part 1 . ជាងគំនូរម្ចាស់ចិត្ត

2.8K 66 7
                                    

         
ជាប្រភេទ Short novel BL

     Jk top
    
     Taeyung bottom
__________________
         

            ក្នុងសួនផ្កានៃវីឡាគីមដ៏ធំទូលាយ មានផ្ការាប់សិបគុម្ពរីកស្គុះស្គាយ បង្អួតសម្រស់គ្នាទៅវិញទៅមកគួរជាទីទាក់ភ្នែក ខ្យល់ត្រជាក់រំហើយបក់យោលយោគចុះឡើងត្រសៀកដល់កាយតូចកំពុងតែអង្គុយគយគន់ ផ្អៀងផ្អងខ្លួនចុះឡើងដើម្បីគូររូបគំនូរទេសភាពរបស់ខ្លួន។ ថេយ៉ុងលើកទឹកមកផឹកផ្សើមបំពង់កបន្តិច មុននឹងទាញជក់ផ្តិតពណ៍មកគូសបន្តទៀត គេប្រឹងសម្លឹងមើលទេសភាពសួនផ្កា ក្បែរកញ្ចុះតែក៏ទាក់ភ្នែកនឹងគូរស្នេហ៍មួយគូរកំពុងតែបណ្តើរសាសងគ្នាយ៉ាងផ្អែមល្ហែម ទឹកមុខដែលស្រស់បំព្រងដូចជាផ្ការីកមុននេះ ក៏ប្រែក្លាយជាផ្កាស្រពោនវិញត្រឹមមួយរំពេច ថេយ៉ុងក៏ប្រញាប់ប្រមូលរបស់របរសម្ភារះគូសគំនូរត្រឡប់ទៅបន្ទប់ផ្ទាល់ខ្លួនវិញ វាជាកូនវីឡាមួយនៅសួនខាងក្រោយភូមិគ្រឹះធំ នៅដាច់ដោយឡែកតែម្នាក់ឯងព្រោះថេយ៉ុងជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់។

តុក! តុក! " ថេយ៉ុង! ថេយ៉ុងហា៎! ទៅញុាំបាយនៅផ្ទះធំទៅកូន ថ្ងៃនេះគ្រួសាររបស់សង្សារបងស្រីកូនគេមកលេងគ្រួសារយើងណា៎! ទៅញុាំអាហារជុំគ្នាម្តងទៅ" លោកស្រីគីម គោះទ្វារបន្ទប់កូនប្រុសពៅបណ្តូលចិត្ត ជាធម្មតាថេយ៉ុងកម្រញុាំបាយជួបជុំគ្រួសារណាស់ ព្រោះការងាររបស់គេត្រូវការផ្តោតអារម្មណ៍ច្រើនណាស់ មានអារម្មណ៍ល្អទើបគូររូបបានស្អាត អារម្មណ៍ល្អពេលណាគូរពេលនឹង ទោះបីជាម៉ោងបាយក៏ដោយ។

" បាទម៉ាក់! កូនទៅឥឡូវហើយ ម៉ាក់អញ្ចើញទៅមុនចុះ កូនងូតទឹកប្តូរសម្លៀកបំពាក់សិន" ថេយ៉ុងកំពុងសង្ងំអង្គុយលើពូក ត្របោមក្បាលជង្គង់ និយាយឆ្លើយតបជាមួយម្តាយដូចជាធម្មតាគ្មានបញ្ហាអ្វីទាល់តែសោះ ទាំងដែលនៅក្នុងទ្រូងនេះវាស្ទើរតែប្រេះធ្លាយ ក្អួតឈាមមកទាំងដុលៗទៅហើយ។ ថេយ៉ុងជាកូនប្រុសពៅក្នុងគ្រួសារ គេមិនមែនជាខ្ទើយគ្រាន់តែគេមិនស្រឡាញ់មនុស្សស្រី គឺគេស្រឡាញ់បុរសម្នាក់ឈ្មោះ ចន ជុងហ្គុក តាំងពីពេលដែលនាយជួលឲ្យគេគូររូបគ្រួសារនាយកាលពី3ឆ្នាំមុនមកម្លេះ។ តែពេលនេះ... ពេលនេះជុងហ្គុកបានក្លាយជាសង្សាររបស់ យ៉ុងជី បងស្រីបង្កើតរបស់ខ្លួនទៅវិញ ហេតុអី?! ហេតុអីព្រហ្មលិខិតលេងសើចនឹងជីវិតក្មេងប្រុសម្នាក់នេះម្លេះ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now