Ep11

1K 67 13
                                    

<គឺកូនចង់សុំអ្នកម៉ាក់រឿង.......>fotគេនិយាយមិនចេញនោះទេ
<រឿងអីមែនទេឆាប់និយាយមកបើសិនជាម៉ាក់អាចជួយបានម៉ាក់និងជួយ>Mrs.Namtanបានលួងលោមfotអោយនិយាយចេញមកអ្វីដែលគេចង់បានគាត់និងជួយបើគាត់អាចជួយបាន
<ម៉ាក់ពិតជាអាចជួយបានពិតមែនហ៎>fotគេបានសួរបញ្ជាក់ម្តងទៀតទៅកាន់ម៉ាក់របស់គេ
<មែនហើយបើម៉ាក់អាចជួយបានម៉ាក់និងជួយ>Mrs.Namtanគាត់ក៏បានបញ្ជាក់ប្រាប់fotវិញ
<ចឹងម៉ាក់អាចជួយទៅប្រាប់អ្នកមីងបានទេថាកូនចង់ផ្តាច់ពាក្យពីp'gem>fotបាននិយាយតាមត្រង់ទៅម៉ាក់របស់គេ
<Fotកូនមែនដឹងទេថាកូនកំពុងតែនិយាយពីអ្វីចេញមក>Mrs.Namtanនៅតាលបានឮបែបនេះគាត់ក៏រាងភ្ញាក់តិចដែរ
<កូនដឹងច្បាស់ណាស់ថាកូនកំពុងនិយាយអីចេញមក តែកូនមិនអាចបន្តទៀតទេព្រោះកូនហើយនិងp'gemពួកយើងមិនបានស្រឡាញ់គ្នា>fotប្រាប់ម៉ាក់របស់គេដោយយកលេសថាគេមិនបានស្រឡាញ់gemព្រោះគេមិនអាចនៅបែបនេះបន្តទៀតនោះទេ
<បើកូនសម្រេចចិត្តបែបនេះហើយម៉ាក់ក៏មិនអាចធ្វើអ្វីបានដែរចឹងចាំម៉ាក់callទៅនិយាយជាមួយអ្នកបងNorayaអោយ>Mrs.Namtanក៏យល់ស្របតាមកូនរបស់គាត់តែម្តងទៅព្រោះគាត់មិនចង់អោយកូនគាត់បែបនេះដែរ
<កូនអរគុណអ្នកម៉ាក់ខ្លាំងណាស់>fotបានចូលទៅអោបម៉ាក់របស់គេហើយក៏បានស្រស់ទឹកភ្នែកមកបន្តិចផងដែរ
<មិនអីនោះទេអោយតែកូនសប្បាយចិត្តម៉ាក់អាចជួយបាន>Mrs Namtanបានប្រាប់ហើយក៏អោបfotតបវិញ
<មែនហើយអ្នកម៉ាក់កូននៅមានរឿងមួយទៀតចង់សុំអ្នកម៉ាក់>fotគេក៏បានលេងពីការអោបហើយក៏មានសុំម៉ាក់គេមួយទៀងផងដែរ
<កូននៅមានរឿងអីចង់សុំម៉ាក់ទៀតមានទេឆាប់ប្រាប់មក>Mrs.Namtanក៏បានសួរទៅកាន់fot
<គឺកូនចង់សុំម៉ាក់ទៅរៀននៅក្រៅប្រទេស>fotក៏បានប្រាប់ម៉ាក់របស់ថាគេចង់ទៅរៀននៅស្រុកក្រៅ
<មានរឿងអីនៅសាលាមែនទេបានជាកូនចង់ដូនទៅរៀននៅក្រៅប្រទេសបែបនេះ>Mrs Namtan នៅពេលដែលឮfotសុំបែបនេះគាត់ក៏សួរទៅកាន់fotវិញភ្លាមតែម្តង
