Ep22

1K 73 14
                                    

+Fourth នៅពេលដែលគេបានលាគ្នានិងmarkមកcondoមុនពេលនោះគេក៏បានមកដល់condoរបស់គេហើយហើយនៅពេលដែលfotចាក់សោរបម្រុងនិងបើកទ្វារចោលទៅហើយស្រាប់តែមានដៃនរណាមិនដឹងមកចាប់ដៃរបស់គេហើយក៏បានបើកទ្វារចូលទៅក្នុងcondoរបស់fotជាមួយនិងfotតែម្តង។
<លោកមកទីនេះបានដោយរបៀបណាហើយមិចបានជាស្គាល់condoរបស់ខ្ញុំ>fotនៅពេលដែលចូលមកដល់ក្នុងcondoហើយដឹងថាអ្នាកណាជាអ្នកមកចាប់ដៃគេអំបែងមិញភ្លេមគេក៏បានសួរតែម្តង។ហើយម្នាក់នោះក៏គ្មានអ្នកណាឆ្ងាយដែរគឺgemនិងឯង។
<បងជិះឡានមក ហើយរឿងដែលបងដឹងថាcondoអូននៅទីណានោះសម្រាប់បងវាមិនពិបាកនោះទេ>gemគេឆ្លើយរបៀបហីៗទៅកាន់fotមែនហើយសម្រាប់gemវាមិនពិបាននោះទេគ្រាន់តែរឿងcondoដែលfotរស់នៅពិននិងនោះ
     +យើងត្រឡប់ថយក្រោយនៅពេលដែលgemគេនៅក្នុងបន្ទប់ធ្វើការរបស់គេហើយនៅពេលនោះក៏វាជិតដល់ម៉ោងចេញពីធ្វើការផងដែរ។ពេលgemគេកំពុងតែធ្វើការងាររបស់គេសុខៗស្រាប់តែទូរស័ព្ទរបស់គេបានរ៉ូឡើង
<យ៉ាងមិចឯងដឹងហើយឬនៅថាគេរស់នៅកន្លែងណា>gemនៅពេលដែលគេលើកទូរស័ព្ទមកមើលហើយក៏បានដឹងថាអ្នកណាcallមកគេក៏ប្រញ៉ាប់សួរតែម្តង
<បាទចៅហ្វាយខ្ញុំបានដឹងហើយគឺអ្នកប្រុសតូចគាត់បានរស់នៅcondoមួយកន្លែងដែលមិនឆ្ងាយពីកន្លែងធ្វើការប៉ុន្មាននោះទេបាទចឹងចាំខ្ញុំផ្ញើរទីតាំងអោយចៅហ្វាយ>Neoក៏បានប្រាប់ទីកន្លែងដែលfotរស់នៅមិនតែប៉ុណ្ណោះគេក៏បានផ្ញើរទីតាំងអោយចៅហ្វាយរបស់គេតែម្តង
<Emmឯងធ្វើការបានល្អណាស់ចឹងយប់នេះឯងចង់ទៅណាទៅៗយើងបើកសិទ្ធអោយ>gemគេក៏បានសរសើរទៅកាន់កូនចៅរបស់គេហើយនិងបានប្រាប់ថាអោយគេចង់ទៅណាទៅៗព្រោះមិនចង់អោយកូនចៅរបស់គេមកដឹងរឿងរបស់គេនោះទេ
<បាទចៅហ្វាយ>Neoក៏ឆ្លើយតប ចំណែកឯgemគេក៏បានចុចបិទតែម្តង
+យើងត្រឡប់មកបច្ចុប្បន្នវិញ
<នេះលោកអោយកូនចៅរបស់លោកតាមដានខ្ញុំមែនទេ>fotគេពិតជាខឹងខ្លាំងណាស់
<មិននោះទេបងគ្រាន់តែអោយកូនចៅរបស់បងស៊ើបរកកន្លែងដែលអូនរស់នៅតែប៉ុណ្ណោះ>gemគេនៅតែឆ្លើយហីធ្វើដូចជាគ្នារឿងអីអិញចឹង ចំណែកឯfotគេឃើញចរឹកgemបែបនេះទៀតគេក៏កាន់តែខឹងលើសដើម
