part1. ជាអ្នកណា?!

980 25 0
                                    

         TOP Jungkook
     
        Bottom Taehyung

ជុងហ្គុកជាសេដ្ធីប្រាក់លានវ័យក្មេង ជាមនុស្សចូលចិត្តដើរលេងតាមសារមន្ទីរ នឹងការដាក់រងពីពណ៌រូបគំនូរប្លែកៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះនាយក៏ចូលចិត្តថតរូបគំនូរស្នាដៃផុសតាមបណ្តាញសង្គមផងដែរ។ តែលើកនេះខុសពីរាល់ដងនាយប្រទះភ្នែកនឹងផ្ទាំងគំនូរល្អប្លែកមួយ កាន់តែមើលកាន់តែយល់ថាដូចជាមាននិស្ស័យជាមួយនឹងខ្លួនឯងយ៉ាងមិចមិនដឹងទេ?! ជុងហ្គុកបានទាញកាំមេរាខ្នាតធំរបស់នាយមកថតវីដេអូ តែពេលប្រុងប្រៀបនឹងថតនិយាយពីចំណាប់អារម្មណ៍របស់នាយទៅលើរូបនោះទៅហើយ ស្រាប់តែយល់ថាគួរឲ្យឈឺចាប់ខ្លោចផ្សារខ្លាំងណាស់ជាពិសេសពេលមើលចំកែវភ្នែកមួយគូរនោះ កាន់តែមើលបេះដូងរបស់នាយក៏កាន់តែឈឺឡើងឈីបៗ  ហើយទឹកភ្នែករបស់ជុងហ្គុកស្រក់ចុះមកលើថ្ពាល់ដោយមិនដឹងខ្លួន។ ខណះដែលមានទឹកសន្សើមសរថ្លាស្រក់ហូរនៅលើថ្ពាល់ជុងហ្គុកក៏ក្រវាសជូតវាចេញ ទាំងមិនយល់ថាហេតុអីបានជានាយឈឺចាប់ ហេតុអីបានជានាយត្រូវយំ?! ជុងហ្គុកបានទម្លាក់កាំមេរាចុះដាក់ចូលក្នុងកាបូបវិញ ហើយក៏ចាប់ផ្តើមសួររកម្ចាស់គំនូរពីសំណាក់អ្នករៀបចំកម្មវិធីតាំងពិពណ៌គំនូរមួយនេះ ហើយក៏បានដូចចិត្តមែនថេយ៉ុងបានដើរបោះជំហានមួយៗមករកជុងហ្គុក ក្នុងសម្លៀកបំពាក់សរមួយតួខ្លួន ពេលបានឃើញជុងហ្គុកថេយ៉ុងត្រូវស្រឡាំងកាំង បបូរមាត់តូចៗក៏ញ័រប៉ប្រក់និយាយអីលែងចេញ។ រាងតូចសម្រេចចិត្តដើរចេញមិនចង់ឃើញមុខជុងហ្គុកឡើយ ចំណែកឯកម្លោះ25ឆ្នាំចនជុងហ្គុកវិញ នាយមិនអស់ចិត្តនឹងកាយវិការប្លែកៗរបស់ថេយ៉ុងសោះ ពេលនេះនាយចង់និយាយចង់សួរនាំ ព្រោះបេះដូងប្រាប់ថាមនុស្សប្រុសមុខស្រីម្នាក់នេះដូចជាប្រហែលៗធ្លាប់ជួបពីមុនមក ទាំងដែលខួរក្បាលប្រាប់ថាមិនដែលជួបមុខគេពីមុនមកឡើយ។

     ថេយ៉ុងដើរចាកចេញពីកម្មវិធីមកអង្គុយក្បែរឆ្នេរសមុទ្រសម្លឹងមើលខែរះត្រឹមមួយចំណិតតូច ផ្កាយរះពេញមេឃ គិតពីរឿងមួយចូលរឿងមួយ បណ្តែតអារម្មណ៍តាមសម្លេងរលកបោកច្រាំងគ្រាំគ្រេង  ឆ្ងល់ណាស់មែនទេហេតុអីថេយ៉ុងគេចមុខពីជុងហ្គុកទាំងមិនទាន់បាននិយាយគ្នាសូម្បីមួយម៉ាត់?! មូលហេតុនោះគឺ កាលពីមុនថេយ៉ុងនឹងជុងហ្គុកជាគូរស្នេហ៍នឹងគ្នាក្នុងវ័យជាសិស្សវិទ្យាល័យ ពួកគេឧស្សាហ៍ដើរលេងជាមួយគ្នាថតរូប គូររូបអីបែបនេះ តែក្រោយមកទំនាក់ទំនងមិនច្បាស់លាស់មួយនេះត្រូវបានបញ្ចប់ពេលជុងហ្គុកបន្តទៅរៀនសកលវិទ្យាល័យ ហើយថេយ៉ុងមិនបានរៀនបន្តទេ បាត់មុខសង្សារជិតកន្លះឆ្នាំមិនឃើញទាក់ទងមករកខ្លួន ថេយ៉ុងក៏សម្រេចចិត្តទៅរកជុងហ្គុកដល់សាលាព្រោះតែមិនស្គាល់អាស័យដ្ឋានដែលជុងហ្គុកកំពុងរស់នៅ ព្រោះពេលដែលជុងហ្គុកផ្លាស់ទៅរៀននៅសកលនាយក៏បានប្តូរទៅនៅជាមួយម្តាយនៅផ្ទះថ្មី។ តែអ្នកណាស្មានដល់ទៅថាជុងហ្គុកកំពុងតែមានមិត្តស្រីថ្មី កៀកកើយថ្នាក់ថ្នមនោះ។ ហើយរូបដែលថេយ៉ុងយកមកដាក់តាំងពិពណ៍នោះ គឺជារូបដែលជុងហ្គុកគូសឲ្យថេយ៍កាលពីជាងប្រាំឆ្នាំមុនមកម្លេះ ថេយ៉ុងបានរក្សាវាទុកនៅក្នុងផ្ទះមករហូតទើបតែពេលនេះហ៊ានយកវាមកដាក់លក់ឲ្យចេញឆ្ងាយពីជីវិតមួយនេះ ព្រោះវាឈឺចាប់គ្រប់គ្រាន់ហើយ ។  ទឹកមុខស្រពាប់ស្រពោនរបស់ថេយ៉ុងផុសឡើងមកយ៉ាងច្បាស់ នេះឬជាស្នេហា ហេតុអីយល់ថាវាឈឺយ៉ាងនេះ??!

____________ TO be continued

សរសេរដោយ គីម ហ្វារីសា

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now