Ep17

1K 62 18
                                    

      នៅពេលដែលអ្នកស្រីNorayaបានណែនាំgeminiអោយបុគ្គលិកក្រុមហ៊ុនបានស្គាល់អស់ហើយគាត់ក៏បានអោយគ្រប់គ្នាត្រឡប់ទៅធ្វើការវិញ។ នៅក្នុងបន្ទប់ធ្វើការរបស់អ្នកស្រីNoraya
<ហេតុអ្វីក៏អ្នកម៉ាក់អោយខ្ញុំមកគ្រប់គ្រងក្រុមហ៊ុនលឿនបែបនេះ>gemនៅពេលដែលមកក្នុងបន្ទប់ធ្វើការម៉របស់អ្នកស្រីNorayaភ្លេមគេសួរទៅកាន់ម៉ាក់របស់គេ
<ម៉ាក់គិតថាវាមិនលឿននោះទេហើយណាមួយកូនក៏បានរៀនចប់ដែរចឹងហើយវាដល់ពេលហើយដែលកូនមកកាន់កន្លែងនេះជំនួសម៉ាក់> Mrs.Noraya ក៏បានប្រាប់ទៅកាន់gemព្រោះវាដល់ពេលហើយដែលគេមកកាន់ដំណែងនេះជំនួសគាត់ហើយក៏ដល់ណេលដែលគាត់បានសម្រាកព្រោះតាំងពីប៉ារបស់gemគាត់ស្លាប់ទៅគឺគាត់ខិតខំណាស់ដើម្បីអោយក្រុមហ៊ុនមួយនេះដំណើរការបានមកដល់ពេលនេះ
<តែកូនមិន......>gemគេចង់និយាយថាគេមិនទាន់ចង់មកកាន់ដំណែងធ្វើជាប្រធានក្រុមហ៊ុននោះទេតែគេនិយាយមិនទាន់ចប់ផងម៉ាក់របស់គេក៏និយាយកាត់
<កុំមកចង់ប្រកែកតវ៉ាជាមួយម៉ាក់អោយសោះណាgemព្រោះម៉ាក់បានប្រគល់ដំណែងនេះអោយទៅកូនហើយ ហើយបានប្រាប់គេនៅក្នុងក្រុមហ៊ុននេះផងដែរចឹងហើយចាប់ពីស្អែកនេះទៅកូនត្រូវតែមកធ្វើការហើយក៏ធ្វើជាប្រធានក្រុមហ៊ុនគេអោយល្អផង>Mrs.Norayaក៏បានថាអោយgemដោយមិនអោយgemគេប្រកែកបានឡើយ
<បាទកូនដឹងហើយបើចឹងថ្ងៃនេះបើអត់មានអីទេកូនទៅសិនហើយ>gemក៏ឆ្លើយតបទៅម៉ាក់របស់គេយ៉ាងផ្អែមគេដឹងទោះខំប្រកែកយ៉ាងណាក៏មិនឈ្នះម៉ាក់របស់គេដែរ
<ឈប់សិនកុំទាន់អាលទៅ> Mrs. Norayaនៅពេលដែលឃើញgemរកដើរចេញទៅគាត់ក៏បានហៅអោយគេឈប់
<ម៉ាក់មានការអ្វីទៀតមែនទេ>gemគេក៏ឈប់និងងាកក្រោយមកសួរម៉ាក់របស់គេ
<គឺម៉ាក់ចង់ណែនាំមនុស្សម្នាក់អោយកូនស្គាល់ ឆាប់ចូលមកក្នុងមក>Mrs.Norayaក៏បានហៅអោយគេចូល
<គេជាអ្នកណាគេដែរអ្នកម៉ាក់>gemនៅពេលឃើញបុរសម្នាក់ចូលមកដល់ហើយគេក៏បានសួរ
<គេមានឈ្មោះថាNeOហើយចាប់ពីពេលនេះទៅគេគឺជាកូនចៅរបស់កូនហើយក៏ជាលេខារបស់កូនផងដែរ>Mrs. Noraya ក៏បានណែនាំNeoអោយgemស្គាល់ហើយនិងប្រាប់ពីតួនាទីរបស់Neoប្រាប់ទៅកាន់gemផងដែរ
<សួស្តីលោកប្រធាន> Neoក៏បានគោរពទៅកាន់ចៅហ្វាយរបស់ខ្លួន
<Emm អ្នកម៉ាក់អស់អីហើយមែនទេចឹងខ្ញុំសុំទៅសិនហើយ>gemគេតបនិងneoតែបន្តិចនិងហើយក៏បានសួរទៅកាន់ម៉ាក់របស់តែម៉ាក់របស់គេមិនទាន់និងឆ្លើយផងgemគេក៏បានដើរចេញទៅបាត់ទៅ
<យ៉ាប់ណាស់អាកូនជើងល្អម្នាក់នេះ ហើយឯងNeoតាមមើលចៅហ្វាយរបស់ផង> Mrs. Norayaថាអោយកូនប្រុសហើយក៏បានងាកទៅបញ្ជារneo
