Ep12

1K 67 17
                                    

     + កាលពីចុងភាគមុនយើងបានដឹងថាមានអ្នកcallមកម៉ាក់របស់ Gemini ហើយអ្នកដែលcallមកក៏គ្មានអ្នកណាក្រៅពីម៉ាក់របស់ fourthគឺអ្នកស្រីNamtanនេះឯង គឺគាត់បាន callមកនិយាយពីរឿងរបស់កូនគាត់ទាំងពីរអ្នកហើយក៏មិនដឹងថាពួកនិយាយរឿងអីខ្លះនោះទេ តែប្រហែលជា30នាទីក្រោយមកបន្ទាប់ពីគាត់និយាយទូរស័ព្ទហើយ Mrs.Norayaគាត់ក៏បានដើរទៅអង្គុយនៅសាឡុងបន្ទាប់ទទួលភ្ញៀវ។ ហើយស្របពេលដែរ Gemini គេក៏បានចុះមកពីខាងលើដែលមុននេះគេឡើងទៅសម្អាតខ្លួននិងផ្លាស់ប្តូរសម្លៀកបំពាក់ហើយនៅពេលដែលមកដល់ខាងក្រោមម៉ាក់របស់គេក៏បានហៅអោយគេឈប់
<ឈប់សិនgemមកនេះម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិច> Mrs. Noraya ក៏បានហៅអោយកូនប្រុសរបស់គាត់ឈប់ដើម្បីនិយាយរឿងដែលគាត់និយាយជាមួយម៉ាក់របស់ fourth មុននេះ
<ម៉ាក់មានរឿងអីចង់និយាយជាមួយនិងកូនទៀតមែនទេ>gemក៏បានសួរទៅកាន់ម៉ាក់របស់គេវិញ
ហើយក៏បានដើរទៅរកគាត់
<មិញនេះម៉ាក់របស់fot បានcallមកម៉ាក់> Mrs.Norayaក៏បានប្រាប់ទៅកូន
<គាត់callមកម៉ាក់តា៎សមានរឿងអីដែកពាក់ពាន់មួយកូនដែរ>gemគេបានឆ្លើយទាំងហីៗទៅកាន់ម៉ាក់របស់គេ
<គឺវាពាក់ពាន់ហើយពាក់ពាន់ខ្លាំងទៀតផង> Mrs .Norayaគាត់បានប្រាប់ហើយព្រមទាំងខឹងនិងអាចរឹកកូនរបស់គាត់បែបនេះខ្លាំង
<ពាក់ពាន់នឹងអ្វីមានទេ>gemក៏បានសួរម៉ាក់របស់គេបន្តហើយក៏បានគិតថា"នេះតិចគេយករឿងដែរយើងធ្វើបាបគេដែលដេកជាមួយគេនោះទៅប្រាប់ម៉ាក់របស់គេទៅតែថាយើងក៏មិនចាំបាច់អីត្រូវភ័យដែរ"gemគេបានគិតបែបនេះ
<គឺម៉ាក់របស់fot callមកប្រាប់ម៉ាក់ថាfotគេសុំផ្តាច់ពាក្យពីកូន>Mrs.Norayaក៏ប្រាប់ទៅgemថាfotគេសុំផ្តាច់ពាក្យពីគេ
<មានអីគេសុំផ្តាច់ពាក្យបែបនេះគឺល្អហើយកូននិងបានសេរីភាពរបស់កូនមកវិញមិនចាំបាច់នៅមានអ្នកទឺសដៃទឺសជើងតទៅទៀតនោះទេ>gemគេឆ្លើយយ៉ាងហីៗទៅកាន់ម៉ាក់របស់គេ តែចំណែកឯក្នុងចិត្តរបស់គេក៏មិនដឹងយ៉ាងមិចដែរវាហាក់ដូចជាមានអ្វីមកចាក់គេអីចឹងតែគេមិនដឹងនោះទេថាវាជាអារម្មណ៍អ្វី
<អឺសូមអោយដូចមាត់ទៅចុះតែម៉ាក់ប្រាប់អោយហើយគ្មានមកស្តាយក្រោយនោះទេណា>Mrs.Norayaក៏បានប្រាប់ថាគ្មានមកយំទួញសោកស្តាយក្រោយទេណា
