Ep16

1K 57 6
                                    

<គឺពួកបងមកដល់មួយសន្ទុះហើយនេះពួកអូនទៅណាមែនទេបានជាយូរបែបនេះ>aunគេបានតបហើយក៏សួរទៅកាន់promវិញ
<គឺពួកអូនរវល់មានការបន្តិចបន្តួចនិងណាអូនសុំទោសណាដែលអោយចាំយូរបែបនេះ>promគេក៏បានកុហកទៅកាន់ពួកគេទាំង៣ហើយក៏សុំទោសនិងធ្វើខ្លួនរញិករញ៉ក់ដាក់អ្នកជាគូរដណ្តឹងផងដែរ
<បានហើយមិនអីទេ>gemនៅពេលគេឃើញបែបនេះគេក៏រាងហួសចិត្តបន្តិចដែរ ហើយពួកគេក៏បាននាំគ្នាហូបអាហារនិងច្រៀងលេងយ៉ាងសប្បាយរីករាយតែពេលនោះស្រាប់តែfordគេនិយាយឡើងថា
<នេះបើសិនជាfotនៅដែរមិនដឹងជាសប្បាយយ៉ាងណានោះទេទោះខ្ញុំទើបតែស្គាល់គេក៏ដោយក៏ខ្ញុំមានអារម្មណ៍បែបនេះដែរ>fordគេនិយាយចេញទៅទាំងភ្លេចខ្លួនតែការនិយាយនេះក៏បានធ្វើអោយgemគេរាងទម្លាក់ទឹកមុខផងដែរ
<ឯងនិយាយអីនិងford>winny នៅពេលឃើញgemបែបនេះគេក៏បានសួរទៅកាន់មិត្តរបស់គេ
<អឺគឺយើងសុំទោសណាមិញយើងនិយាយទាំងភ្លេចខ្លួនខ្ញុំសុំទោសណាp'gem>fordគេក៏ប្រញ៉ាប់និយាយសុំទោសយ៉ាងលឿននៅពេលដែលwinnyគេសញ្ញូរភ្នែកអោយfordមើលទៅgemចឹងហើយបានជាគេប្រញ៉ាប់និយាយសុំទោសបែបនេះ
<មិនអីបានហើយឈប់គិតទៅfotប្រហែលជាពេលនេះគេមានសេចក្តីសុខហើយយើងឈប់រញ៉េរញ៉ៃទៅ>gemគេក៏ប្រាប់បែបនេះទៅកាន់អ្នកគ្រប់គ្នានៅទីនេះ
    +គ្រប់គ្នាដែលនៅទីនេះពេលបានឮអីចឹងហើយក៏បាននាំគ្នាហូបនិងផឹកច្រៀងសប្បាយតទៅទៀតតែសម្រាប់winnyគេក៏បាននិយាយនៅក្នុងចិត្តថា
"Phi គិតថាfotគេមានសុភមង្គលមានសេចក្តីសុខសប្បាយរីករាយមែនទេនោះគឺphiគិតខុសហើយfotគេមិនសប្បាយចិត្តនោះទេទោះបីជាគេទៅរៀននៅក្រៅប្រទេសក៏ដោយក៏គេមិនដែលភ្លេចphiនោះទេគេតែងតែខ្វល់ខ្វាយពីphiរហូតតែខ្ញុំមិនអាចប្រាប់phiបានទេមានតែបណ្តោយអោយphiដឹងដោយខ្លួនឯងតែប៉ុណ្ណោះ"winny គេដឹងគ្រប់យ៉ាងទាំងអស់ពីfotព្រោះគេតែងតែនៅចាំជួយfotរហូតទោះបីជាពួកគេមិនបាននៅជិតគ្នាក៏ដោយរឿងខ្លះមានតែគេប៉ុណ្ណោះដែលដឹងពីfotចំណែកឯpromគេដឹងដែរតែមិនដល់winnyនោះទេ។ប្រហែលជា១ម៉ោងក្រោយមកgemគេក៏បាន
<អឺយើងគិតថាយើងចង់សុំពួកឯងទៅមុនហើយព្រោះស្អែកយើងត្រូវមានរឿងនិយាយជាមួយម៉ាក់របស់យើង>gemគេក៏បានសុំទៅមុនដោយសារតែមុនមកម៉ាក់របស់គេក៏បានប្រាប់គេថាកុំនៅយូរពេកព្រោះគាត់ចង់នាំគេទៅក្រុមហ៊ុនរបស់ម៉ាក់គេ
<អឺទៅចុះសុវត្ថិភាពតាមផ្លូវវើយ>satangគេក៏បានតបហើយក៏បានប្រាប់អោយgemគេទៅចុះ
