part 3 only mine

582 37 10
                                    

       
      " លោកចន អ្នកនាងស៊ុងប៊ីដឹងខ្លួនហើយទាន៎!"  អង្គរក្សម្នាក់រត់មកយ៉ាងត្រហេបត្រហប ផ្តល់ដំណឹងជូនជុងហ្គុកភ្លាមៗ ធ្វើឲ្យនាយរំភើបចិត្តមិនស្ទើរ ចាប់អូសដៃថេយ៍ុងដើរសម្តៅចូលទៅក្នុងភូមិគ្រឹះវិញ ទៅកាន់បន្ទប់ដែលស៊ុងប៊ីសម្រាកព្យាបាល។

    ប្រាវ!! ដើរទៅដល់មុខទ្វារមិនទាន់ទាំងបានបើកចូលផង ស្រាប់តែឮសម្លេងអ្វីម្យ៉ាងចេញពីខាងក្នុងបន្ទប់ធ្វើឲ្យជុងហ្គុកភ័យឡើងប្រហោងពោះធ្លុង ចំណែកថេយ៉ុងចេះតែគិត អន់ចិត្ត ដើរសម្រក់ទឹកភ្នែកមកឥតល្ហែរ ព្រោះតែកាយវិការបារម្ភរបស់ជុងហ្គុកទៅលើស៊ុងប៊ីច្រើនលើសលប់ពេក ធ្វើឲ្យគេមិនច្រណែនមិនបាន។

     " ក្រាក! ហេតុអី?! ហ្ហឹក! ហេតុអីទៅជាបែបនេះ? ហ្ហឹក! លោកប្រាប់ខ្ញុំមកថាហេតុអី?!" ស៊ុងប៊ីលត់ជង្គង់នៅលើឥដ្ឋ នៅក្បែរខ្លួនរបស់ពោរពេញដោយអំបែងថូផ្កាដែលនាងធ្វើឲ្យធ្លាក់បែកមុននេះ។ នាងទ្រហោយំខ្លាំងៗអស់ពីពោះ ធ្វើឲ្យជុងហ្គុកភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនាយមិនដែលឃើញស៊ុងប៊ីយំបែបនេះពីមុនមកទេ។

   " ប៊ី! អូនកើតអី? អូននៅឈឺត្រង់ណាមែនទេ មោះងើបទៅអង្គុយលើគ្រែសិនទៅ " ជុងហ្គុកក្រវាសដៃថេយ៍ចេញ ចូលទៅក្រសោបមុខប្អូនស្រីដែលគិតតែពីយំ យកមេដៃផ្តិតជូតទឹកភ្នែកឲ្យនាងយ៉ាងស្អាត ភ្លាមនោះស៊ុងប៊ីក៏ឈប់យំបើកភ្នែកឡើង ហើយស្រាប់តែលើកដៃមករាវរកជុងហ្គុក ធ្វើភ្នែកក្រឡិបក្រឡាប់ដូចជនពិការ ជុងហ្គុកនាយកាន់តែឆ្ងល់ទៀតហើយ។

     " បង! ហ្ហឹក បងជុងហ្គុក ហ្ហឹកៗ ខ្ញុំពិការភ្នែកហើយ ហ្ហិកៗ" ក្តុក! បេះដូងរបស់ជុងហ្គុកធ្លាក់ដល់បាតដី ពិការ... ពិការភ្នែក?! ហេតុអីទៅជាបែបនេះ? តែទោះបីជាភ្ញាក់ផ្អើលយ៉ាងណាក៏ជុងហ្គុកនៅតែព្យាយាមសម្រួលអារម្មណ៍ លើកគ្រាប្អូនស្រីឡើងលើគ្រែវិញ អង្អែលក្បាលលួងលោមឲ្យនាងស្ងប់ចិត្តសិន រឿងផ្សេងចាំគិតតាមក្រោយ។

      បន្ទាប់ពីលួងលោមអ្នកជំងឺឲ្យសង្ងំគេងបានហើយ ជុងហ្គុកនិងវិជ្ជបណ្ឌិតក៏នាំគ្នាដើរចាកចេញទៅក្រៅ ដើម្បីនិយាយគ្នាពីរឿងសុខភាពរបស់អ្នកជំងឺ ដោយមានថេយ៉ុងដើរឈ្ងោកមុខតាមពីក្រោយអ្នកទាំងពីមករហូត។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now