Ep19

954 59 8
                                    

<តែយើងថាឯងទៅហូបអីសិនទៅចាំមកបញ្ចប់ក្រោយក៏វាមិនអីដែរណាមួយថ្ងៃនេះលោកប្រធានធំគាត់មកផងយើងមិនអាចយឺតដូចរាល់ដងបានទេ>បុគ្គលិកម្នាក់នោះនៅតែប្រាប់fotអោយទៅរកអីហូបសិនទៅចាប់មកធ្វើការទៀតបើមិនអីចឹងទេប្រកដណាស់ថាថ្ងៃនេះfotគេនិងមិនបានទៅហូបអីឡើយបើគេនៅបង្ហើយការងារនោះ
<មិនអីទេបងខ្ញុំធ្វើតែបន្តិចទៀតតែប៉ុណ្ណោះណា>fotគេនៅតែប្រកែកនិងបុគ្គលិកម្នាក់ហើយបុគ្គលិកម្នាក់នោះមានឈ្មោះថាmarkហើយគេក៏ត្រូវជាសិស្សច្បងដែលធ្លាប់រៀននៅសាលាជាមួយនិងfotផងដែរគឺគេបានបញ្ចប់ការសិក្សាដំណើរគ្នានិងgemដែរតែគេរៀននៅអាមេរិច។ហើយគេក៏ជាជនជាតិថៃផងដែរតែចង់ប្រាប់ថាគេមកធ្វើការនៅក្នុងក្រុមហ៊ុននេះមិនមែនគ្រួសារគេជាអ្នកគ្មានទ្រព្យសម្បត្តិអីទេគឺគ្រួសារគេក៏ជាអ្នកមានមួយរូបដែរតែគេមកធ្វើការនេះគ្រាន់តែចង់បានបទពិសោធន៍ហើយនិងបាននៅជិត crash តែប៉ុណ្ណោះ។
<មិនបានទេមកបើនៅតែបែបនេះទៀតប្រកដជាគ្មានបានអីហូបឡើយ>Markគេក៏បានបានចូលទៅទាញដៃfotដើម្បីទៅរកអីហូប
<Ok okចឹងខ្ញុំសុំបិទកុំព្យូទ័រសិន>fotគេប្រាប់markហើយក៏បានបិទកុំព្យូទ័រ។ពួកគេទាំង២ក៏បាននាំគ្នាដើរទៅហូបអាហារនៅភោជនីយដ្ឋានក្បែរក្រុមហ៊ុនទៅព្រោះគេមិនចង់អោយយឺតពេលជាងនេះ។
  +នៅក្នុងភោជនីយដ្ឋាន
<ឯងចង់ហូបអីហៅទៅចាំបងជាអ្នកចេញលុយ>markគេក៏បានអោយfotហៅអីហូបទៅចាំគេជាអ្នកចេញលុយ
<នេះទៀតហើយមែនទេអោយតែមកហូបអីជាមួយនិងបងលើកណាក៏ជាបងដែរដែលជាអ្នកចេញលុយនោះចឹងហើយលើកនេះខ្ញុំសុំជាអ្នកចេញម្តង>fotគេក៏បានសួរmarkព្រោះអោយតែគេមកហូបអីពេលម៉ោងសម្រាកពីការងារឬក៏markបបួលគេទៅដើរលេងក៏ដោយគឺmarkគេតែងតែជាអ្នកចេញលុយដែរ
<មិនអីទេចាំបងជាអ្នកចេញវិញfotឬក៏fotគិតថាបងគ្មានលុយទេថ្ងៃនេះ>markគេនៅតែចង់ចេញលុយព្រោះគេធ្វើបែបនេះក៏ដើម្បីអីតិចទៀតអ្នកទាំងអស់គ្នាដឹងហើយ
<អត់នោះទេខ្ញុំមិនបានគិតបែបមនទេ>fotនៅពេលដែលឮmarkនិយាយបែបនេះគេក៏ប្រកែកយ៉ាងលឿន
<បើមិនគិតបែបនេះទេក៏ហៅមុចម្ហូបទៅ>markក៏ប្រាប់អោយfotហៅអាហារដែលគេចូលចិត្តទៅ