<បើចឹងក៏លោកឆាប់ត្រឡប់ទៅវិញទៅ ហើយមួយទៀតឈប់ហៅខ្ញុំថាអូនទៀតទៅព្រោះលោកក៏ដឹងថាពួកយើងមិនត្រូវជាអ្វីនិងគ្នានោះទេ>fotគេក៏បានដេញgemចេញទៅវិញតែម្តងនិងបានប្រាប់gemថាអោយឈប់ហៅគេថាអូនទៀតទៅ
<អត់នោះទេបងមិនទៅវិញទេទាល់តែអូនស្តាប់បងបកស្រាយសិន ហើយបងក៏បានឈប់ហៅអូនថាអូនដែរព្រោះបងមិនបានយល់ព្រមថានិងផ្តាច់ពាក្យដែរ>gemគេមិនទៅវិញឡើយទាល់តែfotព្រមស្តាប់ពាក្យបកស្រាយពីគេ
<ខ្ញុំមិនចង់ស្តាប់ការបកស្រាយអ្វីទាំងអស់ព្រោះកន្លងមកខ្ញុំឈឺចាប់ឆ្អែតហើយ ហើយសូមមេត្តាលោកចេញពីcondoរបស់ខ្ញុំទៅព្រោះខ្លាចថានៅពេលដែលសង្សារបស់ខ្ញុំមកគេអានិងយល់ច្រឡំ>fotគេមិនចង់ស្តាប់ការបកស្រាយអីនោះទេហើយគេនិយាយទាំងអួលដើមករនិងបានប្រាប់gemអោយគេឆាប់ត្រឡប់ទៅវិញទៅព្រោះខ្លាចនៅពេលដែលសង្សារបស់គេមកឃើញវាមិនល្អfotគេបានជ្រើសរើសកុហកgemថាគេមានសង្សារ
<អូននិយាយថាមិចមុននេះអូននិយាយម្តងទៀតបានទេ>gemគេក៏បានអោយfotនិយាយម្តងទៀតនៅពាក្យដែលfotគេថាខ្លាចសង្សាររបស់គេមកឃើញ
<គឺលោកឆាប់ត្រឡប់ទៅវិញទៅព្រោះពេលនេះសង្សាររបស់ខ្ញុំគេជិតមកដល់ហើយខ្ញុំខ្លាចគេយល់ច្រឡំមកលើលោកហើយនិងខ្ញុំព្រោះខ្ញុំមិនចង់អោយគេយល់ច្រឡំនោះទេ>fotក៏បានិយាយម្តងទៀត
<អូននិយាយម្តងទៀតបានទេ>gemគេនៅតែអោយfotនិយាយម្តងទៀត
<យ៉ាងមិចលោកនិងខ្ញុំប្រាប់ហើយថា........>fotគេក៏បានថាអោយgemមិចបានជាgrmអោយគេនិយាយម្តងទៀតអីចឹងហើយនៅពេលដែលfotចឹងនិយាយម្តងទៀតមែនgemគេក៏បានចាប់ថើបមាត់របស់fotតែម្តង
<ហ៊ឺម.......ហ៊ុឺម......>fotគេក៏បានរើបម្រាស់តែការរើរបស់គេមិនឈ្នះកម្លាំងរបស់gemនោះទេfotគេកាន់តែរើgemគេកាន់តែបន្ថែមកម្លាំងថើបfotបន្ថែមទៀត
<ដេញបងអោយចេញទៅព្រោះតែខ្លាចអាម្នាក់នោះមកឃើញចឹងក៏អោយវាឃើញយើងនៅក្នុងសភាពដែលក្តៅគកុគតែម្តងទៅ>gemគេបាននិយាយចេញមកទាំងខឹងហើយក៏បានចាប់លើកfotទៅរកបន្ទប់របស់fotតែម្តងព្រោះបន្ទប់គេងរបស់fotនៅជិតនេះ។ហើយនៅពេលដែលចូលមកដលក្នុងបន្ទប់gemគេក៏បានបោះfotទៅលើគ្រែហើយគេក៏តាមទៅទ្រោបពីលើនិងបន្តថើបfot
<អត់ទេណាgemកុំធ្វើបែបនេះអីខ្ញុំសុំអង្វរ>fotក៏បាននិយាយអង្វរទៅកាន់gemទាំងយំ