<អឺចឹងយើងទៅហើយបាយៗជួបគ្នាស្អែក>gemគេប្រាប់ហើយក៏បានចេញទៅបាត់ទៅ។នៅពេលដែលgemគេចេញទៅបាត់ពេលនោះស្រាប់តែsatang aunគេក៏បានងាកមករកwinny prom ហើយនិងfordធ្វើអោយពួកគេទាំង៣មានអារម្មណ៍ថាមិនស្រួលហើយក៏បានមើលមុខគ្នាផងដែរ។
<នេះហេតិអ្វីបានជាពួកphiមើលមកពួកខ្ញុំបែបនេះ>winny ដោយគិតថាមិនស្រួលតទៅទៀតគេក៏បានសួរតែម្តងទៅ
<អូនដឹងរឿងទាំងអស់ដែលទាក់ទងនិងfotមែនទេ>satangគេក៏បានសួរ
<ហេតុអ្វីសុខៗបងមកសួរអូនបែបនេះ>winny គេមិនបានឆ្លើយនោះទេគេក៏បានសួរទៅវិញ
<ឆ្លើយនិងសំណួរបងសិនបានទេកុំទាន់អាលសួរវិញទៅមើល>satangគេក៏ប្រាប់ថាអោយwinnyឆ្លើយសំណួររបស់គេសិនមក
<អត់នោះទេទាល់តែបងឆ្លើយនិងសំណួរអូនសិនបានអូនឆ្លើយនិងសំណួររបស់បង>winny គេក៏មានះនិងsatangវិញ
<នេះអូនមិនចង់អោយបងឈ្នះអូនមួយដងទេឬអោយតែបងសួរអូនលើកណាក៏ជាបងដែរដែលត្រូវឆ្លើយមុនរហូត>satangគេក៏សួរទៅwinnyបែបនេះ
<ត្រូវហើយបងត្រូវតែចាញ់អូនជានិច្ចបងគ្មានសិទ្ធឈ្នះអូននោះទេ>winnyគេក៏បានឆ្លើយនិងញញឹមឌឺទៅកាន់satangវិញផងដែរ
<Okបានហើយបងចាញ់អូនក៏បានដែរ>satangគេក៏បានសុំចុះចាញ់ហើយបើនៅតែប្រកែកគ្នាតិចទៀតប្រកដណាស់គេនិងបានតាមលួងមេខ្លាម្នាក់នេះទៀតហើយ
<បើចឹងក៏ឆ្លើយមកហើយនៅពេលដែលបងឆ្លើយហើយអូននិងឆ្លើយវិញម្តង>winny គេក៏ប្រាប់អោយsatangឆ្លើយមក
<បងសួរនេះព្រោះតែចង់ដឹងថាមិចបានជានៅសុខៗfotគេដូរសាលាបែបនេះហើយក៏ចង់ដឹងថាពេលនេះគេនៅឯណាផងដែរ>satangគេឆ្លើយប្រាប់តាមអ្វីដែលគេចង់ដឹងតែប៉ុណ្ណោះ
<Okអូននិងប្រាប់ បងនៅចាំយប់ដែលពួកអូនបបួលគ្នាមកជប់លៀងបញ្ចប់ការសិក្សារឆ្នាំទី២ទេនៅពេលនោះpromគេក៏បានសុំបែកពីp'gem>winny គេក៏បានរៀបរាប់តាមដំណើរដើមទោងទាំងអស់ប្រាប់ទៅកាន់អ្នកគ្រប់គ្មាដែលនៅទីនោះ។ហើយម្នាក់ក៏បានភ្ញាក់ផ្អើលនៅពេលដែលដឹងថាfotហើយនិង gemពួកគេទាំងពីបានមានអីៗនិងគ្នាបែបនេះហើយពេលនោះpromគេក៏បានលាន់មាត់
<នេះp'gemហើយនិងfotពួកគេទាំងពីពិតជាមានអឺ...>promគេក៏បានសួរបញ្ជាក់តែដល់ពាក្យនោះpromគេនិយាយមិនចេញនោះទេ
<មានហើយឯងស្តាប់មិនច្រឡំនោះទេព្រោះfotគេនិយាយប្រាប់យើងដោយខ្លួនឯងហើយក៏ប្រាប់ទៀតថាមិនអោយយើងយករឿងនេះទៅប្រាប់អ្នកណានោះទេតែពេលនេះយើងបានយកវាមកប្រាប់អ្នកគ្រប់គ្នាអស់ទៅហើយចុះបើfotគេដឹងគេមិនចឹងខ្ញុំស្លាប់ទេអី>winny គេនិយាយទាំងចង់យំព្រោះតែគេនេះមិនចេះលាក់អ្វីអោយជិតសោះ