<ខ្ញុំមិនដែលចេះស្តាយក្រោយនោះទេអ្នកម៉ាក់កុំភ័យ បើអស់អីហើយចឹងកូនក៏សទៅខាងក្រៅសិនហើយ>gemគេប្រាប់ហើយក៏សុំគាត់ទៅខាងក្រៅ
       កាត់តាំងពីgeminiគេចេញពីផ្ទះមករហូតដល់ស្មើរនេះគឺជាយប់ទៅហើយ ហើយពេលនេះគេក៏មិនទៅណាឆ្ងាយពីក្លឹបរបស់satangដែរនៅក្នុងក្លឹប
<នៅថ្ងៃនិងឯងវាចេះតែយ៉ាងមិចនៅក្នុងខ្លួននិងថ្ងៃមិញនេះហៅយើងចេញក្រៅពេញមួយថ្ងៃហើយឥឡូវយប់ម៉ោ9ទៅហើយឯងក៏មកផឹកនៅក្លឹបយើងទៀតនេះឯងមិនគិតចង់ទៅផ្ទះទេអីហា៎ហai'gem> satangគេក៏សួរនាំgemតាំងពីថ្ងៃមិញថាគេកើតអីបានជានាំគេចេញក្រៅមួយថ្ងៃហើយឥឡូវមកអង្គុយផឹកនៅក្លឹបរបស់គេទៀយតែនេះgemគរមិនបានតែអង្គុយផឹកទេថែមទាំងមានអោបស្រីផងដែរ
<ហើយវាយ៉ាងមិចឯងនិងយើងគ្រាន់តែហៅឯងកំដរយើងមួយថ្ងៃមិនបានមែនទេ ហើយនេះនៅមកចង់ដេញយើងទៀតមែនទេ>gemមាត់របស់គេតបនិងsatangមែនតែភ្នែករបស់គេមិនបានមើលទៅឡើង
<ហឺយអានេះគ្រាន់តែសួរនាំវាបន្តិចក៏បានបានដែរ ហើយនេះនៅមកអោបថើបស្រីទៀត>satangគេអស់អីនិយាយជាមួយនិងgemហើយ
<បានហើយកុំមកអង្គុយថាអោយយើងអី ពេលនេះឯងចង់ទៅណាទៅៗយើងពិតជាធុញនិងឯងណាស់>gemគេក៏បានដេញអោយ satang គេចង់ទៅណាទៅៗពេលនេះគេពិតជាធុញនិងsatangណាស់ព្រោះគេថាអោយខ្លួនឡើងថង់ដូចម៉ាក់របស់គេទៅហើយ
<អឺយើងគង់តែទៅគេយើងក៏មិនចង់នៅប៉ុន្មានដែរ ព្រោះតែឯងថ្ងៃនេះយើងមិនបាននៅជាមួយនិងអូនwinnyរបស់យើង>satang គេថាហើយក៏បានដើរចេញទៅបាត់ទៅ។ ហើយចំណែកឯgemបន្ទាប់ពីsatangបានចេញទៅគេក៏នៅអង្គុយផឹកនិងអោបស្រីរបស់គេបន្តទៀត
        +កាត់នៅពេលព្រឹកក៏បានមកដល់
   នៅឯប្រលានយន្តហោះម៉ោងប្រហែល9យើងបានឃើញថារាងតូចរបស់យើងគេបាននៅឈរលាទៅកាន់ម៉ាក់របស់គេហើយនិងមិត្តភក្តិរបស់គេwinnyព្រោះកាលពីយប់មិញwinnyគេក៏បានទៅគេងនៅផ្ទះរបស់ fourth ព្រោះដើម្បីព្រឹកឡើងគេបានជូនfotមកប្រលានយន្តហោះបែបនេះ។ តែwinnyគេក៏បានcallប្រាប់satangផងដែរថាគេមកគេងជាមួយនិងfotហើយចំណែកឯsatangគេក៏មិនបានថាអីដែរ តែwinnyគេមិនបានប្រាប់នោះទេថាគេគេងជាមួយfotដើម្បីព្រឹកឡើងជូនfotឡើងយន្តហោះព្រោះនេះជាការស្នើរសុំរបស់fotមិនអោយប្រាប់អ្នកណានោះទេសូម្បីតែpromក៏fotគេមិនអោយwinnyប្រាប់ផងដែរ
<កូនលាសិនហើយណាអ្នកម៉ាក់ ម៉ាក់មើលថាខ្លួនផងណា>fotគេបាននិយាហពាក្យលាទៅកាន់ម៉ាក់របស់គេ
