Ep38

995 64 1
                                    

ចំណែកឯmarkគេពិតជាចង់និយាយរឿងនេះជាមួយនិង ford ហើយគេក៏ចង់ទទួលខុសត្រូវផងដែរ គេដឹងថាយប់មិញវាមានរឿងអីកើតឡើងគេដឹងច្បាស់ទោះគេស្រវឹងយ៉ាងណាក៏ស្មារតីគេនៅអាចចាំរឿងកាលពីយប់មិញបានខ្លះផងដែរទោះមិនមែនតាំងអស់ក៏ដោយ។ហើយពួកគេទាំងពីក៏បាននាំគ្នាហូបអាហារប្រហែលជាកន្លះម៉ោងក្រោយពួកគេក៏ហូបហើយfordក៏បានលាmarkទៅមុនដូចដែលដឹងថាfordប្រាប់ថាគេមានណាត់ជាមួយនិងwinnyមួយតងើទៀតផងដែរ។

<ចឹងខ្ញុំសុំលាលោកទៅមុនហើយ ជម្រាបលា>ford គេប្រាប់និងលាmarkហើយក៏បានដើរចេញទៅទោះmarkចង់ឃាត់ក៏ឃាត់មិនទាន់ដែរ។

+In condo

ពេលនេះម៉ោង១ថ្ងៃត្រង់ផងដែរយើងឃើញថានៅក្នុងបន្ទប់condoកាលពីយប់មិញមានតែរាងតូចរបស់យើងតែម្នាក់ឯងដែរនៅគេងលើគ្រែហើយក៏មិនដឹងថាបាត់រាងក្រាស់ទៅណាផងដែរ។តែបន្តិចក្រោយមករាងតូចក៏បានដឹងខ្លួនតែមិនទាន់បើកភ្នែកនោះទេតែដៃក៏រាវរកមកអោបរាងក្រាស់តែពេលដែលមិនបានប៉ះនិងអ្វីនោះរាងតូចក៏បានបើកភ្នែកនិងក្រោកអង្គុរហើយងាករកមើលរាងក្រាស់ពេញបន្ទប់តែមិនបានឃើញនោះទេតែក៏បានក្រឡេកភ្នែកមកប៉ះនិងសំបុត្រមួយនៅលើតុដែលរាងក្រាស់បានសរសេរអោយរាងតូច

+នៅក្នុងសំបុត្រ

(បងមានការចេញទៅខាងក្រៅអាចនិងយប់បន្តិចបងត្រឡប់មកវិញហើយអាហារបងបានអោយកូនចៅរបស់បងទិញមកអោយអូនរួចហើយ។បងស្រឡាញ់អូន ពីបបង Gemini ❤️)fotនៅពេលដែលអានសំបុត្រហើយក៏បានញញឹមតែម្នាក់ឯងហើយក៏បានចុះពីលើគ្រែគេងទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនម្តងទៀតព្រោះគេមានអារម្មណ៍ថាស្អិតខ្លួននៅពេលដែលចេញពីបន្ទប់ទឹកវិញfotគេក៏បានដើរទៅបើកទូរសម្លៀកបំពាក់របស់gemហើយក៏បានយកអាវសដៃវែងដែលជាអាវរបស់រាងក្រាស់សម្រាប់ពាក់ទៅធ្វើការមកពាក់ព្រោះក្នុងទូរខោអាវរបស់រាងក្រាស់គឺមានតែអាវបែបនេះនោះទេ។ហើយពេលដែលពាក់រួចរាងតូចក៏បានទៅហូបអាហារដែលរាងក្រាស់ទិញទុកអោយនោះ

+កាត់យប់ម៉ោង8

ពេលនេះផងដែររាងតូចរបស់យើងគឺគេកំពុងតែអង្គុយមើលTVនៅកន្លែងទទួលភ្ញៀវដោយមាននំចំណីនៅក្បែរខ្លួនជាច្រើនដោយសារតែកាលពីល្ងាចរាងតូចបានcallអោយអង្គរក្សរបស់រាងក្រាស់ទៅទិញយកមកអោយ។ហើយនៅពេលដែលរាងតូចកំពុងតែមើលTVសុខៗទ្វាបន្ទប់condoក៏បានបើកឡើងហើយរាងតូចនៅពេលដែលឮទ្វាcondoបើកបែបនេះក៏អាចស្មានដឹងហើយថាជាអ្នកណាអីចឹងហើយរាងតូចក៏បានក្រោកពីលើសាឡុងរត់ទៅរកទ្វាយ៉ាងលឿននៅពេលដែលទៅដល់រាងតូចក៏បានហក់ទៅអោបរាងក្រាស់តែម្តងធ្វើអោយរាងក្រាស់ទប់ស្ទើរតែមិនចង់ទាន់ហើយរាងក្រាស់ក៏បានលើករាងតូចអោយច្រកកៀវនិងចង្កះរបស់ខ្លួនចំណែកឯរាងតូចក៏បានលើកដៃមកអោបក៏របស់រាងក្រាស់

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now