<បាទលោកស្រីចឹងខ្ញុំសទៅតាមចៅហ្វាយសិនហើយ> Neoគេឆ្លើយហើយក៏បានសុំដកខ្លួនទៅតាមgemini ចំណែកឯអ្នកស្រីNorayaក៏បានងោកក្បាលយល់ព្រម
   +នៅពេលដែលមកដល់ខាងក្រោមgemគេបានដើរសំដៅទៅរកឡានដើម្បីបើកចេញទៅក្លឹបរបស់satangព្រោះពេលនោះគេពិតជាមានអារម្មណ៍ថាស្រ្តិសខ្លាំងណាស់ តែក៏ត្រូវបានកូនចៅគេសួរជាមិន
<ចៅហ្វាយចង់ទៅណាមែនទេបាទ>Neoក៏បានសួរទៅកាន់gemថាគេចង់ទៅណា
<ហើយឯងចង់ដឹងធ្វើអី តែឯងមកក៏ល្អដែរជួយទៅយកឡានជូនយើងទៅក្លឹបរបស់មិត្តយើងបន្តិច>gemមុនដំបូងគេក៏រាងម៉ោរម៉ៅបន្តិចដែរតែក៏បានNeoមកបែបនេះក៏ល្អព្រោះគេកំពុងតែខ្ចិលបើកឡានដោយខ្លួនឯងផង
<បាទចៅហ្វាយ>Neoគេតបហើយ gemគេក៏បានបោះសោរឡានអោយហើយneoគេក៏បានដើរទៅបើកឡានចេញមក
<សូមអញ្ជើញបាទ>Neoគេក៏បានបើកមកដល់កន្លែងgemឈរចាំនៅពេលមកដល់គេក៏ចុះមកបើកទ្វារអោយgem ហើយgemគេក៏បានចូលទៅអង្គុយនៅក្នុងឡាន
<អឺចៅហ្វាយគឺថាក្លឹបរបស់មិត្តចៅហ្វាយនៅឯណាដែរទៅគឺខ្ញុំមិនស្គាល់នោះទេបាទ>Neoនៅពេលចូលមកដល់ក្នុងឡានហើយគេក៏ងាកទៅសួរចៅហ្វាយរបស់ខ្លួនព្រោះគេមិនស្គាល់ក្លឹបរបស់មិត្តរបស់ចៅហ្វាយខ្លួននោះទេ
<អឺមែនហើយយើងភ្លេចឯងបើកចេញទៅសិនទៅចាំយើងប្រាប់ផ្លូវ>gemក៏បានប្រាប់អោយកូនចៅខ្លួនបើកឡានចេញទៅសិនទៅចាំគេប្រាប់ផ្លូវតាមក្រោយ
នៅពេលដែលមកដល់ក្លឹបgemគេក៏បានចុះពីលើឡានហើយក៏បានដើរចូលទៅក្នុងក្លឹបទៅកន្លែងដែលគេចូលទៅអង្គុយជាប្រចាំ។ហើយចាំណែកឯNeoក៏បានយកឡានទៅទុកហើយក៏ប្រញ៉ាប់ដើរតាមចៅហ្វាយច្លួនចូលទៅតាមក្នុង
   +នៅក្នុងបន្ទប់VIP
<នេះឯងមកទាំងល្ងាចបែបនេះមានអីមានទេ ហើយនេះគឺជាគេអ្នកណា>satangក៏បានសួរនាំទៅកាន់gemតែក៏ងាកភ្នែកទៅឃើញneoគេក៏បានសួរgemម្តងទៀត
<ថ្ងៃនពយើងមានអារម្មណ៍មិនល្អចង់មកកាត់បន្ថយភាពស្រ្តិសចេញ ហើយចំណែកនេះគេគឺជាកូនចៅរបស់យើងគេមានឈ្មោះថាneo>gemក៏បានណែនាំneoអោយsatangគេបានស្គាល់
<សួស្តីអ្នកប្រុស>Neoគេក៏បានគោរពគួរសមទៅកាន់satang
<បាទខ្ញុំsatang>satangគេក៏បានតបហើយក៏បានប្រាប់ឈ្មោះរបស់ខ្លួនទៅកាន់neoវិញ
<បាទអ្នកប្រុសsatang>Neo
<អូហូរឯងអីឡូវឡូយណាស់ណ៎មានសុទ្ធតែកូនចៅឆ្វេងស្តាំ>satangគេក៏បានឆ្លៀតនិយាយបង្អាប់gemបន្តិច
<គឺម៉ាក់របស់យើងនិងហើយនៅសុខៗក៏បានអោយយើងទៅគ្រប់គ្រងជំនួសគាត់ហើយក៏បានណែនាំneoអោយធ្វើជាកូនចៅនិងលេខារបស់យើង>gemគេប្រាប់satangថាមកពីម៉ាក់របស់គេតែប៉ុណ្ណោះបើសម្រាប់គេគឺគេមិនចង់បាននោះទេ
