part 4(1) Idea Type

427 58 7
                                    

          ថ្ងៃថ្មី!

   ថេយ៉ុងងើបពីព្រឹករៀបចំតុបតែងខ្លួនយ៉ាងស្អាត គេស្លៀកខោអាវដែលសូយ៉ុនរើសឲ្យកាលពីម្សិលមិញ ទាញកាបូបស្បែកពណ៍ខ្មៅស្ពាយចំហៀង ហើយក៏យកស្បែកជើងសូកក្រវាត់កែងមកពាក់ គេមិនចូលចិត្តពាក់ស្បែកជើងហប់ៗព្រោះស្បែករបស់គេអាលាក់សុីឡើងកន្ទួលរមាស់ពេលបែកញើសម្តងៗ។

      កម្មវិធីជួបជុំសិស្សឆ្នាំទីបួនគេរៀបចំឡើងយ៉ាងធំដុំនៅសាលា ខាងសាលាបានរៀបចំ hall យ៉ាងធំ រៀបកៅអីមិនក្រោម500កៅអីឡើយ ដាក់បែរមុខទៅកាន់វត្តិការទទួលសញ្ញាប័ត្រសម្រាប់សិស្សឆ្នាំទីបួននៅបំណាច់ចុងឆ្នាំនេះ។ 

    សិស្សៗដែលត្រូវទទួលសញ្ញាប័ត្រ គឺត្រូវទៅជួបជុំគ្នានៅក្នុងបន្ទប់រៀបចំខ្លួនជាមុនសិន។ បន្ទប់រៀបចំខ្លួនបែងចែកជា2បន្ទប់ធំៗ បន្ទប់មួយសម្រាប់សិស្សស្រី ចំណែកឯម្ខាងទៀតសម្រាប់សិស្សប្រុស។ ថេយ៉ុងស្ពាយកាបូបដើរចូលទៅបន្ទប់តែងខ្លួនរបស់សិស្សប្រុសជួនជាបានជួបនឹងសូយ៉ុននៅនឹងមាត់ទ្វារល្មម សូយ៉ុនក៏ចូលមកដឹកដៃរាងតូចញែកវង់មនុស្សប្រុសដទៃទៀតទៅកាន់ទូរដាក់សម្ភារៈរបស់ថេយ៉ុងមុននឹងលាដៃសុំសោរពីរាងតូច ថេយ៉ុងដាក់កូនសោរលើដៃរបស់នាយ។ សូយ៉ុនចាក់បើកទូយ៉ាងយកចិត្តទុកបំផុត ទ្វារទូរបើកបង្ហាញឲ្យឃើញឈិតខៀវសិស្សសម្រាប់ទទួលសញ្ញាប័ត្រប័ត្រជាមួយនឹងមួកបួនជ្រុងរៀបដាក់យ៉ាងស្អាត នេះគឺជាការរៀបចំរបស់ខាងសាលារួចស្រេច។

       " បងពិតជាចង់ឃើញពេលថេយ៉ុងពាក់វាខ្លាំងណាស់?" សូយ៉ុនលូកដៃមកច្បិចថ្ពាល់សរម៉ដ្ឋរលោងបន្តិចព្រោះខ្នាញ់ពេក ថេយ៉ុងតាមសម្លក់ថ្លែ!! អាងតែគេមិនមាត់ៗដូចជាកាន់តែងឡើងចាងណាស់ណ៎!!

     " អ្នកណាប្អូនឯង កុំច្រឡើសបើសពេកប្រយ័ត្នត្រូវ!" ថេយ៉ុងលួចមើលដើមដៃសូយ៉ុនទាំងសង្រឺតជើងធ្នេញគ្រឺតក្រត ក្មេងម្នាក់នេះមិនប្រដៅចេញខ្លះទេ ខ្លាចក្រែងតែថ្ងៃមុខកាន់តែឌឺថាលែងបានមិនខានទេ។

    " អួយៗ!! ឈឺៗ អូនមូលបងយ៉ាងនេះជាំសាច់អស់ហើយ!!" សូយ៉ុនបបោសអង្អែលកន្លែងដែលថេយ៉ុងក្តិច ស្រែករំអួយឡើងក្តែងសម្តីដូចជាឌឺដងឲ្យថេយ៉ុងសម្បើមណាស់ ។ ព្រោះតែខឹងនឹងក្មេងដែលមិនស្តាប់បង្គាប់រាងតូចក៏ចាប់ផ្តើមដេញចាប់សូយ៉ុន ចំណែកឯសូយ៉ុនក៏រត់គេច ប្រឡែងគ្នាឡើងដូចជាកូនក្មេង ដល់ពេលហត់រៀងខ្លួនក៏នាំគ្នាសើចកូរគេឯងពេញបន្ទប់តែងខ្លួនសើចគ្រប់តែគ្នានឹង។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now