Ep27

1K 64 12
                                    

+នៅពេលយប់
ក្នុងក្លឹបមួយកន្លែងដែលល្បីជាងគេនៅអាមេរិចមានមនុស្សចេញចូលក្លឹបនោះជាច្រើននៅក្នុងបន្ទប់VIPដែលនៅក្នុងក្លឹបយើងឃើញថាមនុស្សក្រុមកំពុងនាំគ្នាហូបអាហារនិងផឹកស្រាយ៉ាងសប្បាយរីករាយហើយមនុស្សមួយក្រុមនោះមិនចំបាច់ប្រាប់ក៏អ្នកទាំងអស់គ្នាដឹងដែរ។តែនៅពេលដែលពួកគេកំពុងតែនាំគ្នាហូបសុខៗទ្វាបន្ទប់ក៏ស្រាប់តែបើកឡើងដែលជាហេតុធ្វើអោយពួកគេងាកទៅមើលគ្រប់ៗគ្នាហើយអ្នកដែលបើកមកក៏គ្នាអ្នកណាក្រៅពី
<Neoលោកមកដល់ហើយចុះឯណាលោកប្រធានគាត់មិនមកទេមែនទេ>មេការនៅពេលឃើញneoបើកទ្វាចូលមកតែម្នាក់ឯងគាត់ក៏បានសួររកgem។ចំណែកឯfotគេក៏ចង់ដឹងដែរថាgemគេមកឬអត់ព្រោះកាលពីថ្ងៃមិញគេក៏មិនបានឃើញgemមកអបអរនិងគេដែរ។
<គឺចៅហ្វាយគាត់មកដល់ឥឡូវហើយព្រោះគាត់ថាឈានចូលទៅណាក៏មិនដឹងដែរតែគាត់ក៏ប្រាប់អោយខ្ញុំមកមុន>neoក៏បានប្រាប់ព្រោះគេដឹងមិនមែនមេការទេដែលចង់ដឹងfotក៏គេចង់ដឹងដែរ។តែនិយាយសុខៗស្រាប់តែមានសំឡេងមួយឮពីក្រោយខ្នងរបស់neo
<សូមទោសណាអ្នកទាំងអស់គ្នាដែលអោយអ្នកទាំងអស់គ្នារង់ចាំយូរ>រាងក្រាសនៅពេលដែលគេក៏បានសូមទោសទៅកាន់គ្រប់គ្នាដែលនៅក្នុងបន្ទប់នេះ
<មិនអីទេលោកប្រធានលោកមកសូមទោសពួកខ្ញុំបែបនេះគឺមិនសំនោះទេហើយណាមួយពួកខ្ញុំក៏ទើបតែមកដល់ដែរ>មេការ
<គាត់សូមទោសបែបនេះគឺត្រូវហើយព្រោះគាត់ជាអ្នកមកយឺត>fotនៅពេលដែលឃើញgemមកបែបនេះគេក៏មានអារម្មណ៍ថាត្រេកអរដែរតែអារម្មណ៍មួយទៀតវានៅរាងខឹងអន់ចិត្តនិងgemដែរគេមិនទៅអបអរខ្លួនកាលពីថ្ងៃមិញ
<Fotមិញក៏និយាយបែបនេះដាក់លោកប្រធានចឹង>មេការក៏បានងាកទៅសួរfot
<មិនអីទេអ្នកនាងjae fotគេនិយាយត្រូវហើយព្រោះខ្ញុំជាអ្នកមកយឺត>gemគេមើលដឹងថាfotខឹងនិងគេ
<ចា៎សបើអីចឹងលោកប្រធានឆាប់ចូលមកអង្គុយជាមួយនិងពួកខ្ញុំមក>មេការក៏បានហៅgemអោយចូលទៅអង្គុយ
<ហុឹម~>gemគេក៏បានធ្វើជាសំឡេងថាគេដឹងហើយ
គេក៏បានដើរថានិងចង់ទៅអង្គូយនៅជិតfotតែ
