part 3 ជាអ្នកណា?!

646 29 0
                                    

      

        #ព្រឹកថ្ងៃថ្មី

   ព្រឹកនេះថេយ៉ុងត្រូវត្រឡប់ដេហ្គូវិញ ព្រោះអស់កិច្ចការដែលត្រូវនៅទីនេះទៀតហើយ។ រាងតូចកាន់កាបូបខោអាវតូចមួយ ដើរចេញពីរីសតផ្ទាល់ខ្លួនសម្តៅទៅរកឡានបងជីដូនមួយដែលឈប់ចាំនៅលើផ្លូវលំឆ្ងាយប្រហែលជា30ម៉ែត្រពីរាងតូច ដើរមកដល់ថេយ៉ុងក៏ដាក់ខ្លួនអង្គុយនៅកៅអីខាងមុខជាមួយបងស្រី។ ម៉ាសុីនឡានបញ្ឆេះបើកទៅមុខជារឿយៗ ឃើញប្អូនស្ងាត់មាត់ឈឹង បងស្រីក៏ចាប់ផ្តើមលើកយករឿងរំភើបពីយប់មកនិយាយព្រោះមិនទាន់អស់ចំហាយអរ។

     "ឯងដឹងទេ? គូរស្នេហ៍មួយគូរដែលទិញយករូបគំនូរឯងទៅនោះស្អាតសង្ហារទាំងគូរតែងម្តង សមគ្នាដល់ហើយ សង្ស័យតែខាងប្រុសទិញរូបមួយផ្ទាំងរបស់ឯងនោះយកទៅផ្គាប់សង្សាររបស់ខ្លួនផងក៏មិនដឹង" ថេយ៉ុងស្ងាត់មាត់ឈឹង អត់និយាយអីទាំងចំណែកឯបងស្រីជីដូនក៏ស្ងាត់មាត់ទៅវិញ ព្រោះមើលទៅទឹកមុខសមីខ្លួន ម្ចាស់គំនូរដូចជាមិនញញឹមទាល់តែសោះ បើនិយាយច្រើនពេកខ្លាចគេធុញទៅវិញទើបខ្ជិបបបូរមាត់ មកផ្ចង់អារម្មណ៍បើកឡានវិញ។

    #Skip

ពេលមកដល់ផ្ទះ ថេយ៉ុងទម្លាក់កាបូបចុះ ឡើងដេកលើពូកទាំងព្រឹក មានអារម្មណ៍ថានឿយហត់ខ្លាំងណាស់ អ្វីដែលហត់នោះគឺហត់ចិត្ត ហត់ខួរក្បាលដែលត្រូវមកគិតពីវត្តមានមនុស្សចោលម្សៀតម្នាក់នោះ។

      តុក! តុក! " អ្នកប្រុសតូច?! មានអ្នកមករកទាន៎" ផ្តេកខ្លួនមិនទាន់បានប្រាំនាទីស្រាប់អ្នកបម្រើមកគោះទ្វារបន្ទប់ថាមានអ្នកមករកអីឯណា? សុាំមែន

  " បងប្រាប់ឲ្យគេចាំបន្តិចសិនទៅ ខ្ញុំងូតទឹកសិន" ថេយ៉ុងស្រែកប្រាប់អ្នកនៅខាងក្រៅបន្ទប់ មុននឹងងើបទៅងូតទឹកប្តូរឈុតចេញសិន។

       កាយតូចបោះជំហានចុះពីលើកាំជណ្តើរមួយៗ ដើរសម្តៅកាន់បន្ទប់ទទួលភ្ញៀវ ចង់ដឹងថាអ្នកណាមករក មិនដឹងកាលៈទេសៈបែបនេះ ពេលចូលមកដល់បន្ទប់ទទួលភ្ញៀវភ្លាម ថេយ៉ុងត្រូវដកដង្ហើមធំៗ បែបធុញថប់ ចិញ្ចើមជ្រួញចូលគ្នា ទឹកមុខជូរហួញ។ ជុងហ្គុកញញឹមពព្រាយសប្បាយអរ ដែលបានជួបថេយ៉ុង មិននឹកស្មានថាមានឱកាសបានជួបម្តងទៀតទេ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now