<យ៉ាងមិចខ្លាចវាឈប់ស្រឡាញ់អូនមែនទេឬក៏ចង់ទុកខ្លួនប្រាណអោយវាវិញតែគួរអោយស្តាយព្រោះថាខ្លួនប្រាណរបស់អូនមួយនេះបងក៏ធ្លាប់  ផាប់......>gemគេនិយាយបែបនេះចេញទៅដោយមិនបានគិតព្រោះពេលនេះគេកំពុងតែខឹងនិងប្រច័ណ្ឌfotជាខ្លាំង តែគេនិយាយទាន់និងចប់ផងមុខរបស់គេក៏ត្រូវបានងាកទៅម្ខាងទៅហើយព្រោះតែកម្លាំងដៃរបស់fot
<លោកនិយាយខុសហើយគឺគ្មានអ្នកណាគេចង់ប៉ះនោះទេព្រោះខ្លួនប្រាណដែលស្មោគគ្រោកមួយនេះគឺវាគួរអោយរអើមខ្លាំងណាស់លោកដឹងទេ>fotគេពិតជាស្អប់ខ្លួនឯងខ្លាំងណាស់នៅពេលដែលបានឮgemគេនិយាយបែបនេះចេញហើយនិងបានយំជាខ្លាំង
<Fotគឺបង បងមិនមែនចង់បានន័យបែបនេះនោះទេ>gemពេលឮfotថាបែបនេះគេក៏បាននិយាយលួងលោមfotគឺgemគេមិនបានគិតបែបនេះនោះទេពាក្យដែលគេនិយាយទៅមុននេះគ្រាន់តែគេនិយាយចោលនោះទេ
<ចេញពីcondoរបស់ខ្ញុំទៅ>fotគេក៏បានដេញgemចេញពីcondoរបស់គេម្តងទៀត
<Fotបងសុំទោសបងពិតជាមិនបានចង់មានន័យបែបនេះពិតមែន>gemក៏បានព្យាយាមសុំទោសfotព្រោះគេមិនបានចង់មានន័យបែបនេះពិតមែន
<ចេញទៅខ្ញុំប្រាប់ថាអោយចេញទៅតើលោកឮទេចេញពីcondoខ្ញុំទៅ>fotគេនៅតែដេញgemចេញ
<បានៗបងទៅក៏បានអូនឈប់យំទៅណា>gemសុខចិត្តចេញទៅទាំងចិត្តមិនចង់
<បើចឹងក៏ឆាប់ចេញទៅ>fotគេក៏បានចង្អុលទៅទ្វារប្រាប់អោយgemប្រញ៉ាប់ចេញទៅ។ ហើយgemគេក៏បានដើរចេញទៅបាត់ទៅហើយនៅពេលដែលgemចេញទៅបាត់fotគេក៏បានអង្គុយយំយ៉ាងខ្លាំងនៅក្បែរគ្រែងរបស់គេ
<ហេតុអ្វីក៏ធ្វើអោយខ្ញុំឈឺចាប់ម្តងហើយម្តងទៀតបែបនេះ>fotគេក៏បាននេះទាំងដែលគ្មានចម្លើយតបមកវិញនោះទេហើយគេក៏បន្តអង្គុយយំរហូតទៅ
+យើងងាកមកមើលgemវិញបន្ទាប់ពីគេចេញពីcondoរបស់fotមកគេក៏មិនបានទៅកន្លែងស្នាក់នៅរបស់គេវិញនោះទេគឺគេបានទៅអង្គុយផឹកនៅក្លឹបមួយកន្លែង។ហើយក៏បានគិតពីសកម្មភាពមុននេះហេតុអ្វីបានជាគេទៅធ្វើទង្វើបែបនេះទៅលើfotទៅវិញក្រែងគេថាទៅបកស្រាយនៅរឿងទាំងអស់អោយfotបានដឹងមែនទេតែអ្នកណាទៅដឹងថានៅពេលដែលគេឮfotគេនិយាយថាខ្លាចសង្សារគេមកឃើញស្រាប់តែអារម្មណ៍របស់gemក៏ក្លាយទៅជាខឹងប្រច័ណ្ឌនិងធ្វើទង្វើដែលមិនគួរធ្វើបែបនេះទៅបែបនេះទៅវិញ។

សូមទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត.....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now