<លោកneoឆាប់មកអង្គុយនៅទីនេះមកទីនេះនៅទំនេរ>fotគេក៏បានហៅអោយneoមកអង្គុយនៅជិតគេទៅវិញ។ឯneoវិញនៅពេលដែលឮបែបនេះគេក៏បានងាកទៅមើលមុខចៅហ្វាយរបស់គេចំណែកឯgemគេក៏ងោកក្បាលអោយneoចូលទៅអង្គុយទៅហើយneoនៅពេលដែលឃើញចៅហ្វាយគេអនុញ្ញាតគរក៏បានចូលទៅអង្គុយនៅជិតfot
<ខ្ញុំថាពួកយើងឆាប់នាំគ្នាហូបទៅប្រយ័ត្នអាហារត្រជាក់ទៅហូបមិនកើត>បុគ្គលិកម្នាក់ក៏បានប្រាប់អោយគ្រប់គ្នាប្រញ៉ាប់ហូបអាហារ។ហើយគ្រប់គ្នាក៏បាននាំគ្នាហូបប្រហែលជា30នាទីក្រោយមក
<យាយចឹងកាលពីថ្ងៃមិញmarkថាមានរឿងអ្វីចង់សារភាពទៅកាន់fotមែនទេ>បុគ្គលិកប្រុសម្នាក់ក៏បាននិយាយរំលឹករឿងកាលពីថ្ងៃមិញដែលmarkបានប្រាប់ថាគេមានរឿងចង់សារភាពទៅកាន់fot
<មែនហើយកាលពីថ្ងៃមិញបងថាមែនរឿងអីមែនទេ>fotគេក៏បានសួរម្តងទៀតតែពាក្យដែលfotហៅmarkថាបងអំបែងមិញធ្វើអោយគ្រប់គ្នាងាកមកមើលfotរួមនិងgemផងដែរព្រោះរាល់ដងfot ហៅmarkថា phiតែប៉ុណ្ណោះមិនដែលហៅថាបងស្និតស្នាលដូចពេលនេះនោះទេ។ឯgemវិញនៅពេលដែលឮfotហៅmarkថាបងគេបានសម្លឹងមើលមុខរបស់fotមិនដកនោះទេ
<ហេតុអ្វីក៏អ្នកគ្រប់គ្នាមើលមកខ្ញុំបែបនេះមានអ្វីមែនទេ>fotគេក៏ឆ្ងល់
<មិនអោយពួកយើងមើលយ៉ាងមិចអូហូរនេះលេងហៅគ្នាបងហើយអូនហើយហ៎ក្លាយជាសង្សាគ្នាហើយមែនទេ>មេការ
<គឺមិន~>fotគេបានមើលទៅកាន់gemចិត្តមួយគេចង់និយាយបញ្ឈឺgemតែចិត្តមួយគេចង់ប្រាប់ថាមិនមែនទេព្រោះគេមិនចង់អោយគ្រប់គ្នាយល់ច្រឡំកាន់តែខ្លាំងពាក្យដែលគេហៅmarkថាបងមុននេះមកពីគេជ្រុលមាត់តែប៉ុណ្ណោះឯង។ចំណែកឯgemមុននេះគេមើលfotមិនដាក់ភ្នែកទេតែនៅពេលដែលឮfotចង់និយាយចេញមកគេក៏បានឆ្ងោកមុខទៅវិញ
<មែនហើយខ្ញុំពិតជាមែនរឿងចង់សារភាពទៅកាន់fotពិតមែន>markដែលស្ងាត់មកជាយូរហើយគេក៏បាននិយាយឡើង
<បើចឹងបងក៏ឆាប់និយាយមកណា>fotគេនៅតែបន្តហៅmarkថាបងយ៉ាងស្និតស្នាលបន្តទៀត
<គឺបងចង់សារភាពថាបងស្រឡាញ់fotមកជាយូរហើយ ហើយពេលនេះfotក៏បានរៀនចប់ដែរដែលជាឱកាសដែលបងចង់.....>markគេនិយាយមិនទាន់ចប់នោះទេគេក៏បានលុតជង្គង់ចុះដែលជាហេតុធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមនិងgemផងដែរអារម្មណ៍gemពេលនេះគេហាកដូចជាមានអ្វីដែលមុតស្រួចអីចឹងមកចាក់ដុំសាច់តូចមួយរបស់គេ។
