Ep29

1K 65 9
                                    

+ប្រទេសថៃ
ប្រលានយន្តហោះពេលនេះgemគេបានមកដល់ប្រទេសថៃវិញហើយនៅពេលដែលបានចុះពីលើយន្តហោះភ្លាមគេក៏បានដើរសំដៅទៅរកឡានដែលកូនចៅរបស់គេបានត្រៀមទុកជាស្រេច។
<ចៅហ្វាយចង់ទៅផ្ទះតែម្តងឬក៏ទៅក្រុមហ៊ុនបាទ>neoនៅពេលដែលចៅហ្វាយរបស់ចូលទៅដល់ក្នុងឡានគេក៏សួរព្រោះពេលដែលគេចុះពីលើយន្តហោះម៉ោងក៏ចូលម៉ោង១ថ្ងៃត្រង់ដែរ
<ទៅcondoរបស់យើងសិនទៅព្រោះយើងចង់ទៅសម្រាកព្រោះយប់នេះយើងចង់ទៅក្លឹបរបស់satangផង>gemក៏ប្រាប់អោយneoបើកទៅcondoរបស់គេព្រោះពេលនេះគេមិនទាន់ចង់ទៅផ្ទះឬក៏ក្រុមហ៊ុនអ្វីនោះទេ
+Condo
នៅពេលដែលមកដល់condoភ្លាមgemគេក៏បានដាក់ខ្លួនគេងនៅលើគ្រែយកតែម្តងហើយក៏បានទាញទូរស័ព្ទរបស់ខ្លួនមើលរូបរបស់fotហើយនិយាយ
<បងសង្ឃឹមថាគេម្នាក់នោះអាចមើលថាអូនបានល្អព្រោះបងជាមនុស្សអាត្មានិយមណាស់ ហើយបងក៏សង្ឃឹមទៀតថាការវិលត្រឡប់មកប្រទេសថៃវិញរបស់បងអូននិងសប្បាយចិត្ត>gemគេនិយាយបន្តអង្អែលរូបរបស់fotដែលនៅក្នុងទូរស័ព្ទរបស់គេ ហើយទឹកភ្នែករបស់គេក៏បានស្រក់ចុះមកមួយដំណក់។ពេលនេះគេដឹងហើយថាអារម្មណ៍ឈឺចាប់ពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ក្លាយជារបស់អ្នកដ៏ទៃវាបែបណាគឺវាពិតជាឈឺណាស់។
+កាត់ពេលយប់ក៏បានមកដល់
<ចៅហ្វាយខ្ញុំបានត្រៀមឡានរួចហើយបាទ>neoក៏បានចូលមកប្រាប់ចៅហ្វាយរបស់គេ
<ហ៊ឹមឯងទៅចាំយើងនៅឡានមុនទៅតិចទៀតយើងទៅហើយ>gemក៏បានអោយneoទៅចាំគេនៅឡានមុនព្រោះតែគេនៅជាប់និយាយទូរស័ព្ទជាមួយនិងម៉ាក់របស់គេ
In call
<បាទខ្ញុំដឹងហើយម៉ាក់ស្អែកនេះខ្ញុំទៅហើយ>gemក៏បានប្រាប់ម៉ាក់របស់គេថាស្អែកគេនិងត្រឡប់ទៅផ្ទះវិញយប់នេះគេសុំគេងនៅcondoសិន។ហើយគេក៏មិនដឹងថាម៉ាក់របស់គេដឹងមកពីណាដែរថាគេបានត្រឡប់មកប្រទេសថៃវិញ
<អោយតែប្រាកដព្រោះស្អែកនេះម៉ាក់មានរឿងចង់និយាយជាមួយនិងឯង> Mrs. Noraya
<បាទចឹងពិននិងសិនហើយណាម៉ាក់បាយៗ>gemគេប្រាប់ម៉ាក់គេសិនក៏ចុចបិទមិននៅចាំស្តាប់ម៉ាក់របស់និយាយទៀតនោះទេ