<មិនអីនោះទេមានតែពួកបងទេដែលដឹងចឹងហើយអូនមិនចាំបាច់ភ័យនោះទេ>satangគេក៏បានលួងលោមwinny ហើយពួកគេក៏បាននៅគ្នាហូបនិងផឹកបន្តទៅទៀត។
    +កាត់នៅពេលព្រឹក
   នៅក្នុងក្រុមហ៊ុនNT group គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីជាងគេនៅក្នុងប្រទេសថៃ។ហើយនេះគឺជាក្រុមហ៊ុនរបស់អ្នកស្រីNorayaដែលគាត់ជាអ្នកកាន់មុខដំណែងទាំងអស់នៅក្នុងក្រុមហ៊ុននេះបន្ទាប់ពីស្វាមីរបស់គាត់បានចែកឋានទៅ។នៅក្នុងបន្ទប់ប្រជុំ
<អ្នកគ្រប់គ្នាបានមកជាគ្នាអស់ហើយមែនទេ> Mrs.Norayaក៏បានសួរទៅគ្រប់គ្នាដែលនៅក្នុងបន្ទប់ប្រជុំនេះ
<បាទ ចា៎សអ្នកស្រីប្រធាន>គ្រប់គ្នាក៏បានឆ្លើតតបទៅកាន់អ្នកស្រីNorayaវិញ
<ចឹងបើមកអស់ហើយយើងក៏ចូលសាច់រឿងរបស់យើងតែម្តងទៅខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកដជាឆ្ងល់ហើយដែលនៅសុខៗខ្ញុំបានហៅអ្នកទាំងអស់គ្នាមកប្រជុំបែបនេះ>Mrs.Norayaក៏បានចូលសាច់រឿងហើយក៏បានសួរអ្នកគ្រប់គ្នាបែបនេះ ឯចំណែកគ្រប់គ្នាដែលនៅក្នុងបន្ទប់ប្រជុំក៏បានស្ងាត់ហើយក៏ងោកក្បាល
<គឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចាប់ពីស្អែកនេះតទៅនិងមានអ្នកមកកាន់ដំណែងជាប្រធានក្រុមហ៊ុននេះជំនួសខ្ញុំ>Mrs.Norayaប្រាប់គ្រប់គ្នាហើយគ្រប់គ្នាក៏បានឆ្ងល់ថាគេម្នាក់នោះគឺជាអ្នកណា
<Gemini ឆាប់ចូលមកកូន>Mrs.Norayaក៏បានហៅអោយកូនប្រុសតែម្នាក់របស់គាត់អោយចូលមកក្នុងហើយgemគេក៏បានដើរចូលទៅខាងក្នុងតាមការហៅរបស់ម៉ាក់គេ។នៅពេលដែលគេបានដើរចូលទៅដល់ខាងក្នុងអ្នកគ្រប់គ្នានៅទីនោះក៏បានភាំងស្មារតីបន្តិចដែរហើយចំណែកឯបុគ្គលិកស្រីៗក៏បានសរសើរពីរូបរាងរបស់គេផងដែរ
<ខ្ញុំចង់ណែនាំអោយអ្នកគ្រប់គ្នាបានស្គាល់នេះគឺជាកូនប្រុសរបស់ខ្ញុំ Gemini Noravit គេគឺជាកូនប្រុសតែម្នាក់របស់ខ្ញុំហើយគេក៏ជាអ្នកមកកាន់ដំណែងបន្តពីខ្ញុំផងដែរ>Mrs.Norayaក៏បានណែនាំកូនប្រុសរបស់គាត់អោយបុគ្គលិកនៅក្នុងក្រុមហ៊ុនអោយស្គាល់
<ជម្រាបសួរអ្នកទងអស់គ្នា>gemគេក៏បានជម្រាបសួរទៅកាន់គ្រប់គ្នាដែលនៅទីនេះ។
{ចង់ប្រាប់ថាតិចទៀតk'gem ហើយនិងk'fotបានជួបនិយាយពិភាក្សារគ្នាហើយចា៎ស🤣🤣🤣}

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគបន្តទៀត.....
សូមអរគុណ🙏🥰


ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now