part3 Idea Type

392 61 13
                                    

       ធ្មិចបើកៗ! ជីវិតជាសិស្សសកលវិទ្យាល័យឆ្នាំទី4របស់ថេយ៉ុង ក៏ឈានដល់ចុងចញ្ចប់ល្មម តាំងពីថ្ងៃកើតរឿងរ៉ាវមកថេយ៉ុងនឹងអ៊ុនប៊ីហាក់ដូចជាឃ្លាតឆ្ងាយពីគ្នាដល់ហើយ។ មិនមែនមកពីអ៊ុនប៊ីទេ គឺមកពីថេយ៉ុងតែងតែគេចមុខនាង ពេលនាងបបួលទៅណាមកណាម្តងៗមានលេសរាប់រយជំពូក មូលហេតុអឺគ្មានអ្វីច្រើនទេ គ្រាន់តែមិនចង់ជួបមុខសង្សាររបស់អ៊ុនប៊ីដែលតែងតែតាម Take Care នាងគ្រប់ជំហាន ពេលឃើញកាយវិការនេះហើយក្នុងទ្រូងវាចេះតែអួលណែននិយាយមិនចង់ចេញ។ ពេលនេះជុងហ្គុកនឹងអ៊ុនប៊ីពួកគេទាក់ទងគ្នាជិតបីខែទៅហើយ ត្បិតតែមាត់និយាយថាស្អប់ជុងហ្គុកពិតមែន តែក្នុងចិត្តនៅតែនឹករលឹកអឡោះអាល័យពេលវេលាចាស់ៗ ធ្លាប់សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

       " ថេយ៉ុង!! ទៅទិញខោអាវជាមួយយើងទៅណា!! ស្អែកជុបលាងបញ្ចប់ឆ្នាំហើយ យើងមិនដឹងស្លៀកអីសមទេ បានឯងជួយរើសមិនដឹងជាល្អយ៉ាងមិចទេ!" អ៊ុនប៊ីខំស្កាត់មកពីចម្ងាយព្រោះតែក្រលេកឃើញថេយ៉ុងកំពុងឈរជជែកគ្នាជាមួយនឹងមិត្តរួមថ្នាក់ពីរឿងកម្មវិធីស្អែក។ ជុងហ្គុកដែលជួយស្ពាយកាបូបឲ្យអ៊ុនប៊ីក៏ដើរជ្រែងហោប៊ៅតាមពីក្រោយនាងជារឿយៗ ។
       ថេយ៉ុងងាកមកញញឹមដាក់អ៊ុនប៊ីបន្តិច ពេលក្រលេកភ្នែកប៉ះជុងហ្គុកស្នាមញញឹមទាំងអម្បាលម៉ាណក៏រសាត់បាត់អស់។ រាងតូចក្រវីក្បាលតិចៗ បញ្ជាក់ថាមិនបានទៅទេ នាងក៏ដឹងមិនអញ្ចឹងហេសថារាងតូចមិនចូលចិត្តដើរផ្សារទេ បើនិយាយពីរឿងខោអាវវិញមួយឆ្នាំទិញបានមួយឈុតចាត់ទុកថាគ្រាន់បើពេកណាស់ទៅហើយ គេមិនសូវជាសម្បូរលុយកាក់ទេត្រូវរៀនបណ្តើរធ្វើការក្រៅម៉ោងបណ្តើរមានលុយឯណាចាយវាយបានតាមតែចិត្តនោះ។
  
    " ខ្ញុំគិតថាថេយ៍គួរតែទៅៗ រកឈុតណាស្អាតៗស្លៀកទុកឲ្យខ្ញុំជាអ្នកចេញលុយ! ខ្ញុំក៏ចង់ឃើញអនាគតភរិយាខ្ញុំស្លៀកឲ្យសាកសមនឹងឋានៈអានាគតប្តីខ្លះដែរ" ប្រុសសង្ហារដែលអង្គុយក្រោយខ្នងថេយ៉ុងស្រាប់តែងើបឈរឡើង លើកដៃអង្អែលសក់ថេយ៉ុងតិចៗ និយាយរ៉ាយរ៉ាប់ធ្វើមើលតែខ្លួននឹងថេយ៉ុងជិតរៀបការនឹងគ្នា។ ថេយ៉ុងក្តាប់មាត់សង្រ្គឺតជើងធ្មេញងើយមុខសម្លក់អ្នក់ដែលមានកម្ពស់ខ្ពស់ជាងខ្លួនឡើងថ្លែ តែកុំមើលថ្ពាល់ ចុងច្រមុះឡើងក្រហមព្រឿងដូចជាមនុស្សកំពុងតែអៀន។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now