<ឆាប់ចេញឡានទៅ>gemនៅពេលនិយាយទូរស័ព្ទហើយគេក៏បានចុះមកហើយប្រាប់អោយកូនចៅគេចេញឡានទៅ។ចំណែកកូនចៅរបស់គេក៏បានបើកឡានចេញទៅ
+In club
Gemini នៅពេលដែលមកដល់គេក៏បានដើរទៅរកបន្ទប់VIPប្រចាំរបស់គេនៅក្នុងបន្ទប់
<នេះឯងមកដល់ប្រទេសថៃវិញតាំងពីពេលណាហ៎ាហ>satangនៅពេលបានជួបមុខរបស់gemភ្លាមក៏សួរតែម្តង
<នេះគ្រាន់តែជួបមុខរបស់យើងភ្លាមឯងសួរយើងតែម្តងហ៎>gemគេពិតជាធុញនិងមិត្តគេម្នាក់នេះខ្លាំងណាស់គឺកំពូលអ្នកសួរហើយ
<អឺយើងគ្រាន់តែចង់ដឹងព្រោះវាបាត់មុខរបស់ឯងទៅយូរហើយព្រោះឯងវាថាទៅធ្វើធុរ:តែមួយអាទិត្យទេតែនេះចូល៥ខែជាងហើយវើយ>satangគេពិតអាគ្រឺតនិងមិត្តគេម្នាក់នេះណាស់គ្រាន់តែសួរចង់ដឹងពីសុខទុកវាក៏មិនបានដែរ
<អឺគឺយើងមកដល់នៅម៉ោង១ថ្ងៃមិញនេះឯង>Gemini
<ឆ្លើយតែពិននិងអាណាថាអី>Satang គេក៏ថាអោយgem ចំណែកឯgemគេក៏បានមើលមុខsatangហើយក្រវីក្បាល។ហើយពេលនោះក៏មានបុរសម្នាក់បានដើរចូលមករកពួកគេ
<សូមវើយដែលយើងមកយឺត>aunនៅពេលមកដល់គេក៏បានដើរទៅអង្គុយនៅកន្លែងទំនេរ
<អឺយើងដឹងហើយថាឯងនេះណាមកមិនដែលចេះមកទាន់ម៉ោងទេ>Gemini ក៏បាននិយាយហើយញញឹមចុងមាត់បន្តិច
<អឺបានហើយ ហើយឯងai'gemថ្ងៃនេះឯងកើតអីហ៎ាហគ្រាន់តែមកពីក្រៅប្រទេសភ្លាមឯមកផឹកបែបនេះ>aunក៏បានសួរទៅកាន់gemព្រោះនេះគ្រាន់តែមកភ្លាមក៏ហៅអោយពួកគេមកផឹកបែបនេះ
<គឺគ្មានអីទេយើងគ្រាន់តែធុញចង់ផឹកតែប៉ុណ្ណោះពួកឯងកុំពិនឆ្ងល់និងសួរយើងខ្លាំងពេកអីព្រោះយើងចង់ផឹកមិនចង់និយាយច្រើននោះទេ>gemគេក៏បានប្រាប់ទៅកាន់អ្នកទាំង២តែពិននិងទេ។ហើយaunហើយនិង satangគេក៏បានមើលមុខគ្នានិងក្រវីក្បាលដាក់គ្នាព្រោះគេមិននិងថាអាកំពូលមិត្តគេម្នាក់នេះបែកគ្នាយូរហើយចរឹកលើសដើមទៅទៀត
<Aunបងមកដល់យូរហើយមែនទេ>នៅពេលដែលពួកគេនិយាយសុខៗpromនិង winny ក៏បានដើរចូលមកហើយpromក៏បានសួរទៅកាន់អនាគតប្តីរបស់ខ្លួនព្រោះពេលនេះaunនិងព្រម promពួកគេក៏ជិតរៀបការផងដែរ។
<គឺបងទើបតែមកដល់មុននេះទេហើយមិចបានជាអូនដឹងថាបងពួកទីនេះហ៊ឹម>aunក៏បានតបទៅសំណព្វចិត្តរបស់គេហើយក៏បានលរទៅថើបថ្ពាល់របស់promនៅពេលដែលpromដើរទៅអង្គុយនៅជិតខ្លួន