<មើលថាខ្លួនផងណាកូន ហើយពេលទៅដល់ទីនោះកុំភ្លេចcallប្រាប់ម៉ាក់ផងណា> Mrs. Namtan និយាយទៅកាន់កូនទាំងស្រក់ទឹកភ្នែកព្រោះនេះជាលើកទី១ហើយដែលគាត់ហើយនិងកូនគាត់បែកគ្នាបែបនេះតាំងពីតូចមកគាត់មិនដែលអោយfotទៅណាឆ្ងាយពីគាត់នោះទេ
<បាទកូនដឹងហើយម៉ាក់កុំយំអីនេះកូនទៅរៀនតតែពីឆ្នាំតែប៉ុណ្ណោះណា> fotគេក៏បាននិយាយលួងលោមម៉ាក់របស់គេហើយក៏ងាកទៅរកមិត្តរបស់គេវិញ
<យើងទៅសិនហើយណាឯង ហើយក៏ផ្តាំផ្ញើរមើលម៉ាក់របស់គ្នាផង>fotក៏បានលាwinnyហើយក៏ប្រាប់អោយជួយមើលម៉ាក់របស់គេផង
<អឺយើងដឹងហើយយើងនៅមើលថាគាត់អោយជំនួសឯង ហើយកុំភ្លេចពេលទៅដល់ទីនោះផ្ញើរសារមកយើងផងហើយមួយទៀតកុំភ្លេចនឹកយើងផងបើចំណែកយើងវិញប្រកដជានិងឯងស្លាប់ហើយ>
Winny ក៏បានប្រាប់ទៅកាន់fotថាគេនិងមើលថាអ្នកស្រីnamatanអោយមិនបាច់អោយfotបារម្ភនោះទេ ហើយក៏ប្រាប់ទៀតថាពេលទៅដល់ទីនោះកុំភ្លេចផ្ញើរសារមកគេនិងហើយនិងនឹកគេផង
<អឺយើងដឹងហើយកុំធ្វើដូចកូនក្នេងមើលនោះបានប្តីស្អែកខានស្អែកឥឡូវហើយណា>fotគេក៏មិនភ្លេចញ៉ោះwinnyផងដែរ ហើយwinnyនៅពេលដែលឮfotនិយាយបែបនេះគេក៏បានធ្វើមុខហើយនិយាយ
<បើយើងការមែនណាយើងនិងឡើងទៅហៅការឯងដល់អាមេរិចតែម្តង>winnyគេក៏បានគំរាមទៅកាន់fotសិន
<បានហើយយើងនិយាយលេងទេចឹងយើងទៅហើយហើយយើងក៏មិនភ្លេចនឹកឯងនោះទេយើងក៏ប្រកដគេនឹកឯងដូចគ្នា ចឹងហើយទៅហើយ អ្នកម៉ាក់កូនទៅហើយ>fotគេក៏បាននិងបានបែរទៅអោបម៉ាក់របស់គេ
<ចា៎សកូនធ្វើដំណើរដោយសុវត្ថិភាពណា>Mrs.Namtanក៏អោបតបវិញនិងប្រាប់fotធ្វើដំណើរដោយសុវត្តិភាព
<បាទ ហើយម៉ាក់កុំភ្លេចណាមើលថែសុខភាពផង>fotគេក៏នៅតែប្រាប់ម៉ាក់របស់គេដដែលៗអោយគាត់មើលថាសុខភាព
<យើងទៅហើយណាឯង>fotក៏ងាកមកលាហើយអោបwinnyម្តង
<អឺយើងក៏ដូចនិងអ្នកមីងផងដែរសូមអោយឯងធ្វើដំណើរដោយសុវត្តិភាព>winny ក៏អោបតបវិញនិងលាទៅកាន់fotដូចគ្នា ឯfotគេក៏ងោកក្បាលហើយរៀបនិងដើរចេញទៅតែក៏មានសំឡេងមួយបានបន្លឺឡើង
<នេះចង់ទៅទាំងមិនប្រាប់បែបមែនទេ> អ្នកទាំងអស់គ្នាសាកទាយមើលថានេះជាសំឡេងអ្នកណាបើទាយទៅយប់នេះអោយមួយភាគទៀត😁

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសអីសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត...
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now