<បាទ~>fotដោយប្រកែកមិនឈ្នះចុងក្រោយគេក៏បានតែឆ្លើយបាទហើយនិងហៅអាហារតែប៉ុណ្ណោះ
  នៅពេលដែលពួកគេហៅហើយប្រហែលជា១០នាទីក្រោយមកអាហរដែលពួកគេហៅក៏បានមកដល់ហើយក៏បាននាំគ្នាហូប។ហើយនៅពេលដែលពួកគេហូបហើយក៏បាននាំគ្នាទៅក្រុមហ៊ុនវិញ នៅពេលដែលមកដល់ក្រុមហ៊ុន
<P'mark ខ្ញុំគិតថាបងទៅមុនខ្ញុំទៅខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន>fotនៅពេលដែលមកដល់ក្រុមហ៊ុនគេក៏បានសុំmarkទៅបន្ទប់ទឹកព្រោះគេមានអារម្មណ៍ថារកកុលចង់ក្អួតហើយក៏ប្រាប់អោយmarkទៅមុនគេទៅ
<Emmចឹងបងទៅមុនក៏បានដែរហើយឯងកុំទៅយូរពេកព្រោះពេលនេះក៏ដល់ម៉ោងហើយប្រយ័ត្នមកមិនទាន់ណា>Markក៏ប្រាប់ថាគេទៅមុនក៏បានដែរហើយក៏មើលម៉ោងនាឡិកាដែលនៅដៃរបស់ប្រាប់ទៅfotថាក៏ជិតដល់ម៉ោងដែលលោកប្រធានមកហើយដែរ
<បាទខ្ញុំនិងប្រញ៉ាប់មកវិញចឹងខ្ញុំទៅសិនហើយ>fotប្រាប់markហើយគេក៏បានដើរទៅបន្ទប់ទឹកយ៉ាងលឿនចំណែកឯmarkគេមិនដឹងនោះទេថាfotគេមានអារម្មណ៍ចង់ក្អួយmarkគេគ្រាន់តែគិតថាfotគ្រាន់តែចង់ទៅបត់ជើងតែប៉ុណ្ណោះ។ហើយនៅពេលដែលfotចេញទៅបាត់
<Mark ឯងមកឈរអីត្រង់នេះឆាប់ទៅខាងក្នុងទៅព្រោះពេលនេះលោកប្រធានគាត់ជិតមកដល់ហើយ>មេការក៏បានសួរទៅកាន់markនៅពេលឃើញគេឈរនៅមុខមាត់ទ្វារចូលទៅក្នុងក្រុមហ៊ុនបែបនេះ
<បាទមេការគឺមិញខ្ញុំឈរនិយាយជាមួយនិងfot>markក៏បានប្រាប់ទៅកាន់មេការ
<អឺហើយចុះឥឡូវfotគេទៅណាបាត់ហើយដូចជាមិនឃើញ>មេការនៅពេលមិនឃើញfotក៏សួររកម្តងទៅ
<Fot គេបានទៅបន្ទប់ទឹកបាត់ហើយ>markក៏បានប្រាប់ទៅកាន់មេការ។ហើយនៅពេលដែលពួកគេឈរនិយាយសុខៗស្របតែមានឡានមួយបានបើកចូលមក ហើយmarkនិងមេការនៅពេលដែលឃើញបែបនេះគេក៏បានចូលទៅក្នុងក្រុមហ៊ុនយ៉ាងលឿនព្រោះពួកគេទាំង២អាចប៉ានស្មានដឹងថាឡានដែលបើកចូលមកគឺជាឡានរបស់អ្នកណាគេព្រោះឡានដែលបើកចូលមកនេះមិនមែនមានតែមួយនោះទេគឺមានដ៏ទៅបី បួនឡានឯណោះ។ហើយនៅពេលដែលពួកគេចូលមកដល់ខាងក្នុងហើយ
<ពួកឯងពេលនេះគឺលោកប្រធានគាត់បានមកដល់ហើយចឹងហើយពួកឯងឆាប់នៅគ្នាទៅទទួលគាត់ទៅអោយលឿនឡើង>មេការនៅពេលគាត់មកដល់ខាងក្នុងក៏បានប្រាប់អោយបុគ្គលិកគ្រប់គា្នអោយទៅចទទួលលោកប្រធាន។ហើយគ្រប់គ្នានៅពេលដែលឮបែបនេះក៏បាននាំគ្នាទៅតែម្តង នៅខាងក្រៅឯណាវិញ