<បងធ្វើអីនិងមិនចេះខ្មាស់គេទេមែនទេ>promក៏បានវៃaunបន្តិចផងដែរ
<គ្មានអីត្រូវខ្មាស់នៅទេ>aunគេក៏បានថើបpromម្តងទៀតផងដែរ
<ណែយើងថាអោយវាល្មមៗបានហើយវើយ>satangនៅពេលឃើញបែបនេះគេក៏រាងចង់កើតទឹកនោមផ្អែមដែរ
<អៅp'gemនេះមកពីក្រៅប្រទេសយូរហើយមែនទេ promក៏បានងាកទៅសួរgem
<គឺphiទើបតែមកដល់ថ្ងៃមិញទេហើយមិញនេះphi ឯងភ្លេចមុខphiហើយតា៎ស>gemក៏តបហើយក៏បានញ៉ោះអោយpromអៀនម្តងទៀត
<សូមទោសណាphi បងឃើញទេមកពីបងនិង>promសូមទោសហើយក៏ងាកមកសម្លក់អនាគតស្វាមីរបស់ខ្លួន
<ហ៊ឹមphiលលេងទេហើយនេះជ្រុលវាបានជួបទៅហើយphiក៏សួរតែម្តងទៅថាអ្នកទាំង២គិតចង់រៀបការនៅថ្ងៃណាដែរ>Geminiគេឮមកយូរហើយមកជ្រុលជាមកហើយគេក៏សួរតែម្តងទៅ
<គឺពួកខ្ញុំទាំង២គឺរៀបការនៅខែក្រោយនេះហើយព្រោះពេលនេះខ្ញុំក៏បានរៀនចប់ហើយណាមួយពួកយើងក៏ភ្ជាប់ពាក្យមកជាយូរហើយ>prom
<ហ៊ឹម ហើយចុះអូនមិន......>gemនៅពេលដែលនិយាយដល់ត្រឹមនិយាយគេក៏និយាយមិនចេញ
<Phi ចង់សំដៅទៅfotមែនទេគឺpromគេបាន call និយាយជាមួយនិងfotរួចហើយ>winny ដែលស្ងាត់មកជាយូរគេក៏បានតបជំនួស។ហើយអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយមិចបានជាpromគេនិយាយជាមួយនិងfotហើយបែបនេះព្រោះកាលពីចុងភាគមុនយើងក៏ដឹងថាfotគេនៅមើល video ក្លីបមួយហើយនៅសុខៗទូរស័ព្ទរបស់គេក៏រោទិ៍គឺគេនិយាយជាមួយនិងpromនិងwinny និងឯងគឺនិយាយទូរស័ព្ទរបស់promព្រោះគេជាអ្នកcallទៅfot
<ហ៊ឹម~>gemនៅពេលដែលឮបែបនេះគេក៏បានបញ្ចេញសំឡេងមកបន្តិចតែប៉ុណ្ណោះ
<បានហើយក្រែងឯងហៅពួកយើងមកផឹកនោះអីចឹងក៏ផឹកទៅ>satangគេដឹងថាអារម្មណ៍gemពេលនេះយ៉ាងមិចព្រោះកាលពីgemនៅអាមេតិចគឺមានតែគេតែប៉ុណ្ណោះដែលដឹងពីgemព្រោះយូរៗម្តងgemគេបានcallពិភាគ្សាររឿងមួយចំនួននិងគេដែរទើបបានជាគេដឹងបែបនេះ។

សូមទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត.....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now