Ep15

1K 62 9
                                    

       +ចាប់តាំងពីGeminiគេបានដឹងរឿងទាំងអស់ដែលទាក់ទងនិងFourthរួចមកgemគេពិតជាមានអារម្មណ៍ថាខុសចំពោះfotខ្លាំងណាស់ហើយគេក៏ស្តាយក្រោយនិងទង្វើដែលគេធ្វើដាក់fotកន្លងមកផងដែរ។ពីមុនgemគេធ្វើអ្វីក៏ដោយក៏គេមិនដែលចេះស្តាយក្រោយដែរដូច្នេះកាលដែលម៉ាក់គេប្រាប់ក៏គេមិនស្តាប់ហើយថែមទាំងប្រកែកទៀតតែឥឡូវគេចេះស្តាយក្រោយហើយនៅពេលដែលគ្មានfotបែបនេះ។គេមានអារម្មណ៍ថែបាត់បង់អ្វីម្យ៉ាងចេញពីជីវិតគេអីចឹងតាំងតែពីមុនមកគេធុញទ្រាន់fotមុចក៏គេមិនចង់ឃើញតែពេលនេះគេពិតជាចង់ជួបមុខរបស់fotខ្លាំងណាស់គេចង់សុំទោសទៅកាន់fotតែពេលនេះអ្វីវាហាកដូចជាមិនអំណោយផលសម្រាប់គេនេះទេ។
         +មួយឆ្នាំបានកន្លងទៅ
            នៅឯសកលវិទ្យាល័យថ្ងៃនេះគឺជាថ្ងៃបញ្ចប់ការសិក្សារបស់សិស្សឆ្នាំទី៤គឺជាថ្ងៃសំខាន់សម្រាប់សិស្សគ្រប់គ្នាដែលគេចង់អោយមានថ្ងៃនេះរយ:ពេលដែលគេបានសិក្សាកន្លងមកហើយនេះក៏ជាថ្ងៃដែលពួកគេបានជួបគ្នាជាពេលចុងក្រោយព្រោះពួកគេមិនដឹងនោះទេថាពេលដែលពួកគេបានបញ្ចប់ការសិក្សានេះទៅតើគេអាចនិងបានជួបគ្នាទៀតឬក៏អត់ដែរដោយសារតែពួកគេត្រូវមានការងារធ្វើរាងៗខ្លួនហើយ។
<អបអរសាទរផងphiពេលនេះពួកphiបានបញ្ចប់ការសិក្សាហើយ>promគេបាននិយាយពាក្យអបអរនិងដើរចូលមករកពួកគេជាមួយនិង winny ហើយនិងford
<បាទអរគុណហើយ>ពួកគេទាំង៣ក៏និយាយព្រមគ្នាផងដែរ
<នេះសម្រាប់បង>promក៏បានអោយបាច់ផ្កាទៅកាន់aunដែលជាគូរដណ្តឹងរបស់ខ្លួន(ខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាតាមការពិតទៅaunpromគេបានក្លាយជាគូរដណ្តឹងនិងគ្នាហើយព្រោះនៅពេលដែលaunគេរៀនឆ្នាំទី៤នេះបានកន្លះឆ្នាំគេក៏បានចូលស្តីដណ្តឹងpromដោយសារតែpromពិនប្រច័ណ្ឌគេនិងអ្នកផ្សេងខ្លាំងពេកមិនដូចកាលpromគេនៅជាសង្សារបស់gemនោះទេpromគេមិនសូវប្រច័ណ្ឌហួសហែងនោះទេ)
<អរគុណអូនហើយ>aunគេនិយាយអរគុណហើយក៏បានអោនទៅថើបថ្ងាស់របស់prom
<ណែអោយវាល្មមៗបានហើយវើយនៅសាលាណា>satangគេក៏បានលាន់មាត់បង្អាប់មិត្តភ្លេមៗនៅពេលដែលឃើញបែបនេះ
<ច្រណែនមែនទេបើច្រណែនធ្វើដែរទៅ>aunគេក៏បានថាអោយsatangវិញ
