part 5 ជម្រើសរបស់បង(ចប់)

903 42 3
                                    


" លោក?! មករកខ្ញុំមានការអី?!" បើមិនភ្ញាក់ផ្អើលទើបចម្លែក សុខៗឃើញវត្តមានរបស់ជុងហ្គុកលេចឡើងមក ថែមទាំងមានកាន់កេសបួនជ្រុងមួយយ៉ាងធំ នឹងថងរបស់របរសំពីងសំពោងមកជាមួយទៀត។ មិនមែនគ្រឿងសភាវុធមកកម្ទេចផ្ទះគេទេហី?

" ទិញសម្ភារៈប្រើប្រាស់របស់ទារកមកឲ្យ" ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នា ចម្ងល់ជាច្រើនលោតចូលពេញខួរក្បាល ក្រែងថាចង់ឲ្យកូនរបស់ថេយ៍ស្លាប់ណាស់មិនអញ្ចឹងហេស៎?! ទិញយកមកឲ្យធ្វើអី? ឬមួយក៏នាយលួចដាក់ថ្នាំក្នុងសម្ភារះប្រើប្រាស់ទាំងអស់នោះទេដឹង។

" ខ្ញុំមិនទទួលទេ យ៉ាងណាៗក៏មិនធ្លាក់ខ្លួនគួរឲ្យសង្វេគសុំទានពីលោកដែរ កូនខ្ញុំ! ខ្ញុំមាសមត្ថភាពអាចចិញ្ចឹមគេខ្លួនឯងបាន លោកយកទុកប្រើពេលកូនរបស់លោកនឹងប្រែហ៍កើតមកចុះ នាងកំពុងតែពរពោះផងមិនអញ្ចឹងហេស៎?" សម្តីថេយ៍មួយម៉ាត់ៗ ចាក់ដោតដល់សរសៃជីវចទាំងអស់របស់ជុងហ្គក បានដឹងរឿងកូនពីជីមីនហើយតែនាយបែរជាប្រងើយកន្តើយ ពន្យាពីមួយថ្ងៃទៅមួយថ្ងៃ ដោះស្រាយជាមួយម្តាយជាមុនសិន ពេលនឹកឃើញចង់មកសួររឿងចេញពីមាត់អតីតប្រពន្ធ គ្រប់យ៉ាងប្រែជាពិបាកនឹងឈឺផ្សាបំផុត ដូចយកខ្លួនទៅជ្រលលេងនឹងភ្លើង។

" មិនអីទេ បើថេយ៍ពិបាកកាន់ចាំបងជួយយកទៅទុកខាងក្នុងឲ្យណា" ទ្រាំមុខក្រាស់បន្តិចហើយព្រោះចង់ដឹងរឿងកូន។

" លោកថ្លង់ទេហេស?! ប្រាប់ហើយថាមិនទទួល!" ថេយ៉ុងងាកមកស្រែកដាក់ជុងហ្គុកមួយទំហឹង រហូតធ្វើឲ្យកូនក្នុងដៃស្រែកយំ ព្រោះតែសម្លេងឡូឡារបស់ប៉ាតូចនឹងប៉ាធំ។ មួយរយះនេះអារម្មណ៍ថេយ៉ុងមិនសូវជានឹងនរទេ ឆាប់ឆេវឆាវ អាចមកពីការឆ្លងកាត់ការវះប៉ះមុខកាំបិត ម្យ៉ាងទៀតគឺគេងមិនសូវបានគ្រប់គ្រាន់កូនយំរាល់យំ ត្រូវនឹងនើយហត់ក្នុងកិច្ចការផ្ទះផង ធ្វើឲ្យគេបាត់បង់ការគ្រប់គ្រងភាពខឹងសម្បារ។

" ថេយ៍! បងគ្រាន់តែចង់មានចំណែកក្នុងការឲ្យកូនលូតលាស់ធំធាត់ផងក៏មិនបានដែលមែនទេ?"មនុស្សដែល ធ្លាប់តែនិយាយមើលងាយចំអកឡកឡើយឲ្យថេយ៉ុង ពេលនេះប្រែជាផ្អែមស្រទន់ ទឹកមុខស្រពាប់ស្រពោន ព្យយាមលួងលោមអ្នកម្ខាងទៀតឲ្យត្រជាក់ចិត្ត។

SHORT NOVEL TEAKOOK 💜💐Место, где живут истории. Откройте их для себя