Ep35

1.1K 56 13
                                    

Gemini គេមិនបាននិយាយអ្វីនោះទេគេនៅស្ងៀមមិននិយាយឬបញ្ចេញកាយវិការអ្វីឡើយ

<ណាៗៗកុំបែបនេះអី>fourth ពេលដែលអង្វរgemហើយគេមិនប្រតិកម្មអ្វីក៏អង្វរម្តងទៀតថែមទាំងធ្វើមុខចង់យំ

<ក៏បានតែមិនមែននិយាយនៅទីនេះនោះទេ>gemពេលរាងតូចអង្វរទាំងចង់យំបែបនេះគេក៏មិនចិត្តដាច់ចង់ឃើញរាងតូចយំដែរ

<យេៗបងស្តាប់អូនហើយ តែមិញបងនិយាយថាមិច>fotគេសប្បាយចិត្តដែលរាងក្រាស់ស្តាប់គេតែក៏សួរបញ្ជាក់ថារាងក្រាស់និយាយថាមិចមិញនិង

<បងថាបើចង់បកស្រាយមិនមែននៅទីនេះនោះទេ>gemក៏ប្រាប់រាងតូចម្តងទៀយ

<ចុះមិនមែនទីនេះបងចង់ទៅណាវិញព្រោះក្រែងពួកយើងថាមក....>fotក៏សួរបើមិនមែនទីនេះតើទីណាតែរាងតូចសួរមិនចប់ផងរាងក្រាស់ក៏បានទាញដៃរាងតូចទៅតែម្តង

<បងចង់នាំអូនទៅណាហ៎ាហ>fotសួរពេលដែលរាងក្រាស់ទាញដៃខ្លួនទៅ

<ទៅដល់អូនគង់តែដឹងទេតែពេលនេះមកតាមបងសិនមក>gemប្រាប់តែពិននិងហើយក៏នាំរាងតូចចូលឡានហើយក៏បើកចេញទៅដោយគេជាអ្នកបើកខ្លួនឯងដោយផ្ទាល់

+In condo

តាមដែលមកដល់រាងក្រាស់ក៏បានរាងតូចទៅបន្ទប់ condo របស់ខ្លួន។ហើយពេលដែលចូលដល់ខាងក្នុងរាងក្រាស់ក៏មិនបាននិយាយអ្វីក៏បានដើរទៅបន្ទប់របស់ខ្លួនដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដែលជាហេតុធ្វើអោយរាងតូចឆ្ងល់

<នេះបងអូនមកទីណានិង>fourthក៏សួរព្រោះរាងតូចរបស់យើងគេមិនដែលមកទីនេះនោះទេ

<Condo របស់បង>gemគេប្រាប់នៅពេលដែលចេញពីបន្ទប់គេងវិញ

<ហេតុអ្វីក៏ត្រូវមកនិយាយនៅទីនេះដែរ>fotគេពិតជាឆ្ងល់គ្រាន់តែនិយាយរឿងពិននិងរាងក្រាស់នាំខ្លួនមកcondoរបស់រាងក្រាស់ធ្វើអី

<យ៉ាងមិចអូនខ្លាចមែនទេ>gemគេសួរព្រមទាំងញាក់ចិញ្ចើមដាក់រាងតូច

<អូនមិនបានខ្លាចគ្រាន់តែឆ្ងល់>fotបានប្រកែកយ៉ាងលឿន

<បើចឹងក៏ឆាប់និយាយមកថាអូននិងអាម្នាក់នោះត្រូវជាអ្វីនិងគ្នាអោយប្រាកដ តែបងសូមប្រាប់ជាមុនបើនិយាយអ្វីចេញមកហើយធ្វើអោយបងស្តាប់មិនចូលត្រចៀកអូនប្រាកដជាមានទោសជាមិនខាន់>gemគេនិយាយព្រមទាំងដើរចូលមកជិតរាងតូចទៅៗដែលជាហេតុធ្វើអោយរាងតូចដើរថយក្រោយរហូតទាល់តែដល់សាឡុងធ្វើអោយរាងតូចផ្ងារក្រោយដេកលើសាឡុងតែម្តង។ចំណែកឯរាងក្រាស់ក៏បានចូលទៅត្រូបពីខាងលើផងដែរ

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now