<បានហើយពួកបងនេះម្នាក់ៗជិតមានប្រពន្ធអស់ហើយនៅមកឈ្លោះគ្នាទៀតមិនចេះខ្មាស់គេទេអី>winny នៅពេលឃើញaun និងsatangប្រាក់គ្នាក៏បានថាអោយបន្តិចទៅ
<អូហើយនេះជាផ្ការបស់phi>promនៅពេលឃើញថាម្នាក់ៗរាងស្ងាត់ហើយគេក៏បានអោយបាច់ផ្កាទៅកាន់gem
<ហេតុអ្វីបានជាpromទិញផ្កាអោយបងក្រែងpromក៏ដឹងមែនទេថាបងមិនចូលចិត្តផ្កា>gemគេសួរទាំងឆ្ងល់ហេតុអីpromទិញផ្កាអោយគេព្រោះគេធ្លាប់ប្រាប់promហើយថាគេមិនចូលចិត្តផ្កានោះទេ
<គឺខ្ញុំ.....>promគេឆ្លើយមិនចេញនោះទេគេក៏ងាកទៅមើលមុខរបស់winnyហើយក៏ធ្វើមុខមាត់អោយwinnyគេមួយនិយាយមិនមែនpromគេភ្លេចនោះទេតែចង់ប្រាប់ថាផ្កានេះមិនមែនជារបស់គេអ្នកទិញទេpromគេទិញអោយតែaunនោះទេឯចំណែកបាច់ផ្កានេះគឺមានអ្នកផ្សេងទិញអោយ
<ខ្ញុំថាប្រហែលជាpromគេភ្លេចហើយព្រោះមុននេះពួកយើងមកប្រាប់ញ៉ាប់ពាក់ទើបមិនដឹងថាទិញអីយកមកជូនពួកបងក៏កាប់ជូនជិះកាត់ហាងគេលក់ផ្កាក៏ចូលទិញតែម្តងទៅ>winny គេក៏បានដោះសារជំនួញprom
<មែនហើយphiគឺខ្ញុំភ្លេចតែបើphiមិនពេញចិត្តមិនអីនោះទេ>promគេក៏បាននិយាយបន្ទោរពីក្រោយ winny
<មិនអីនោះទេចឹងបងអរគុណហើយ>gemគេមិនចង់អោយរឿងរញ៉េរញ៉ៃច្រើនគេក៏បានទទួលយកតែម្តងទៅតែចំណែកអីផ្កាទាំងនេះគឺសុទ្ទតែជាផ្លារបស់មនុស្សម្នាក់ចូលចិត្ត
<អឺយាយចឹងយប់នេះយើងជប់លៀងទៅយ៉ាងមិចដែរ>aunគេបានបបួលគ្រប់គ្នាជប់លៀងបញ្ចប់ការសិក្សារបស់ពួកគេ
<មែនហើយចឹងទៅក្លឹបរបស់យើងតែម្តងទៅ>Satangគេក៏បានជាអ្នកស្មាក់ចិត្តបបួលអ្នកទាំងអស់គ្នាទៅក្លឹបរបស់គេ
<បានចឹងយប់នេះយើងជួបគ្នាតែឥឡូវយើងសទៅផ្ទះមិនហើយ>gemគេក៏យល់ព្រមតែឥឡូវគេសុំភៀសខ្លួនទៅផ្ទះមុន ហើយgemគេក៏បានដើរចេញទៅចំណតឡានដើម្បីទៅយកឡានបើកចេញទៅផ្ទះ
         +កាត់នៅឯសហរដ្ឋអាមេរិចឯណាវិញពេលនេះគឺជាពេលយប់ហើយពេលនេះផងដែររាងតូចរបស់យើងគេកំពុងតែអង្គុយនិយាយទូរស័ព្ទជាមួយនិងអ្នកណាក៏មិនដឹង
<យ៉ងមិចដែរឯងគេមានសួរទេ>fotតាមការពិតគេកំពុងតែនិយាយជាមួយនិងមិត្តរបស់គេតាមvideo call ចំណែកឯអ្នកម្ខាងទៀតក៏បានតប
<ក៏គាត់សួរដែរនិងតែបានwinnyនិងp'aunជួយនិយាយបន្លប់កុំអីគ្នាថាចប់មិនខានទេ>promគេក៏បានប្រាប់តាមដំណើរដើមទោង
