EP 14

1.1K 63 8
                                    

       នៅក្នុងសកលវិទ្យាល័យនៅកន្លែងអាហារដ្ឋានយើងឃើញមានសិស្សមួយក្រុមកំពុងតែនាំគ្នាហូបអាហារហើយពេលនោះស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេក៏បានលាន់មាត់និយាយ
<នេះពួកយើងចូលរៀនវិញបាន១ខែជាងហើយតែយើងមិនដែលឃើញfotគេមករៀនទាល់តែសោះ>satangគេក៏បាននិយាយឡើងទាំងឆ្ងល់ព្រោះគេខានfotមកយូរហើយ
<មែនហើយយើងក៏ឆ្ងល់មកយូរដែរហើយតែយើងរកនិងនិយាយមិនទាន់>aunគេក៏និយាយបន្ទោរពីក្រោយ។ នៅពេលដែលឮsatangនិង aunនិយាយបែបនេះ winny ហើយនិងpromគេក៏បានមើលមុខគ្នាទៅវិញទៅមក ហើយចំណែកឯgemគេគិតតែពីហូបអាហារធ្វើដូចមិនខ្វល់តែតាមការពិតក៏គេចង់ដឹងដែរ
<គឺfotគេបាន....>fordគេចង់និយាយទៅហើយតែពេលនោះwinny ហើយនិងpromក៏បានមកបិតមាត់របស់គេយ៉ាងលឿននិងក្រវីក្បាលនិងធ្វើមុចដាក់គ្នាមិនអោយfordគេនិយាយ។ហើយសកម្មភាពនេះដែរក៏ធ្វើអោយSatang aunហើយនិង Gemini គេឆ្ងល់កាន់តែខ្លាំង សុំបើកវង់ក្រចកតិច(អ្នកទាំងអស់គ្នាប្រកដជាឆ្ងល់ហើយមិចបានជាfordគេស្គាល់fourthបែបនេះព្រោះរយ:ពេលដែល winny ហើយនិង prom គេរាប់អានជាមួយនិង fordគឺ winny និងpromគេបានណែនាំអោយfordគេស្គាល់fourthផងដែរតែពួកគេណែនាំតាមរយ:ទូរស័ព្ទព្រោះនៅពេលដែលពីរនាក់គេcall ជាមួយនិងfotម្តងfordគេក៏នៅដែរចឹងហើយបានជាfordគេដឹងនិងស្គាល់fotបែបនេះជួលកាលwinny និងpromក៏ប្រាប់រឿងរបស់fotទៅfordខ្លះៗផងដែរ)
<នេះពួកអូនដឹងមែនទេថាfotគេបាត់ទៅណានោះ>satangគេក៏បានសួរ ហើយwinnyនិង promគេក៏ធ្វើមុខមាត់ដាក់គ្នាព្រោះពួកគេមិនដឹងថាត្រូវធ្វើបែបណានោះទេ
<Winny អូនដឹងមែនទេ>satangគេក៏បានហៅឈ្មោះរបស់ winny តែម្តងទៅព្រោះគេកាន់តែឆ្ងល់មែនទែនហើយ
<គឺfotគេ.....>winny នៅពេលដែលឮសង្សាររបស់ខ្លួនហៅឈ្មោះខ្លួនបែបនេះគេមិនដឹងថាត្រូវបែបណានោះទេ
<Promអូនក៏ចឹងដែរអូនដឹងមែនទេព្រោះពួកអូនទាំងពីរធ្វើខ្លួនដូចជាចម្លែកៗណាស់>aunនៅពេលឃើញwinnyឆ្លើយមិនចេញគេក៏បានងាកមកសួរសង្សាររបស់គេវិញម្តង
<គឺai'fotគេបានទៅរៀននៅ...>promគេក៏មិនដឹងថាត្រូវឆ្លើយបែបណាដូចតែគ្នានិងwinnyដែរ
