part 3 🔞ជាងគំនូរម្ចាស់ចិត្ត🔞

1.5K 37 0
                                    

ថេយ៉ុងដើរច្រឡោតតោតមោង តាមតែកម្លាំងដៃប្រុសគុក នាយអូសថេយ៉ុងចូលឡានតាមកំហឹងក្រេវក្រោធចាក់សោរទ្វារឡានយ៉ាងជាប់ រួចបើកសម្តៅទៅខុនដូរ តែថេយ៉ុងចេះតែរើបម្រាស់មិនឈប់សោះ រករឿងឲ្យជុងហ្គុកឈប់ឡានបណ្តាលឲ្យរេចង្កូតពេញផ្លូវ។ ទីបំផុតជុងហ្គុកក៏ឈប់ឡានពិតមែន គឺនាយបើកទៅឈប់នៅចិញ្ចើមផ្លូវស្ងាត់មួយកន្លែង។ គ្រាន់តែឈប់ឡានភ្លាមថេយ៉ុងចាប់ផ្តើមនៅស្ងៀមមួយកន្លែងភ័យឡើងស្លេកមុខ ពេលបានប្រទាក់នឹងកែវភ្នែកដ៏កាចរបស់ជុងហ្គុកសម្លឹងមកគេដូចជាចង់សុីសាច់ហុតឈាមទាំងរស់។ ជុងហ្គុកដោះខ្សែក្រវាត់ចេញពីខ្លួនឯង ស្ទុះងើបទៅទ្រោមពីលើអ្នកម្ខាងទៀត។

" ក្រែងចង់ឲ្យបងឈប់ឡានណាស់មិនអញ្ចឹងហេស៎?! ស្ងាត់ធ្វើអីរើទៀតទៅអូននឹងបានដឹងថានឹងមានរឿងអ្វីកើតឡើង?!" ជុងហ្គុកចុចបូតុងទម្រេតកៅអីថេយ៉ុងឲ្យផ្តេកហើយក៏ឡើងទ្រោមចាប់ផ្គួបដៃថេយ៉ុងចូលគ្នា ផ្អិបប្រាណខ្លួនឯងពីលើថេយ៉ុងយ៉ាងពេញទី។

" លោ... លោកចង់ធ្វើអីនឹង? ហ្ហឹក! លែងៗខ្ញុំទៅក្រែងថាស្រឡាញ់បងយ៉ុងជីហេស៎? ហ្ហឺ! លោកមកធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងមិច?" ថេយ៉ុងចាប់ផ្តើមយំដង្ហក់ខ្យល់ ជាន់ឈ្លីបេះដូងគេមិនអស់ចិត្ត ពេលនេះនាយចង់មកជាន់ឈ្លីរាងកាយរបស់គេទៀត តើនាយចង់សម្លាប់គេឲ្យស្លាប់ទាំងនៅមានដង្ហើមដកមែនទេ។

" ហៅថាបង! នៅជាមួយអាម្សៀតនោះហៅថាបងឡើងពេញៗមាត់ នៅជាមួយយើងហេតុអីហៅមិនបាន?" នឹកឃើញមុខអាបារាំងសេសនោះភ្លាមក្តៅភ្លេត ជុងហ្គុកខឹងណាស់ដែលថេយ៉ុងហ៊ានទៅថើបមនុស្សផ្តេសផ្តាស បណ្តោយខ្លួនបណ្តោយប្រាណឲ្យគេប៉ះពាល់ងាយៗបែបនេះ កាលនៅជាសង្សារនឹងគេកំណាចខ្លួនណាស់ សូម្បីតែថើបដៃក៏មិនធ្លាប់បានថើបផង ចុះអាបាំរាំងស្លេកម្តេចក៏អស្ចារ្យម្លេះ។ នាយក៏អោនទៅថើបញីញក់បបូរមាត់តូចស្តើងយ៉ាងរោលរាល ខាំទាល់តែក្រហមចេញឈាមរឹមៗ រីកស្ទីល ចំណែកឯដៃម្ខាងទៀតសូកចូលក្នុងអាវសាច់ចាក់ស្ទាប់អង្អែលអស់មួយតួខ្លួន។ រាងតូចរមិចរមួលទាំងព្រឹក គិតអីមិនចេះខួរក្បាលស្ទើរតែលែងដំណើរការ ស្រៀវស្រាញផង ឈឺបបូរមាត់ដែលត្រូវគេបំពានផង ខ្យល់ដង្ហើមដកមិនចង់ដល់គ្នា ទម្រាំតែជុងហ្គុកព្រមប្រលែងបបូរមាត់ម្តងៗចង់ផុតដង្ហើម។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now