part4 only mine

496 44 6
                                    

        តាំងតែពីដឹងខ្លួនមក ថេយ៉ុងមិនឃ្លានអីទាំងអស់ អង្គុយសញ្ជប់សញ្ចឹងគិតធ្មឹងៗ ទោះម៉ែដោះប្រឹងបញ្ជុកបាយប៉ុណ្ណាក៏គេមិនព្រមហាមាត់ទទួលដែរ។

   " អ្នកប្រុសតូច ញុាំអីបន្តិចសិទៅ សុខភាពអ្នកប្រុសពេលនេះគឺខ្សោយខ្លាំងណាស់ណា!!"
  
     " ខ្ញុំមិនឃ្លាទេ ម៉ែដោះយកទៅទុកវិញចុះ"

   " អ្នកប្រុស!! ហ៊ឹម!" បើថេយ៉ុងមិនព្រមហើបមាត់សោះបែបនេះ គាត់ក៏មិនដឹងធ្វើយ៉ាងណាទៀតដែរ បើបង្ខំអ្នកជំងឺខ្លាចតែធ្វើឲ្យផ្លូវអារម្មណ៍ និងសុខភាពផ្លូវកាយរបស់គេកាន់តែធ្ងន់ធ្ងរជាងនេះ។ អញ្ចឹងមានតែបណ្តោយខ្លះហើយមើលទៅ។

     ម៉ែដោះចេញទៅមិនទាន់បានប៉ុន្មានផង សម្លេងទ្វារបន្ទប់បើកឡើងជាថ្មី ជុងហ្គុកបោះជំហ៊ានមួយៗចូលមក ក្លិនទឹកអប់ក្រអូបធ្ងន់បែបបុរសពេញលក្ខណៈដែលធ្លាប់ស្គាល់ សាយភាយតាមខ្យល់មកឆួលពេញច្រមុះរាងតូច ថេយ៉ុងប្រឹងងើឈរយ៉ាងត្រដាបត្រដួស កម្រើកជើងសន្សឹមៗ ដៃរាវរកម្ចាស់ក្លិនទឹកអប់ប៉ះស្មារបស់នាយប្រុងនឹងក្រសោបមុខនាយទៅហើយតែទាស់ត្រង់ អ្នកម្ខាងទៀតបែរខិតខ្លួនថយក្រោយមួយជំហ៊ានមិនឲ្យរាងតូចប៉ះបានទៅវិញ ថេយ៉ិងក៏យល់ទើបទម្លាក់ដៃចុះវិញ។

    " ឮមកថាឯងចង់ជួបយើងខ្លាំងណាស់! មានការអីក៏ឆាប់និយាយមកយើងមានពេលមិនច្រើនទេ!" ជុងហ្គុកលើកដៃស្តាំមកមើលម៉ោង មុននឹងលូកដៃជ្រែងហ៊ោប៉ៅ សម្លឹងមើលមុខតូចស្រួចស្លេដែលធ្លាប់តែភ្លឺថ្លាស្រស់ផូរផង់ តែពេលនេះប្រែជាស្រអាប់ រង្វង់នេត្រាដែលធ្លាប់មានកែវភ្នែកមានពន្លឺ កាចឆ្នាស់ឆ្នើមប្រែជាប្រហោងរណ្តៅខ្មៅងងឹតបិតបាំងដោយត្របកកភ្នែកខ្មៅជាំ ឃើញបែបនេះក៏មានកូនចិត្តអាណិតតិចតួចដែរ គឺតិចតួចបំផុត។ តែចិត្តអាណិតិចតួចស្រួចស្តើងនេះ មិចនឹងអាចលុបបំបាត់កំហឹងនៅក្នុងរបស់នាយទៅកាន់ថេយ៉ុងបានទៅ តែក៏មិនមែនអស់មួយជីវិតដែរ នាយគ្រាន់តែចង់ផ្តល់មេរៀនខ្លះដល់ក្មេងឡើងទ្រើងដូចជាថេយ៉ុងប៉ុណ្ណោះ វេលាមួយមកដល់ នាយនឹងសងគ្រប់យ៉ាងឲ្យទៅថេយ៉ុងវិញ។
   
    " បង... ឈប់ខឹងនឹងខ្ញុំហើយមែនទេ?! ខ្ញុំបានធ្វើគ្រប់យ៉ាងអស់ហើយ សូម្បីតែភ្នែកក៏ឲ្យស៊ុងប៊ីដែរ  បងអាចត្រឡប់មកល្អនឹងអូនវិញបានទេ?!"ថេយ៉ុងប្រឹងស្រវារាវរកដៃរបស់ជុងហ្គុកមកកាន់ទាំងញ័រទទ្រើក កន្រ្តាក់ៗដូចមនុស្សវិកលចរិក។ តែក៏ត្រូវជុងហ្គុកគ្រវាសដៃនាយចេញ មុននឹងហារមាត់ប្រើពាក្យសម្តីប្រហារបេះដូងថេយ៉ុងឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now