<បើពួកឯងមិននិយាយទុកអោយយើងនិយាយព្រោះយើងដឹងថាពួកឯងបានសន្យាជាមួយនិងfourthហើយចំណែកឯយើងគឺគ្មានបានសន្យាអីនោះទេចឹងគឺទុកអោយយើងនិយាយវិញល្អជាង>fordនៅពេលដែលឃើញwinnyនិងpromគេមិនព្រមនិយាយមកបែបនេះគេក៏បានទាញដៃwinnyចេញពីមាត់របស់គេហើយក៏សុំនិយាយជំនួសវិញល្អជាង។ឯwinny និងpromគេក៏មិនបានបដិសេធដែរគេក៏ងោកក្បាលអោយfordនិយាយព្រោះមកពីគេនិយាយមិនចេញក៏ដោយសារតែwinny និងpromគេបានសន្យាជាមួយនិងfotថាមិនប្រាប់អ្នកណានោះទេ តែឥឡូវរឿងវាដល់ដំណាក់កាលនេះទៅហើយគេមានតែអោយfordនិយាយជំនួសតែប៉ុណ្ណោះឯង។
<ឯងក៏ដឹងដែរមែនទេfordចឹងឯងក៏ឆាប់និយាយមក>លើកនេះមិនមែនជាsatang ឬក៏ aun ជាអ្នកសួរនោះទេតែលើកនេះgemគេជាអ្នកសួរតែម្តង ចំណែកឯfordនៅពេលgemសួរគេក៏ឆ្លើយ
<បាទខ្ញុំក៏ដឹងរឿងមកតិចតួចហើយក៏ស្គាល់fotផងដែរព្រោះwinny ហើយនិង prom ពួកគេបានណែនាំអោយខ្ញុំស្គាល់>fordគេឆ្លើយតបទៅកាន់gemទាំងរដិរដុបផងដែរ
<ចឹងបើឯងដឹងក៏ប្រាប់មក>gemក៏អោយfordប្រាប់គេមកថាfotគេបាត់ទៅណាព្រោះគេក៏ចង់ដឹងដែរព្រោះមួយរយ:ក្រោយពេលដែលfotសុំគេផ្តាច់ពាក់មកគេក៏មានអារម្មណ៍មិននឹងនរផងដែរព្រោះចេះតែគិតពីfot រហូតតែគេមិនដឹងនោះទេថាវាជាអារម្មណ៍អ្វីពេលខ្លះគេក៏សួរខ្លួនឯងថាគេស្រឡាញ់fotហើយមែនទេ
<គឺfotគេបានទៅរៀនតនៅឯក្រៅប្រទេសបាត់ទៅហើយ ខ្ញុំដឹងតែពិននិងទេតែបើសួរថាមិចបានជាfotគេទៅរៀននៅក្រៅប្រទេសនោះខ្ញុំក៏មិនដឹងដែរ>fordគេប្រាប់តែពិននិងនោះទេ ហើយគេក៏ប្រាប់ទៀតថាគេពិតជាមិនដឹងពិតមែនថាហេតុអ្វីបានជាfotគេទៅរៀននៅក្រៅប្រទេស។ បើសួរ
ចុះក្រែងថាwinny និងpromគេប្រាប់រឿងfotទៅកាន់គេនោះអី មែនwinnyនិង promគេប្រាប់មែនតែពីរនាក់គេប្រាប់តែកន្លែងដែលគួរតែប្រាប់និងចំណុចល្អតែប៉ុណ្ណោះចំណែកឯរឿងផ្សេងគឺពីរនាក់គេមិនប្រាប់នោះទេ
<Winny និងpromពួកអូនម្នាក់ណាក៏បានដែរជួយនិងនិយាយមកអោយអស់មកតើបានទេ>gemគេក៏បានសុំអោយ winnyក៏បាន promក៏បានអ្នកណាមួយក្នុងចំណោមពួកគេនិយាយរឿងfotប្រាប់គេអោយអស់តើបានទេ
<ហេតុអ្វីក៏phiចង់ដឹងហើយphiចង់ធ្វើអ្វីបើphiមិនដែលខ្វល់ខ្វាយក៏បារម្ភពីគេផងនិង>winny គេក៏បាននិយាយថាអោយgemផងដែរ ឯgemវិញនៅពេលដែលwinnyថាបែបនេះគេក៏ស្ងាត់
