P 39 : យើងសង្ស័យតែឯងលួចស្រលាញ់ប្អូនខ្លួនឯងទេ

4.3K 354 27
                                    


       +អធ្យាស្រ័យចំពោះពាក្យពេជន៍មិនសមរម្យ ✔︎

[ ពេលល្ងាច : នៅក្នុងហាង ]

  ជុងហ្គុកអង្គុយផឹកកាហ្វេធ្វើប្រងើយ មិនខ្វល់ពីក្រសែភ្នែកគូសង្សារទាំងពីរដែលនាំគ្នាសម្លឹងមកមើល ។ បាត់ខ្លួនទៅយូរគួរសម ធ្វើអោយអ្នកនៅទីនេះនាំគ្នាជ្រួលច្របល់ខំប្រឹងស្វែករក រកយ៉ាងណាក៏មិនឃើញ តែពេលនេះស្រាប់តែមកវិញដោយឯងៗ ហើយមកអង្គុយផឹកកាហ្វេធ្វើហីធម្មតាដូចគ្មានរឿងអ្វីកើតឡើង ព្រមមិនមាត់មិនក. ដឹងទេថាអ្នកជាមិត្តដូចជាពួកគេទាំងពីរនេះ អង្គុយឆ្ងល់យូរហើយ ។

« ចង់អង្គុយមើលយូរប៉ុណ្នា?? » ជុងហ្គុកស្រដីឡើងទាំងទឹកមុខនឹងធឹង មុននឹងរេកែវភ្នែកទៅសម្លឹង ឡាន ម៉ូតូ ដែលចរាចរណ៍តាមផ្លូវ ។

  « មិនចង់បកស្រាយទេឬ អាកាលដែលបាត់ខ្លួនទៅគ្មានដំណឹងបែបនេះ??? »

« បាត់ហើយក៏មកវិញហើយ នៅចង់បកស្រាយស្អី »

« តែយើងចង់ដឹងថាឯង មានហេតុផលអីត្រូវបាត់ខ្លួន?? បាត់ទៅ! ទៅនៅឯណា?? ធ្វើអីខ្លះនៅទីនោះ?? ហេតុអីយកប្អូនទៅតាម??? » ឡេវីល

« ក៏យើងនាំគេរត់ទៅកោះជេជូ »

« នាំរត់?? / នាំរត់ »

« អឺ »

« វាស្អីអញ្ចេះ?? កើតឆ្កួតស្អី បានជានាំប្អូនរត់បែបនេះ?? »ឡេវីលតបទាំងហួសចិត្តចង់សើចបន្តិច ភ្ញាក់ផ្អើលបន្តិច ។

« ក៏ចេះតែនាំរត់ទៅ »

« ហ៊ើយ យើងសួរមែន មិនមែនអោយឯងឆ្លើយបែបលេងសើចទេ »

« មិនចង់អោយជួបអាបារាំងម្នាក់នោះ ក៏នាំរត់ទៅ »

« គ្រាន់តែមិនចង់អោយជួបគ្នា ចាំបាច់នាំរត់ដែរឬ??? » គ្រីស

« អឹម »

« ហួងហែងសម្បើមម្លេះ?? គ្រាន់តែអោយជួបក៏មិនបាន.. យើងសង្ស័យតែឯងលួចស្រលាញ់ប្អូនខ្លួនឯងទេ ហាសហា »

« .... » ជុងហ្គុកមិនតប ។

« សម្រេចថាមកវិញហើយ លែងនាំរត់ហើយមែនទេ?? »

« ..... » ជុងហ្គុកមិនតបតែកំពុងតែម៊ួម៉ៅនឹងមិត្តម្នាក់នេះ ។

សំណងស្នេហ៍ ( ចប់ )Donde viven las historias. Descúbrelo ahora