P 66 : លោកសម្លាប់កូនខ្ញុំ

5.9K 384 23
                                    

  ពាក់កណ្ដាលយប់អាធាត្រ រាងកាយអ្នកជម្ងឺនៅបន្ទប់ពិសេស V-001 បើកភ្នែកមកព្រឹមៗ ក្នុងផ្ទៃបន្ទប់មានតែពណ៌សដំណាងអោយភាពស្អាតបរិសុទ្ធពេញបន្ទប់ ។

« កូន.... » ថេយ៍លើកដៃអង្អែលពោះទាំងទឹកភ្នែកមុននឹងរេឃើញជុងហ្គុកកំពុងតែគេក្បែរគ្រែរបស់គេ ។ ថេយ៍ទាញភួយចេញពីខ្លួនក្រោកចេញពីគ្រែសម្ដៅចេញពីបន្ទប់អ្នកជម្ងឺ ដើរដោយគ្មានគោលដៅខណៈដែលដៃនៅអោបពោះនៅឡើយ ។

« អ្នកគ្រូពេទ្យ » នាងក៏ងាកមកមើល ថេយ៍ពាក់សម្លៀកបំពាក់អ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យគាត់ប្រាកដជាស្គាល់ច្បាស់ ។

« ចាស៎ »

« អ្នកជម្ងឺក្នុងបន្ទប់ V-001 ឈឺអ្វីដែរ??? » នាងក៏បើកកុំព្យូទ័រក៏ឃើញឈ្មោះ ចន ថេយ៉ុង អ្នកជម្ងឺរលូតកូនពេលនេះកំពុងតែស្នាក់នៅបន្ទប់ពិសេសហើយមានទាំងរូបថតម្ចាស់សំណួរមកទៀត ។ ការបាត់បង់កូនវាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នកជម្ងឺបាន អញ្ចឹងហើយនាងមិនចង់ប្រាប់ថេយ៍ភ្លាមៗនោះទេ ។

« អ្នកជម្ងឺសូមត្រឡប់ទៅសម្រាកក្នុងបន្ទប់វិញចាស៎ ព្រោះនេះយប់ជ្រៅហើយ~~ ( រីង រីង ) » មិនទាន់ទាំងនិយាយសាច់ការរួចរាល់ហើយផងសម្លេងទូរស័ព្ទប្រចាំការក៏បន្លឺឡើងទើបនាងសម្រេចចិត្តលើកចាមកដាក់ត្រចៀកជាមុន ។

« ចាស៎ ខ្ញុំទៅដល់ឥឡូវហើយ » នាងក៏ដាក់ទូរស័ព្ទចុះ សម្លឹងទៅមុខច្រមិចរបស់ថេយ៍ទាំងព្រួសខ្យល់ដង្ហើមឡើងមក នាងពិតជាមិនអាចប្រាប់បាននោះទេព្រោះថេយ៍ទើបតែទើបតែងើបមកបែបនេះ ។

  « ពេលនេះខ្ញុំរវល់ អ្នកជម្ងឺសូមទៅបន្ទប់វិញចុះ » នាងថាចប់ ក៏ដើរចេញទៅខាងក្រៅយ៉ាងប្រញាប់ ។ កុំព្យូទ័របង្ហាញយ៉ាងច្បាស់អ្នកជម្ងឺស្នាក់នៅបន្ទប់ជាច្រើន ថេយ៍ក៏លូកដៃទៅចុចបន្ទប់ខ្លួនឯងស្នាក់នៅ ។

« ហ្អឹកៗៗៗៗ មិនពិត ហុីៗៗៗ ហ្អឹកៗៗៗ » ថេយ៍សម្រូតខ្លួនអង្គុយចុះទឹកភ្នែកហូរស្រក់មករហូតឥតដាច់ក្រវីក្បាលតតាត់មិនជឿនឹងភ្នែក ។

« ហុីៗៗៗៗ គេមិនបានទៅចោលខ្ញុំទេ ហុីៗៗៗៗ » ថេយ៍ដើរអោបពោះបណ្ដើរយំបណ្ដើរដើរដោយគ្មានគោលដៅវាជាន់សម្រាប់ម្ដាយនឹងទារកងាកទៅណាក៏ឃើញតែផ្ទាំងគំនូរទឹកមុខញញឹមរីករាយ មិនមែនក្រៀមកក្រំសោកសៅដូចជាគេនោះទេ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now