<ចៅហ្វាយសុំអញ្ជើញបាទ>នៅពេលដែលឡានឈប់កូនចៅរបស់គេក៏បានចុះទៅបើកទ្វារឡានអោយ
<Emm~>ហើយចៅហ្វាយរបស់គេក៏បានចុះមកហើយគេក៏បានពាក់វែនតាខ្មៅនិងបានដើរចូលទៅក្នុងក្រុមហ៊ុនដោយមានអង្គរក្សដើរតាមពីក្រោយ ២ ៣នាក់និងចំណិតរបស់ខ្លួនផងដែរ។ហើយពេលគេចូលទៅដល់ខាងក្នុងបុគ្គលិកទាំងអស់ក៏បាននាំគ្នាអោនគោរព
<ឆាប់ប្រាប់បុគ្គលិកទាំងអស់អោយទៅជួបគ្នានៅបន្ទប់ប្រជុំ>គេក៏បានប្រាប់ទៅកាន់កូនចៅរបស់គេអោយប្រាប់បុគ្គលិកទាំងអស់អោយទៅជួបគេនៅកន្លែងប្រជុំផងដែរ ហើយគេក៏បានដើរចេញទៅ
<បាទចៅហ្វាយ>កូនចៅរបស់គេក៏បានតប
<អ្នកណាគឺជាមេការនៅទីនោះ>កូនចៅរបស់គេក៏បានសួររកមេការ
<គឺជាខ្ញុំចា៎ស>មេការក៏បានលើកដៃនិងឆ្លើយ
<ឆាប់ប្រាប់ទៅកាន់បុគ្គលិកទាំងអស់ដែលនៅក្នុងក្រុមហ៊ុនទៅបន្ទប់ប្រជុំព្រោះលោកប្រធានគាត់មានការចង់និយាយ>គេក៏បានប្រាប់ទៅកាន់មេការហើយក៏បានដើរទៅបន្ទប់ធ្វើការរបស់ចៅហ្វាយគេបាត់ទៅ
<ពួកឯងឮហើយមែនទេ>មេការក៏បានសួរទៅកាន់បុគ្គលិកទាំងអស់
<បាទ~ចា៎ស>បុគ្គលិកទងអស់ក៏បានឆ្លើយ
<បើចឹងក៏នាំគ្នាប្រញ៉ាប់ទៅបន្ទប់ប្រជុំភ្លេមទៅ>មេការក៏ប្រាប់អោយបុគ្គលិកទាំងអស់ប្រញ៉ាប់ទៅបន្ទប់ប្រជុំ។ហើយបុគ្គលិកទាំងអស់ក៏បាននៅគ្នាទៅតែមានតែmarkប៉ុណ្ណោះដែលគេនៅឈររ៉េរ៉មិនទាន់ទៅផងគេ
<Markឯងនៅឈរធ្វើអីមិនទៅបន្ទប់ប្រជុំនិងគេ>មេការដោយឃើញmarkនៅឈរគាត់ក៏សួរ
<បាទមេការគឺខ្ញុំឈរចាំfotព្រោះគេទៅបន្ទប់ទឹកយូរហើយមិនទាន់ឃើញមកទៀត>Markក៏បានប្រាប់ទៅកាន់មេការព្រោះfotគេទៅបន្ទប់ទឹកយូរហើយ
<Emmចឹងក៏ប្រញ៉ាប់ទៅ>មេការ
<បាទចឹងខ្ញុំសុំផ្ញើរសារទៅគេសិន>Markគេក៏សុំផ្ញើរសារទៅប្រាប់fotសិន ហើយពេកគេផ្ញើរហើយក៏បានដើរទៅបន្ទប់ប្រជុំនិងគ្រប់គ្នាបាត់ទៅ

សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសេសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគបន្តទៀត...
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now