<គឺនៅសាលាវាគ្មានរឿងអីនោះទេ ហើយកាលដែលកូនចង់ទៅរៀននៅក្រៅប្រទេសបែបនេះព្រោះកូនគិតថាកូនរៀននៅទីក៏ចាប់ឆ្នាំទី២ហើយហើយណាមួយជំនាញដែលកូនរៀនវាពិតជាពិបាកចឹងបើកូនទៅរៀននៅក្រៅប្រទេសកូនអាចយកវាមកអនុវត្តបានផងដែរ ហើយកូនទៅក៏មិនយូរដែរវាប្រើពេលតែ២ឆ្នាំទៀតប៉ុណ្ណោះនិងចប់ហើយ>fotគេក៏បានរកហេតុផលយ៉ាងសមរម្យប្រាប់ម៉ាក់របស់គេ
<តែម៉ាក់មិនចង់ឃ្លាតឆ្ងាយពីកូនទេ ហើយណាមួយម៉ាក់ក៏បារម្ភពីកូនផងដែរព្រោះតាំងពីកូនមកដល់ពិននេះកូនមិនដែលឃ្លាតឆ្ងាយពីម៉ាក់នោះទេ>Mrs.Namtanគាត់និយាយទាំងបារម្ភទៅកាន់fot
<មិនអីនោះទេអ្នកម៉ាក់ព្រោះពេលនេះកូនរបស់ម៉ាក់គឺធំហើយ ហើយក៏អាចមើលថាខ្លួនឯងបាន ហើយណាមួយកូនទៅរៀននៅទីនោះក៏មិនយូរដែរគឺតែ២ឆ្នាំតែប៉ុណ្ណោះណាម៉ាក់>fotគេនៅតែអង្វរម៉ាក់របស់គេធ្វើយ៉ាងមិចអោយម៉ាក់របស់គេយល់ព្រមអោយគេទៅ
<Emmតាមតែកូនទៅចឹងតែម៉ាក់នៅតែបារម្ភពីកូន>Mrs.Namtanនៅតែបារម្ភពីfotជានិច្ច
<កូនដឹងតែវាពិតជាមិនអីពិតមែនណា>fotគេក៏ចូលទៅអោបម៉ាក់របស់គេម្តងទៀត
<តាមនិងទៅចឹងតែកូនចង់ទៅថ្ងៃណាដែរ>Mrs. Namtan ក៏បានសួរfotថាគេចង់ទៅក្រៅប្រទេសថ្វៃណា
<គឺកូនចង់ទៅស្អែកនេះណាអ្នកម៉ាក់ កូនដឹងតែវាលឿនតែកូនចង់ទៅលំហែកាយផងដែរ>fotក៏ប្រាប់ម៉ាក់របស់គេថាគេចង់ទៅស្អែកតែនៅពេលដែលឃើញទឹកមុខអ្នកស្រីNamtanហើយគេក៏ប្រាប់ទៀតថាគេទៅមុនបែបនេះព្រោះគេចង់ទៅលំហែកាយផង
<Okបើកូនសម្រេចបែបនេះហើយម៉ាក់ក៏មិនថាអីដែរ ចឹងម៉ាក់សុំcallទៅអ្នកបងNorayaនិយាយពីរឿងរបស់ពួកកូនសិន>Mrs. Namtan ក៏យល់ព្រមតាមកូនហើយក៏សុំខ្លួនទៅនិយាយទូរស័ព្ទជាមួយនិងMrs.Noraya
<បាទអ្នកម៉ាក់ ហើយកូនក៏ពឹងអ្នកម៉ាក់សុំទោសគាត់ជំនួសគាត់ផង>fotគេមិនភ្លេចនោះទេអោយម៉ាក់របស់គេសុំទោសម៉ាក់gemជំនួសគេផងព្រោះគេមិនចង់និយាយនិងMrs.Norayaដោយផ្ទាល់ទេព្រោះគេខ្លាចគេទប់អារម្មណ៍មិនបានអាចនិងយំចំពោះមុខគាតត់ក៏ថាបាន
<ចា៎សមិនអីទេចាំម៉ាក់ប្រាប់អ្នកបងអោយ>Mrs.Namtanនៅពេលតបនិងfotហើយគាត់ក៏បានឡើងទៅបន្ទប់របស់គាត់បាត់ទៅ
