part 4. ជាអ្នកណា?!

648 21 0
                                    

     ថ្ងៃរៀបការរវាងជុងហ្គុកនិងម៉ូនជីបានចូលមកដល់ ថេយ៉ុងរៀបចំខ្លួនយ៉ាងស្អាតដើរចូលទៅក្នុងកម្មវិធីជាមួយនឹងអារម្មណ៍សោកសង្រេងមុខដែលធ្លាប់តែស្រស់ពប្រឹមដូចផ្កាត្រូវទឹកសន្សើម ប្រែក្លាយទៅជាក្រៀមស្វិត។ បេះដូងថេយ៉ុងចាប់ផ្តើមលោតញាប់ កន្រ្តាក់ខ្លាំងៗស្ទើរដាច់សរសៃឈាម នៅពេលដែលបានឃើញរូបថតកូនកម្លោះកូនក្រមុំដាក់តាំងនៅមុខផ្លូវដើរចូលទៅក្នុងកម្មវិធី។ ជើងថេយ៉ុងញ័រអស់ហើយ  ប្រឹងដើរប្រិចភ្នែកញាប់ៗ ដើម្បីបន្លប់កុំឲ្យទឹកភ្នែកស្រក់ហូរកណ្តាលកម្មវិធី យ៉ាងណាៗក៏ជ្រុលជាមកទៅហើយ នៅចូលរួមអបអរថ្ងៃការសង្សារឲ្យដល់ចប់កម្មវិធីតែម្តងចុះ។ 

      កម្មវិធីរៀបអាពាហ៍ពិពាហ៍នេះពិតជាអ៊ូអរណាស់ មានភ្ញៀវកិត្តិយសជាច្រើនជាន់ថ្នាក់មកចូលរួម ជារឿងធម្មតាព្រោះម៉ូនជីនាងជាកូនអ្នកមានមុខមានមាត់នៅក្នុងសង្គម។ ថេយ៉ុងអង្គុយនៅកៅអីចំហៀងឆាក សម្លឹងមើលមុខដ៏ស្រស់សង្ហាររបស់ជិងអង្គយកដែលឈររងចាំកូនក្រមុំក្បែរលោកអាចារ្យ ថ្ងៃនេះនាយសង្ហារណាស់ សង្ហារលើសពីពេលណាៗទាំងអស់ គ្រងឈុតពណ៍ខ្មៅជាកូនកម្លោះ កាន់បាច់ផ្កាកុលាបក្រហម បបូរមាត់ជាប់ដោយស្នាមញញឹមអន្ទះសារចង់ឃើញអនាគតភរិយារបស់នាយដើរចេញមក ។ ថេយ៉ុងញញឹមយ៉ាងស្រស់ កែវភ្នែកទាំងគូរជោរជន់ដោយសរថ្លាស្រក់ហូរកាត់ផែនថ្ពាល់ អាចថាយំលើកនេះ គឺជាការយំជាលើកចុងក្រោយសម្រាប់ប្រុសម្នាក់នេះទៅចុះ។  ជុងហ្គគុកបានជួបហើយ នាយបានជួបមនុស្សស្រីដែលនាយស្រឡាញ់ពិតប្រាកដហើយ សូមឲ្យនាយមានក្តីសុខជាមួយនិងម៉ូនជីទៅចុះ។

     មិនយូរប៉ុន្មាន ម៉ូនជីក៏ត្រូវបានឳពុករបស់នាងបណ្តើរលើឆាកដើរសន្សឹមទៅរកជុងហ្គុក មិនយូរប៉ុន្មានគាត់ក៏ដើរទៅដល់កន្លែងដែលជុងហ្គុកកំពុងឈររងចាំ កូនកម្លោះញញឹមឡើងចង់រីកដល់ថ្គាមហើយ។ ឳពុកកូនក្រមុំបានហុចដៃកូនស្រីឲ្យទៅជុងហ្គុកជាអ្នកកាន់បន្ទាប់ពីគាត់ ព្រមទាំងនិយាយផ្តាំផ្ញើរពាក្យពេជ្រមួយចំនួន។ បន្ទាប់មកកូនកម្លោះត្រូវធ្វើការនិយាយស្បថស្បែមុនលោកអាចារ្យ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក។  ថេយ៉ុងអង្គុយញញឹមលាយទឹកភ្នែក ឈឺណាស់ ក៏មិនយល់ពីខ្លួនឯងហេតុក៏ទ្រាំនៅអង្គុយមើលពួកគេទៀត រាងតូចសម្លឹងមុខជុងហ្គុកមិនដាក់ភ្នែកសោះ ភ្លាមជុងហ្គុកក៏ក្រវាសភ្នែកមកប៉ះរាងតូចដែលកំពុងអង្គុយក្បែរឆាក ស្នាមនៅលើមុខរបស់នាយក៏ទម្លាក់ចុះ ហើយសមហលឹងមើលទៅកន្លឬងផ្សេងវិញមិនហ៊ានមើលមុខថេយ៉ុងយូរទេ ព្រោះចាប់ផ្តើមអារម្មណ៍ថាស្តាយក្រោយ ស្តាយគ្រប់យ៉ាង តែយ៉ាងណាក៏នាយបានជ្រើសយកមនុស្សស្រីម្នាក់នេះទៅហើយ ទោះបីជាថេយ៉ុងជាស្នេហាដំបូងរបស់នាយក៏ពិតមែន តែនាងទើបតែទទួលបានការចងចាំមកវិញ ស្របពេលដែលនាយជិតរៀបការជាមួយអ្នកក្រោយ ហើយនាយក៏ស្រឡាញ់ម៉ូនជីដូចគ្នា។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now