P 51 : ឆែកទូរស័ព្ទយើងធ្វើអី??

3.8K 362 7
                                    

ពេលល្ងាចឈានចូលមកដល់ ថេយ៍ចាប់ផ្ដើមកម្រើកត្របកភ្នែកឡើងមកតិចៗ ច្រត់ដៃទាំងគូដើម្បីទប់លំនឹង រួចដើរទៅរកបន្ទប់ទឹកដើម្បីសម្អាតកាយនិងលុបលាងមុខអោយស្វាងផង ។

បន្ទាប់ពីចំណាយពេលយ៉ាងយូរចូលបន្ទប់ទឹករួចមកថេយ៍ក៏ចេញមកវិញ ដៃស្រឡូនក៏លូកទៅបើកទូខោអាវយកមកសម្រាប់មកផ្លាស់ ។

ដោយសារតែឃើញអាវសឺមីវនិងអាវក្រៅរបស់ជុងហ្គុកនៅលើសាឡុងថេយ៍ក៏យកវាកាន់នឹងដៃតម្រង់ទៅម៉ាសុីនបោកខោអាវ ។

« ??? » ថេយ៍សម្លឹងមើលសាច់អាវនោះទាំងជ្រួញចិញ្ចើម ព្រោះតែឃើញស្នាមក្រហមច្រាលជាប់នៅសាច់អាវខាងឆ្វេងរបស់នាយវាមានទម្រង់ជាបបូរមាត់ពណ៌កហ្រមខ្លាំងទាក់ទាញអីបែបនេះ តើស្នាមនេះជារបស់នរណា?? ហេតុអីក៏នៅជាប់អាវគេបែបនេះ???! ថេយ៍ដាក់អាវទាំងនោះចូលទៅក្នុងម៉ាសុីនបោកគក់ទាំងក្នុងចិត្តកំពុងតែឆ្ងល់ហើយក៏កង្វល់មកព្រមគ្នា ។

បន្ទាប់ពីនោះគេក៏មកអង្គុយនៅសាឡុងក្នុងបន្ទប់តែឯងស្ងៀមៗតែក្នុងចិត្តកំពុងតែគិតពីរឿងក្រេមជាប់បបូរមាត់នាយនោះឯង កាន់តែគិតកសន់តែឈឺក្បាលកាន់តែភ័យទើបថេយ៍ក៏រហ័សស្រវ៉េស្រវ៉ាទាញទូរស័ព្ទខលទៅនាងៗជាមិត្ត ។

<< មានរឿងអី?? ខលមកហៅទៅដើរលេងឬ?? >> ខេឡាក៏លើកមកផ្អឹបវានឹងត្រចៀកប៊ែល រីសាដឹងបែបនេះក៏រហ័សចូលមកស្ដាប់នឹងគេដែរ ។

« មិនមែនទេ យើងខលទៅសួរឯងរឿងខ្លះ?? »

<< និយាយមក >>

« យើងចង់... សួរថា បើសិនជាពួកឯងមានប្ដី ហើយពេលគេត្រឡប់មកធ្វើការវិញពួកឯងឃើញក្រេមក្រហមលើអាវប្ដីពួកឯង តែពួកឯងគិតថាគេយ៉ាងមិច?? »

<< ហ្ហាយ...... មានស្រីច្បាស់ណាស់ >> ប៊ែលក៏ដកត្រចៀកបែរមកនិយាយជាខេឡា និង រីសា ប្រាកដណាស់មួយរយភាគរយគឺលួចមានស្រី មិនដែលមានទេ ទៅធ្វើការមកផ្ទះវិញមានក្រេមជាប់អាវបែបនេះ ហើយម្យ៉ាងពួកនាងឃើញបែបនេះញឹកញាប់ញឹកញ៉យណាស់ព្រោះពួកនាងចូលចិត្តដើរលេងយប់ព្រលប់ ។ ចម្លើយរបស់នាងប៊ែលត្បិតតែមិនបានផ្ដល់អោយថេយ៍ប៉ុន្ដែគេក៏អាចស្ដាប់ឮតិចៗល្វើយៗផងដែរ បេះដូងថ្លើមប្រម៉ាត់ហាក់ធ្ងន់បន្ទុកក្រោយឮចម្លើយមួយនេះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now