part2. only mine

481 24 3
                                    

ក្រលេកមកមើលថេយ៍ឯណេះវិញ កំពុងតែអង្គុយត្របោមក្បាលជង្គង់ផ្អែកខ្នងនឹងជញ្ជាំង យំសសឹកយ៉ាងគួរឲ្យសង្វេគ។ ក្បាលជង្គង់រលាត់ហូរឈាមកាន់តែខ្លាំង ក្នុងបន្ទប់ងងឹតស្លុប ត្រជាក់ស្រេបបណ្តាលឲ្យកាយតូចចាប់ផ្តើមរងារទាំងកាយទាំងចិត្ត។ ហេតុអីជុងហ្គុកប្រែប្រួលដល់ថ្នាក់នេះ ហេតុអីនាយអាចធ្វើបែបនេះដាក់ខ្លួនបាន?! ក្រែងធ្លាប់និយាយថាស្រឡាញ់ណាស់ មិនចង់បាត់បង់ថេយ៍ តែមើលទង្វើររបស់នាយពេលនេះចុះ បើចាត់ទុកជីវិតថេយ៍ជាសត្វទើបសមជាង ទេ! មិនត្រូវទេ! ទោះបីជាសត្វឆ្កែក៏នៅតែមានម្ចាស់ស្រឡាញ់ថ្នាក់ថ្នមដែរ ចឹងមានន័យថាខ្លួនគេពេលនេះអន់ជាងសត្វទៅទៀត។

" ហ្ហិក! ជុង... អូនគ្មានចេតនាទេ! ហេតុអីបងធ្វើដាក់អូនដល់ថ្នាក់នេះ ហ្ហឹក!! កន្លងមកអូនដឹងមករហូតថាស៊ុងប៊ីជាលេខមួយក្នុង.... ហ្ហឹក ក្នុងចិត្តបង តែពេលនេះកាន់តែច្បាស់ហើយ ហ្ហឹកៗ អូនចាញ់ហើយ! អូនច្រណែននាង ហ្ហឹក! ព្រោះ.... ហ្ហឹកៗ ក្មុងបេះដូងបង គ្មានថតណាមួយដែលមានរូបអូនទេ" តាំងពីដើមមក ថេយ៍តែងតែឃើញជុងហ្គុកបារម្ភខ្វល់ខ្វាយពីស៊ុងប៊ីស្ទើរតែគ្រប់វេលាទាំងអស់ តែក៏យល់ថាដោយសារតែស៊ុងប៊ី ជាមនុស្សតែម្នាក់ដែលជុងហ្គុកស្គាល់តាំងពីក្មេងៗ ណាមួយនាងកំព្រាឳពុកម្តាយផង ហើយជាមនុស្សតែម្នាក់ដែលលើកទឹកចិត្តជុងហ្គុកឲ្យដើរមកដល់ថ្ងៃនេះ។ ទើបជុងហ្គុកនាយស្រឡាញ់នាងដូចប្អូនស្រីបង្កើត ក្នុងចិត្តក៏លួចច្រណែនតិចតួចដែរ។ តែហេតុអី? ហេតុអីបានជាថេយ៍មិនអាចសុំត្រឹមក្តីស្រឡាញ់ ពាក់កណ្តាលដែលជុងហ្គុកផ្តល់ឲ្យស៊ុងប៊ីបាន។ គ្រាន់តែកំហុសដោយអចេតនានាយធ្វើបាបថេយ៍ដល់ថ្នាក់នេះឬ?!

ទឹកភ្នែកចេះតែស្រក់ហូរជារឿយៗ រហូតដល់ថេយ៉ុងលង់លក់ដោយមិនដឹងខ្លួន អាកាសធាតុក្នុងបន្ទប់ត្រជាក់ប្រៀបបានទៅនឹងគុកសំរិទ្ធ ធ្វើឲ្យរាងកាយថេយ៉ុងញ័រញាក់ទទ្រើក របួសនៅលើជង្គង់ក៏ឈឺឡើងខ្ទកៗ ហើមស្ទីល។

ក្រលេកមកមើលជុងហ្គុកឯណេះវិញ បន្ទាប់ពីសម្រេចចិត្តឃុំថេយ៍ហើយ នាយក៏ឡើងទៅគេងលើវេរ៉ង់ដា សម្លឹងមើលផ្កាយ លើកកែវចឹបស្រាក្រហម បណ្តែតអារម្មណ៍យ៉ាងរំភើយទៅវិញ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now