part 9 Idea Type(ចប់)

525 46 15
                                    

   
         ថ្ងៃត្រង់កំឡុងពេលដែលមនុស្សគ្រប់គ្នាចូលសម្រាកពីការងារ ញុាំបាយ ជុងហ្គុកបែរជាត្រូវប្រឹងលើកកញ្ឆេកក្រូចចុះឡើង បាតដៃទាំងគូរឡើងជាំកកឈាមដុំៗ ទោះបីជាមានអារម្មណ៍ថាឈឺក៏ជុងហ្គុកនៅតែប្រឹងឡើងមិនមាត់មួយម៉ាត់។ អាកាស់ធាតុថ្ងៃនេះចុះត្រជាក់ មេឃចាប់ផ្តើមស្រទុំទើបជុងហ្គុកមិនសូវជាក្តៅ បើជាថ្ងៃនេះក្តៅដូចរាល់ថ្ងៃនោះនាយមុខជាដួលសន្លប់មួយកន្លែងបាត់ហើយ។

      វូៗ!! ខ្យល់បក់មកយ៉ាងខ្មួលខ្ញាញ់ ពពកឡើងខ្មៅក្រាស់ បិទពន្លឺថ្ងៃជិតមិនយូរប៉ុន្មាន មេឃក៏ចាប់បង្អស់ភ្លៀងឲ្យធ្លាក់ចុះមកឈូឆរ ជុងហ្គុកទម្លាក់ប្រឹងលើកកញ្ឆេក្រូចរត់យ៉ាងលឿនសំដៅទៅវីឡាតូចក្នុងគោលបំណងជ្រកភ្លៀងមួយគ្រាសិន ចាំរាំងចាំទៅជញ្ចូនតទៀត។

        គ្រាន់តែជុងហ្គុករត់មកដល់ក្រោមសំយ៉ាកដំបូលវីឡាភ្លាម ថេយ៉ុងសម្លក់ជុងហ្គុកឡើងចង់ជ្រុះគ្រាប់ភ្នែក ព្រោះតែឃើញថាជុងហ្គុកជញ្ចូនផ្លែក្រូចមិនទាន់អស់ ពេលមេឃភ្លៀងបែរជារត់មកជ្រកទុកផ្លែក្រូចកណ្តាលភ្លៀង។

     " ជញ្ចូនអស់ហើយឬនៅ? លោកឯងមើលក្រូចខ្ញុំជាស្អីដាក់ហាលភ្លៀងបែបនេះ បើវាខូចលោកឯងអ្នកទទួលខុសត្រូវហេស? ជញ្ចូនមួយៗពន្យាពេលឲ្យតែមេឃភ្លៀងនឹងអាបានលេសខ្ចិល" ថេយ៉ុងឈរច្រត់ចង្កេះថាឲ្យជុងហ្គុកមុាំងៗ មិនទុកមុខឲ្យអីបន្តិចឡើយ។ លោកស្រីគីមដែលអង្គុយនៅខាងក្រោយខ្នងរាងតូចគាត់រៀងគាំងមិនតិចដែរ។ តាំងពីណាពីណីមក គាត់មិនដែលឃើញរាងតូចប្រើអ្នកណាឥតត្រាប្រណី រិទ្ធិតែមិនដែលឃើញចៅគាត់និយាយសម្តីធ្ងន់ៗបែបនេះពីមុនមកឡើយ។

    " ជុងហ្គុកចាំខ្ញុំជួយ..." ណាមជូន

     " មិនបាច់ ខ្ញុំប្រើគេមិនមែនបង!!" ថេយ៉ុងស្រែកយ៉ាងផ្តាច់ការ គេហាមជាដាច់មិនឲ្យអ្នកណាចូលទៅជួយជុងហ្គុកឡើយ។

     ជុងហ្គុកទម្លាក់ទឹកមុខចុះ បែរក្រោយមើលទៅកាន់កញ្ឆេក្រូចដែលដាក់ហាលភ្លៀងពីចម្ងាយ មុននឹងដើរចេញទៅក្រៅម្តងមួយជំហានៗ ក្នុងទ្រូងវាអួលណែន ទឹកភ្នែកក៏ស្រក់មកម៉ាត់ៗប្រណាំងជាមួយនឹងទឹកភ្លៀងដែលកំពុងតែហូរស្រោចស្រពលើរាងកាយរបស់គេ។ ដំណក់ទឹកភ្លៀងធំៗ ធ្លាក់ចុះមកយ៉ាងលឿនបូករួមជាមួយខ្យល់បោកបក់ចុះឡើង ធ្វើឲ្យរាងកាយរបស់ជុងហ្គុករងារញ័រញាក់តែគេនៅតែខំប្រឹងលើកញ្ឆេក្រូចទៅដាក់ក្នុងផ្ទះវីឡាតូចម្តងមួយកញ្ឆេៗរហូតទាល់តែអស់ ក៏មេឃមិនទាន់រាំងភ្លៀងនៅឡើយ ជុងហ្គុករងារញាក់ទទ្រើកញ័រមាត់តតាក់ ចំណែកឯធ្មេញក៏ញាក់រណ្តំពីលើគ្នា កក្រឹក តែសួរថាថេយ៉ុងខ្វល់ទេ? គឺអត់ទេ។ រាងតូចបែរជាដងទឹកខ្ញីក្តៅៗដែលគេបានដាំជូនលោកយាយពិសាមុននេះមកឲ្យណាមជូនទៅវិញ។

SHORT NOVEL TEAKOOK 💜💐Where stories live. Discover now