<តែបើphiចង់ដឹងទៅហើយខ្ញុំនិងប្រាប់phiទៅចុះហើយក៏ប្រាប់ផងដែរថាfotគេស្រឡាញ់phiខ្លាំងពិនណា phiចាំទេពេលដែលpromយករឿងដែលគេបានដឹងថាphiហើយនិងfotជាគូរដណ្តឹងនិងគ្នាមកសួរphiនោះគឺពេលនោះគេពិតជាទៅឮពិតមែនមិនមែននៅសុខៗfotគេជាអ្នកប្រាប់promនោះទេហើយfotគេបានសុំអង្វរអោយខ្ញុំមិនអោយយករឿងដែលគេនិងphiជាគូរដណ្តឹងគ្នាទៅប្រាប់promទេតែចៃដន្យអីpromគេទៅស្តាប់ឮខ្លួនឯង>ហើយwinny គេនិយាយរឿងទាំងទាំងអស់ប្រាប់ទៅកាន់gemតែម្តងទៅប្រាប់ទាំងរឿងដែលfotលួចមកយំម្នាក់ឯងនៅពេលដែលគេឃើញgem និងpromផ្អែមល្ហែមនិងគ្នាផងដែរ
<នេះfotគេយំមករហូតមែនទេកាលដែលយើងនៅជាសង្សាររបស់p'gem>promគេក៏រាងភ្ញាក់ផ្អើលផងដែរទោះជាគេដឹងថាfotនិងgemជាគូរដណ្តឹងនិគ្នាក៏ដោយតែគេមិនដឹងនោះទេថាមួយរយ:ពេលពេលមុនfotគេតែងតែលួចយំនៅពេលដែលខ្លួននិងgemផ្អែមល្ហែមនិងគ្នានៅចំពោះមុខគេបែបនេះនោះទេ
<មែនហើយfotគេតែងតែយំរហូតហើយនៅថ្ងៃខ្លះយើងសួរគេក៏ប្រាប់ថាធូលីចូលភ្នែកឬក៏មិនស្រួលខ្លួនទើបបានជាភ្នែកក្រហម រហូតដល់ថ្ងៃនោះហើយថ្ងៃដែលយើងអង្វរអោយប្រាប់យើងនៅរឿងទាំងអស់អស់ហើយនោះfotគេក៏យំខ្លាំងផងដែរ>winny គេរាប់ទាំងអួលដើមក៏ផងដែរព្រោះតែនិយាយរឿងនេះចេញមកគេពិតជាអាណិយfourthខ្លាំងណាស់។ចំណែកឯgemនៅពេលដែលបានដឹងរឿងទាំងអស់ហើយគេក៏មានអារម្មណ៍ថាខុសចំពោះfotផងដែរ។
  +ហើយពេលនោះដណ្តឹងចូលរៀនក៏បានបន្លឺឡើងហើយពួកគេក៏បានបំបែកគ្នាទៅរៀនរាងៗខ្លួនតែម្តងទៅ។នៅក្នុងថ្នាក់រៀនឆ្នាំទី៤ gemនៅពេលដែលគេត្រឡប់មកវិញអារម្មណ៍របស់គេមិននៅក្នុងខ្លួននោះទេគេគិតដល់ពាក្យសម្តីដល់winnyនិយាយមុននេះរហូយហើយពេលនោះ
<នេះអារម្មណ៍របស់ឯងហោះហើរទៅដល់ណាហើយហ៎ាហai'gemយើងឃើញឯងអង្គុយថ្មឹងបែបនេះតាំងតែពីចូលរៀនមកម្លេះ>satangដែលតុរបស់គេអង្គុយជាមួយgemហើយនៅពេលដែលឃើញអង្គុយផ្លឹកៗបែបនេះគេក៏សួរទៅ
<គឺគ្មានអីទេ តែយប់នេះឯងទំនេរត្រូវទេចឹងហើយយើងចង់ទៅផឹកនៅក្លឹបរបស់ឯង>gemគេក៏ឆ្លើយថាមិនអីហើយគេក៏ចង់ចង់ទៅផឹកនៅក្លឹបរបស់satangនៅយប់នេះផងដែរ
<អឺអត់ក៏អត់ទៅតែវាក៏សមមុខឯងហើយដ៏រឿងដល់ដំណាក់កាលនេះហើយទើបមានអារម្មណ៍ថាស្តាយក្រោយ>satangគេក៏នៅឆ្លៀតថាអោយgem បានបន្តិចផងដែរ
<បានហើយឯងឈប់មកជាន់យើងបន្ថែមពីលើមួយជាន់ទៀតអី>gemនៅពេលឮsatangថាអោយខ្លួនបែបនេះគេក៏មើលមុខsatangហើយក៏ថាទៅវិញ។

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសេសេរខុសអីសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគបន្តទៀត.....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now