<អឺចឹងក៏ល្អហើយ ក៏អរគុណពួកឯងហើយដែលបានជួយគ្នា>fotក៏អរគុណទៅកាន់មិត្តរបស់ខ្លួន
<អឺមិនអីនោះទេដើម្បីមិត្តភក្តិយើងអាចជួយបាន>winny គេក៏បាននិយាយា តាមការពិតទៅពួកគេcall video តាម group នោះទេចឹងហើយបាននិយាយតាំងអស់គ្នាបែបនេះ
<អឺតែនេះពួកឯងចេញទៅណាមែនទេបានជាតែងខ្លួនបែបនេះ>fotគេក៏បានវាប់អារម្មណ៍និងសម្លៀកបំពាក់ដែល winny promហើយនិង ford ពាក្យមិញនេះគឺពួកគេមិនបានចាប់អារម្មណ៍នោះទេលែងតែសួរនាំរឿងដែលគេបានពឹងអោយwinnyនិង prom ធ្វើ
<គឺពួកយើងរៀបចាំចេញទៅពិធីជប់លៀងរបស់ពួកគាត់និងហើយពួកគាត់បានបបួលទៅក្លឹបរបស់p'satang>fordគេជាអ្នកតបម្តងព្រោះមុននេះគេមិនបាននិយាយអីនោះទេគេគិតតែពីស្តាប់កំពូលមិត្តនិយាយតែប៉ូណ្ណោះ
<មែនហើយពួកយើងទៅពិធីជប់លៀង>winny និងpromក៏បាននិយាយពីក្រោយ ford
<Emmបើអីចឹងបានសិនហើយព្រោះនៅទីនេះវាយប់ណាស់ហើយ ហើយណាមួយស្អែកយើងមានការងារដែលត្រូវធ្វើផង>fotគេក៏ប្រាប់ថានៅអាមេរិចពេលនេះយប់ណាស់ហើយ ហើយណាមួយស្អែកគេក៏មានការងារដែលត្រូវធ្វើផង តាមការពិតទៅfotគេមកនៅទីនេះគេរៀនផងធ្វើការផង គេធ្វើការងារនៅក្រុមហ៊ុនមួយកន្លែងដែលវាមិនឆ្ងាយពីកន្លែងដែលគេរស់នៅទេ
<អឺចឹងgood night ណា>winny prom ford គេក៏បាននិយាយពាក្យgood night ទៅកាន់fotតាមការពិតទៅនៅប្រទេសថៃពេលនេះទើបតែម៉ោង6ល្ងាចតែប៉ុណ្ណោះតែនៅអាមេរិចវិញពេលនេះគឺម៉ោង11:30យប់ទៅហើយ
<អឺបាយៗ>ហើយfotគេក៏បានចុចបិទតែម្តងទៅ
    +យើងងាកមកមើលកំលោះសង្ហារយើងទាំង៣ឯណេះវិញពេលនេះកំពុងតែអង្គុយផឹករងចាំរាងតូចរបស់យើងមកដោយសារតែរាងតូចរបស់យើងបានប្រាប់ថាអោយពួកគេមកមុនដោយយកលេះថាចង់ទៅទិញរបស់របរបន្តិចតាមការពិតពួកគេទៅនិយាយទូរស័ព្ទជាមួយនិងfotនេះឯង
<ពួកphiមកដល់យូរហើយមែនទេ សុំទោសណាដែលអោយរង់ចាំយូរ>promគេបានសួរទៅរាងក្រាសយើងទាំង៣ហើយក៏បានសុំទោសទៅកាន់ពួកគេ ហើយwinny prom Ford គេក៏បានដើរទៅអង្គុយនៅកន្លែងរបស់ខ្លួនទៅ

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគក្រោយជាបន្តទៀត....
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now