<បងធ្វើអីនិង>fotគេក៏ភ្ញាក់ផ្អើរដែរហើយក៏បានសួរទៅmarkថាគេកំពុងតែធ្វើអ្វី
<Fotរៀបការជាមួយនិងបងបានទេ>markគេក៏បាននិយាយត្រង់ៗទៅកាន់fotតែម្តងហើយក៏បានដកយកជញ្ចៀនចេញមក
<គឺខ្ញុំ~>fotគេឆ្លើយមិនចេញនោះទេហើយគេក៏បានងាកទៅមើលមុខgemផងដែរតែgemគេបានតែឈ្ងោកធ្វើដូចជាមិនដឹងមិនឮតែប៉ុណ្ណោះឯង
<ព្រមទៅៗៗៗៗ>គ្រប់គ្នាដែលនៅទីនេះនៅពេលដែលឮអីចឹងក៏បានស្រែកអោយfotយល់ព្រម
<អឺខ្ញុំគិតថាខ្ញុំនិងចៅហ្វាយសុំត្រឡប់ទៅមុនហើយអ្នកគ្រប់គ្នានៅបន្តទៀតចោះ>neoដែលជាកូនចៅល្អដឹងចិត្តចៅហ្វាយនៅពេលដែលឃើញនិងឮបែបនេះគេដឹងថាចៅហ្វាយរបស់គេធ្វើអ្វីមិនកើតទេមានតែអង្គុយស្ងៀមចាំស្តាប់តែប៉ុណ្ណោះ។ចៅហ្វាយរបស់គេមិនអាចហានិយាយអ្វីបានឬក៏ប្រាប់អ្វីទៅកាន់អ្នកគ្រប់គ្នាពីទំនាក់ទំនងរវាងgemនិង fotបានឡើយថាgemពេលនេះកំពុងតែចង់សម្របសម្រួលជាមួយនិងfot
<មែនហើយneoគេនិយាយត្រូវខ្ញុំគិតថាចង់លាអ្នកគ្រប់គ្នាទៅវិញមុនហើយ>gemនៅពេលដែលឮកូនចៅដឹងចិត្តបែបនេះគេក៏បានប្រាប់ទៅអ្នកគ្រប់គ្នាម្តងទៀតព្រោះគេមិនចង់នៅស្តាប់បន្តទៀតនោះទេថាfotគេនិងតបបែបណាទៅកាន់markក៏ព្រោះតែគេអានស្មានដឹងចម្លើយជាមុនដោយសារតែឮfotហៅmarkថាបងយ៉ាងស្និតស្នាលបែបនេះនោះ។និយាយហើយគេក៏បានដើរចេញទៅដោយមិនអោយគ្រប់គ្នាបានសួរនាំចំណែកឯneo
<យ៉ាងមិចយ៉ាងម៉ាជូនពរអោយអ្នកទាំង២មានសេចក្តីសុខ>neoមុននិងចេញទៅតាមចៅហ្វាយគេ
គេក៏បានឈ្លាតជូនពរដែលមិនដឹងចម្លើយថាfotនិងតបបែបណារួចក៏បានដើរចេញទៅតាមចៅហ្វាយគេបាត់ទៅ។ហើយនៅពេលដែលពួកគេទាំងពីរចេញទៅបាត់
<Fotគិតយ៉ាងមិចដែរបងដឹងថាវាលឿនសម្រាប់fotតែវាយូរខ្លាំងណាស់សម្រាប់បងទម្រាំតែបងមានភាពក្លាហ៊ានបែបនេះ>markក៏បានសួរទៅកាន់fotម្តងទៀត
<គឺខ្ញុំ~>fotគេនៅតែឆ្លើយមិនចេញដដែល
<យល់ព្រមទៅណាfotព្រោះបងគិតថាmarkគេល្អសម្រាប់ឯងខ្លាំងណាស់>មេការក៏បានជួយបញ្ចុះបញ្ចូលfotអោយយក់ព្រមនិងmarkផងដែរតែយើងក៏មិនបានដឹងដែរថាfotគេនិងឆ្លើយបែបណា។

សូមទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងحيث تعيش القصص. اكتشف الآن