ភាគទី៤ ; មុខគេពិតជាដូចខ្ញុំណាស់!

598 32 0
                                    

ភាពស្រស់ស្អាតនៃមនុស្សម្នាក់ៗនោះជាមន្ដស្នេហ៍របស់ពួកគេដែលមានតាំងពីកំណើតមក ចុះហេតុម្ដេចចាំបាច់អីយើងត្រូវច្រណែននិងជីវិតអ្នកដទៃ?

បើចឹងមែនស្រីៗក្នុងប្រលោមលោកនេះមិនស្ដាយ មិនខកបំណងស្លាប់ហើយទេ គាត់អ្នកមានណាថាអីមិនមានស្រីៗស្រឡាញ់បើថាគាត់មិនព្រមទើបត្រូវជាង។

ជីមីនគិតទាំងក្រវីក្បាលស្ដាយជំនួសស្រីៗ បើកាយវិការវិញម្ដងដាក់ចង្ការម្ដងយកទៅអេះក្បាល មាត់ជីបអូចៗភ្នែកក្រឡាប់ចុះក្រឡាប់ឡើង ដែលជាហេតុអ្នកដែលឈរជិតនោះសម្លឹងមើលទាំងមិនយល់ ទឹកមុខរាបស្មើរ ដៃដាក់ចូលទៅក្នុងហ៊ោប៉ៅខោ សម្លឹងមើលទៅមនុស្សចំពោះមុខមិនដាក់ភ្នែក។

“ឯងកើតអី?” ណាមជូន ដោយឃើញឬកពារប្អូនប្រុសដូចជាចម្លែកពេក គេក៏ចោទសួរទៅប្អូនទាំងរក្សាទឹកមុខកាចៗដដែល។

“គ្មា..គ្មានទេលោកពូ អូហ៍..ទេ! បងប្រុសធំ” ជីមីន ឆ្លើយរដាក់រដុបរនឹកមិនត្រូវ មិញនេះបិះប្ដូរសព្ទនាមហៅមិនទាន់ព្រោះគេដឹងច្បាស់ថាគាត់ច្បាស់ជាច្រឡំខ្លួននឹងប្អូនរបស់គាត់។

“ហឹម! ចុះថ្ងៃនឹងមិនគិតទៅសាលាទេឬ?” ណាមជូន ក្រហឹមសំឡេងក្នុងបំពង់កបន្ដិចមុននឹងចោទសួរបន្ដ។

“បាទទៅតើ! ចឹងខ្ញុំទៅរៀបចំខ្លួនសិនហើយ” បញ្ចប់សម្ដីជីមីនរហ័សគេចវេសដើរចូលទៅក្នុងបន្ទប់វិញយ៉ាងលឿនពេលទទួលបានការងក់ក្បាលពីណាមជូន។

ក្រោយពីជីមីនដើរចូលទៅក្នុងបន្ទប់បាត់ណាមជូនសម្លឹងមើលទៅមាត់បន្ទប់ប្អូនប្រុសបន្ដិច ទើបបង្វែរខ្លួនបោះជំហានដើរចុះទៅខាងក្រោមដើម្បីទៅធ្វើការងារនៅក្រុមហ៊ុន។

បើងាកមកក្នុងបន្ទប់ជីមីនវិញពេលនេះគេរៀបចំខ្លួនទៅសាលាបណ្ដើរគិតរឿងដែលធ្វើអោយគេក្រញ៉ាញ់ខួរក្បាលបណ្ដើរ។

បន្ទាប់ពីរៀបចំខ្លួននឹងសៀវភៅរៀនតាមកាលវិភាគរួចរាល់ហើយ ព្រោះមិនពិបាកនោះទេគេអានរឿងប្រលោមលោកដែលគេចូលមកនៅចប់ហើយទាំងចាំសាច់រឿងបានយ៉ាងច្បាស់ ចឹងហើយរឿងប៉ុណ្ណឹងៗមិនពិបាកនោះទេសម្រាប់គេ។ តែគេនៅមិនអស់ចិត្តនឹងបងប្រុសតួចិត្តអាក្រក់នេះនឹងអ្នកទាំងបួននាក់ដែលគេបានជួបរឿងមួយ ម្នាក់ៗពេលជួបខ្លួនសុទ្ធតែហៅនាមអ្នកប្រុសតូចរហូតទាំងដែលគេខំប្រាប់ហើយថាមិនមែនខ្លួនទេទើបនឹកគិតឆ្ងល់÷

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Opowieści tętniące życiem. Odkryj je teraz