ភាគទី១២ ; យើងយំហេស៎?

470 33 0
                                    

តើអ្នកធ្លាប់គិតដែលទេ ថាមនុស្សម្នាក់ដែលអ្នកស្អប់ គេជាមនុស្សដែលស្រឡាញ់អ្នកប៉ុណ្ណា? អ្នកប្រហែលជាមិនធ្លាប់គិតទេត្រូវអត់?

គិតដល់រឿងនេះភ្លេមធ្វើអោយគេក្រពុលមុខតែម្ដង ហ្ហើយ! មិនគួរណាជ្រុលអានរឿងដល់ដាច់យប់ចឹងសោះលោកព្រះអើយ តើពេលនេះអោយគេធ្វើយ៉ាងម៉េចបន្ដទៅ? ភ្នែកគេចាប់ផ្ដើមបើកមិនចង់រួចទៅហើយ។

ដោយមិនចង់ខ្វល់ច្រើនជីមីនគេបានសម្រេចចិត្តហើយថាគេនឹងដេកយ៉ាងណានៅសល់ម៉ោងដេកច្រើនដែលតើ ទើបគេវាគើមៗចុះពីលើគ្រែរៀបចំកញ្ចប់នំទុកដាក់ក្នុងធុងសំរាមនិងយកសៀវភៅទុកនៅលើតុរៀនរបស់គេអោយបានត្រឹមត្រូវជាមុនសិន ភ្លេមនោះស្របពេលនឹងគេបានក្រឡែកភ្នែកទៅប៉ះនឹងប្រតិទិនទាំងចងចិញ្ចើមដោយការស្មានមិនត្រូវ។

“អ្អេះ! ថ្ងៃនិងទី១៨ហើយឬ?” ជីមីន បន្លឺរសំឡេងឡើងតិចៗពេលបានមើលប្រតិទិននោះឃើញថាថ្ងៃនឹងទីប៉ុន្មាន។ ដោយមិនប្រាកដចិត្តជីមីនក៏ដើរទៅតុដែលនៅក្បែរគ្រែគេគេងនោះដើម្បីយកទូរស័ព្ទមកមើលថាថ្ងៃនេះទីដប់ប្រាំបីមែនឬក៏អត់។

+បញ្ជាក់ : ជីមីនយកទូរស័ព្ទម្ចាស់ដើមមកមើល បើយកទូរស័ព្ទគេមកមើលគឺខុសគ្នាព្រោះទូរស័ព្ទរបស់គេគឺយកមកពីភពពិតអ៊ីចឹងហើយថ្ងៃទីខែឆ្នាំច្បាស់ជាខុសគ្នា។

“ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧” ជីមីន អានថ្ងៃទីតាមប្រតិទិនដែលគេឆែកក្នុងប្រព័ន្ធទូរស័ព្ទឃើញថានោះជាទីប៉ុន្មានហើយគេចាប់ទាំងភ្ញាក់ផ្អើលបើកភ្នែកធំៗដើម្បីមើលបញ្ជាក់អោយច្បាស់។

“នេះ..ទី១៨មែនតើ”

"បើចឹងល្ងាចមិញនេះមានន័យថាដៃគូប្រកួតប្រជែងលោកពូហានជីគូបានសហការជាមួយលោកអេជេនណឺរួចហើយមែនទេ?"

"បើចឹងមែនផែនការរបស់សត្រូវលោកពូហានជីគូ កំពុងតែដំណើរការហើយតើ! ហ្ហើយ! បើចឹងមែននោះយើងប្រហែលត្រូវចាប់ផ្ដើមផែនការយើងដែលហើយមើលទៅតែពេលនេះយើងមិនទាន់គិតអីចេញនោះទេធ្វើយ៉ាងម៉េចទៅ" ជីមីន ឈរគិតនៅក្នុងចិត្តម្នាក់ឯងទាំងមុខស្អុយប៉ែរមាត់ពេបតិចៗព្រោះថានៅក្នុងសាច់រឿងនៅក្នុងចំណោមភាគទាំងនោះដែលជាភាគសត្រូវដៃគូរប្រកួតប្រជែងរបស់ត្រកូលអាន់ហ្វាដេនីនេះបានរួមដៃសហការរកស៉ីជាមួយអ្នកជំនួយដ៏ល្បីមួយរូបគឺនៅថ្ងៃព្រហស្បត្តិ៍ទីដប់ប្រាំបីខែឧសភាឆ្នាំមួយពាន់ប្រាំបួនកាវសិបប្រាំបួន។ ហើយនេះគឺចំថ្ងៃនេះល្ងាចមិញនេះតែម្ដងហើយ កុំតែគេក្រឡេកភ្នែកឃើញប្រទិតិនថាថ្ងៃនឹងជាថ្ងៃទីប៉ុន្មានទេខំអីគេនេះមិនដឹងឡើយថានឹងមានអ្វីកើតឡើងតទៅមុខទៀត ព្រោះតែខ្លួនមួយថ្ងៃៗមិនបានចាប់អារម្មណ៍អ្វីនោះទេគឺគិតតែពីស៉ី ស៉ីហើយដេកមួយមុខប៉ុណ្ណោះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now