្វើការវិញដោយទុកអោយថេយ៍នៅគេងអោបភួយក្នុងបន្ទប់ រាងកាយស្ពឹកស្រពន់មិនអាចធ្វើអ្វីបានបើកម្រើកមានតែឈឺទើបមានតែទ្រាំអស់ច្រើននាទីទើបអាចកម្រើកមកបានតិចៗ ។

ទឹកលក្ខ័ក្រហមច្រាលបានបន្សល់នៅលើពូកនៅចន្លោះភ្លៅសស្រឡូនរបស់ថេយ៍ក្រោយមានសិ*ជាមួយជុងហ្គុកវា
ក៏ហៀរប្រឡាក់មកបញ្ជាក់អោយដឹងថាចំណុចទន់ជ្រាយរបស់គេគឺមិនអាចទ្រាំទ្រនឹងរឿងដដែលៗផ្ទួនគ្នាពីរដងនោះបានទេ ។

ថេយ៉ុងច្រត់ដៃទាំងគូទៅក្រោយក្រោកឡើងតិចៗទទួលដឹងថាភ្លៅទាំងសងខាងប្រឡាក់ឈាមបែបនេះគេពិតជាភ័យខ្លាំងណាស់ ដើរទៅបន្ទប់ទឹកទាំងពិបាកដើម្បីលាងឈាមនោះចេញមុននឹងបន្តលាងជម្រះខ្លួនប្រាណខ្លួនឯងម្ដង ។

  បន្ទាប់ពីងូតទឹកអស់ជាងកន្លះម៉ោងថេយ៍ក៏ចេញមកវិញដោយមានអាវឃ្លុំបិទបាំងដើរទៅបើកទូយកខោអាវមកផ្លាស់ ។ ឈាមនៅលើពូកពណ៌ក្រហមច្រាល សូម្បីតែពេលនេះក៏គេនៅឈឺកន្លែងនោះដែរ ថេយ៍រុះរើកម្រាលពូកភួយយកទៅដាក់នៅម៉ាសុីនបោកគក់ដាក់វាចូលទៅកន្លែងសម្អាត រួចដើរចុះមកខាងក្រោមវិញទៅរកផ្ទះបាយទាំងទឹកមុខមិនសូវស្រស់បស់ដើរបណ្ដើរទប់ចង្កេះបណ្ដើរព្រោះតែផ្លូវដែលខ្លួនដើររាងឆ្ងាញពេក ។

  « ថេយ៍?? » សម្លេងស្រែកហៅរបស់អ្នកជាជីដូនក៏បន្លឺឡើង គាត់ក៏បានមកម្ដងដែរ ស្រែកហៅយ៉ាងយូរមិនឃើញទើបទៅវិញ គេក៏បានឮដែរតែមិនដឹងតបយ៉ាងមិច ចុះបើគេតបគាត់ចូលមកឃើញសភាពគេងលើគ្រែ តើនឹងទៅជាយ៉ាងណា?? ថេយ៍ដែលកំពុងតែផឹកទឹកក៏ស្រាប់តែងាកទៅមើល ។

« អ្ហា..... នៅហើយឬ?? អម្បាញ់មិញយាយមកដែរតែមិនឃើញស្មានតែថេយ៍នៅក្រុមហ៊ុនជាមួយជុងតើស៎ » ថេយ៍ក៏ញញឹមទៅរកនាងជាជីដូន ដឹងតើស៎ ថាប៉ុន្មានថ្ងៃមុនចូលចិត្តទៅរកគេដល់ក្រុមហ៊ុនទើបគិតថាមិននៅផ្ទះតែនៅជាមួយជុងហ្គុកហើយទេតើស៎ ។ គាត់ដាក់បង្គុយនៅកៅអីតែថេយ៍គេមិនហ៊ានអង្គុយនោះទេ ។

« ថេយ៍យ៉ាងមិចហើយ?? ជុងរករឿងឬអត់ » ថេយ៍ក៏ក្រវីក្បាលតិចៗ ដោយសារតែរឿងវាយគ្នាក្នុងភោជនីយដ្ឋាននោះទើបគាត់បារម្ភខ្លាចថាមានរឿងរ៉ាវឈ្លោះគ្នាទើបគាត់មកទីនេះ តែក្រោយថេយ៍ក្រវីក្បាលបែបនេះគាត់ក៏ញញឹមចេញមក ។

សំណងស្នេហ៍ ( ចប់ )Место, где живут истории. Откройте их для себя