<តែយើងថែអ្នកមីងគាត់គិតធ្វើបែបនេះក៏ត្រូវម្យ៉ាងដែរ>satangគេក៏បាននិយាយកាន់ជើងម៉ាក់របស់gem
<នេះឯងជាមិត្តភក្តិរបស់យើងឬក៏ជាមិត្តរបស់ម៉ាក់យើងបានជាឯងទៅកាន់ជើងម៉ាក់របស់យើងបែបនេះ>gemនៅពេលដែលគេឮsatangនិយាយបែបនេះក៏សម្លក់satangនិងសួរគេ
<យើងជាមិត្តឯងនិងហើយ បានហើយយើងនិយាយលេងទេ>Satang គេក៏ប្រញ៉ាប់កែស្ថានការបើមិនអីចឹងទេងាប់របស់gemជាមិនខានទេ
    +យើងកាត់ទៅប្រញ៉ាប់អោយk'gemហើយនិង k'fotបានជួបគ្នា ចាប់តាំងពីgemគេបានចូលមកគ្រប់គ្រងក្រុមហ៊ុនជំនួសម៉ាក់របស់គេមកពេលនេះវាមានរយ:ពេល៥ខែហើយ ហើយការងារដែលgemគេធ្វើគឺម៉ត់ចត់ខ្លាំងណាស់គឺគេមិនសូវជាលេងសើចនោះទេគេធ្វើដោយប្រុងប្រយ័ត្នព្រោះគេមិនចង់អោយម៉ាក់របស់គេអស់សង្ឃឹមមកលើគេនេះទេ។នៅក្នុងបន្ទប់ធ្វើការរបស់gemini
    +តុកៗៗ
<ឆាប់ចូលមក>gemគេក៏បានអនុញ្ញាតអោយចូលព្រោះអ្នកដែលគោះទ្វារតែកូនចៅគេតែម្នាក់ប៉ុណ្ណោះដែលអាចចូលមកក្នុងបន្ទប់ធ្វើការរបស់គេបានចំណែកឯបុគ្គលិកផ្សេងទាល់តែមានកាងារសំខាន់តែប៉ុណ្ណោះទើបអាចចូលមកបាន
<ចៅហ្វាយថ្ងៃនេះនៅម៉ោង2មានប្រជុំជាមួយអ្នកជំនួញថ្មីបាទ>Neoនៅពេលដែលគេចូលមកដល់ខាងក្នុងភ្លេមគេក៏បានអោនគោរពហើយក៏ប្រាប់ទៅកាន់ចៅហ្វាយខ្លួន
<Emmយើងដឹងហើយអស់អីហើយមានទេបើចឹងទៅវិញទៅយើងចង់សម្រាកបន្តិចមុនចូលប្រជុំ>gemក៏ឆ្លើយហើយក៏សួរទៅneoសួរថាអស់អីឬនៅព្រោះគេចង់សម្រាកព្រោះមួយរយ:នេះគេក៏រាងរវល់ផងដែរ
<បាទគឺនៅចៅហ្វាយ>Neo ក៏បានតប
<បើនៅក៏និយាយអោយអស់មក>Gemini
<គឺថានៅសប្តាហ៍ក្រោយនេះចៅហ្វាយត្រូវហោះហើរទៅអាមេរិចប្រជុំជាមួយដៃគូរជំនួញថ្មីរបស់យើងដែលគេចង់មកវិនិយោគទន់វាមួយនិងក្រុមហ៊ុនរបស់យើងនៅអាមេរិច>Neoក៏បានរៀបរាប់ប្រាប់gem
<Emmយើងដឹងហើយបើចឹងចេញទៅរៀបចំឯកសារអោយយើងត្រៀមប្រជុំនៅម៉ោង២នេះផង>gemពេលឮហើយគេក៏បានបញ្ជារneoអោយទៅរៀបចំឯកសារអោយគេ
<បាទចៅហ្វាយ>Neoគេតបហើយក៏បានចេញទៅនិហបានបិទទ្វារអោយចៅហ្វាររបស់គេផងដែរព្រោះគេមើលទៅចៅហ្វាយរបស់គេមមាញឹកនិងការងារបែបនេះប្រកដជាហត់ខ្លាំងណាស់ហើយ។សម្រាប់ឯគេNeoវិញគេក៏ជាមនុស្សម៉ត់ចត់និងការងារដូចនិងចៅហ្វាយរបស់គេផងដែរចឹងហើយបានជាឯកសារមួយចំនួនgemគេជាអ្នកអោយneoជាអ្នករៀបចំបែបនេះ។

សុំទោសចំពោះអក្ខរាវិរុទ្ធបើកមានកន្លែងណាសរសេរខុសសូមកប្រកាន់🙏🥺
សូមរង់ចាំការអាចនៅភាគបន្តទៀត....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now