          +កាត់មកមើលនៅភូមិគ្រឹះរបស់Mrs.Norayaឯណេះវិញពេលនោះgeminiគេក៏បានដើរចូលទៅក្នុងផ្ទះស្របតែម៉ាក់របស់មិនដឹងចេញពីណាមកនោះទេក៏ហៅអោយគេឈប់
<នេះកូនទើបមកពីណាស្មើរនេះទើបមកដល់ផ្ទះ ហើយយប់មិញកូនបាត់ទៅណាហ៎ាហពេញមួយយប់បែបនេះ>Mrs.Norayaនៅពេលដែលឃើញកូនប្រុសជើងល្អរបស់គាត់ដើរចូលមកដល់ក្នុងផ្ទះភ្លាមគាត់ក៏បានសួរភ្លាម
<នេះអ្នកម៉ាក់សួរខ្ញុំច្រើនបែបនេះចង់អោយខ្ញុំឆ្លើយមួយណាមុនទៅ>gemនៅពេលដែលឮម៉ាក់របស់គេសួរច្រើនបែបនេះគេក៏បានសួរទៅគាត់វិញថាគួរឆ្លើយនិងសំណួរណាមុនទៅ
<ឯងចង់ឆ្លើយនិងសំណួររបស់ម៉ាក់មួយណាមុនក៏បានដែរអោយតែឯងឆ្លើយមក>Mrs.Norayaគាត់មិនបានខ្វល់នោះទេតែគាត់គ្រាន់តែចង់បានចម្លើយតែប៉ុណ្ណោះ
<Okចឹងខ្ញុំសុំឆ្លើយនិងសំណួរទី១មុនចោះម៉ាក់សួរខ្ញុំថាហេតុអីស្មើនិងទើបតែចូលផ្ទះចម្លើយគឺកូនទើបតែមកពីក្លឹបរបស់ai'satangព្រោះយប់មិញកូនគេងនៅទីនោះ ហើយសំណួរបន្ទាប់ដែលអ្នកម៉ាក់សួរថាមិចយប់មិញកូនបាត់ទៅណាចម្លើយគឺយប់មិញនេះកូនបានទៅជប់លែងការបញ្ចប់ការសិក្សាររបស់សង្សារai'satangនិងហើយបានគេកូនផឹកជ្រុលហើយគេងទីនោះតែម្តងទៅ>gemគេបានរៀបរាប់ប្រាប់ម៉ាក់របស់គេយ៉ាងលម្អិតតែគេមិនបានប្រាប់នោះទេថាគេបានធ្វើអ្វីខ្លះទៅលើfourth
<រៀបរាប់លម្អិតដល់ហើយណ៎លោកកូន>Mrs.Norayaនៅពេលបានឮបែបនេះហើយគាត់ក៏សម្លក់កូនប្រុសជើងល្អរបស់គាត់
<បើម៉ាក់អស់ហើយចឹងកូនសឡើងទៅបន្ទប់សិនហើយបាទ>gemគេក៏បានសុំម៉ាក់របស់គេទៅបន្ទប់ព្រោះគេចង់ទៅផ្លាស់ប្តូរសម្លៀកបំពាក់ហើយមានការងារដែលត្រូវធ្វើ
<ចា៎សទៅចុះ តែកូន.......រុឺងៗ>នៅពេលនោះMrs.Norayaចង់និយាយបន្តទៀតទៅហើយស្រាប់តែទូរស័ព្ទរបស់គាត់មានអ្នកcallមក ហើយអ្នកដែលcallមកក៏គ្មានអ្នកណាក្រៅពីMrs.Namtanដែរ ចំណែកឯgemនៅពេលដែលគេឃើញបែបនេះគេក៏បានឡើងទៅលើបាត់ទៅព្រោះគេមិនចង់ស្តាប់ការសន្ទនារបស់ចាស់ៗនោះទេ។
សុំទោសចំពោះអក្ខរាវិរុទ្ធដែលមានកន្លែងណាសរសេរខុសសូមកប្រកាន់🙏🥺
សូមរង់ចាំការអាននៅថ្ងៃស្អែកជាបន្តទៀត....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now