ភាគទី១៨ ; មានន័យថាម៉េច?

428 30 0
                                    


តើចម្លែកដែលឬទេពេលមនុស្សម្នាក់ត្រូវបានប្ដូរអត្តចរឹកស្ទើរទាំងស្រុងក្រោយពេលបែកគ្នាត្រឹមមួយថ្ងៃសោះនោះ? វាពិតជាចម្លែកខ្លាំងណាស់ចំពោះអាកប្បកិរិយារបស់មនុស្សម្នាក់នោះកាលពីមុននិងឥឡូវក្នុងពេលនេះសម្រាប់ខ្ញុំ។

នៅក្នុងបន្ទប់ដាក់សៀវភៅរាប់រយក្បាលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយបែបបន្ទប់លក្ខណៈផ្ទាល់ខ្លួន យ៉ូនហ្គីកំពុងអង្គុយធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត។ នាយអង្គុយពិនិត្យឯកសារក្រុមហ៊ុនជាច្រើននៅក្នុងផ្ទះដែលជាបន្ទប់ធ្វើការរបស់ខ្លួន ព្រោះនាយមានពេលទៅក្រុមហ៊ុនតែពេលសម្រាកពីការសិក្សាប៉ុណ្ណោះ ដូច្នេះការងារទាំងប៉ុន្មាននាយត្រូវយកមកមើលនៅផ្ទះទាំងអស់។

អង្គុយពិនិត្យមើលឯកសារសុខៗស្រាប់តែមានសំឡេងគោះទ្វារចាប់បន្លឺឡើងដាស់អារម្មណ៍អោយអ្នកកម្លោះងាកទៅមើលតាមប្រភពសំឡេងនោះទាំងជ្រួញចិញ្ចើមចូលគ្នាជាប់មុនហើបមាត់សួរ÷

“អ្នកណា?”

“ខ្ញុំថេយ៉ុងណាបងប្រុស!”

“ចូលមក! បងមិនបានដាក់គន្លឹះនោះទេ”

ថេយ៉ុងបានការអនុញ្ញាតពីអ្នកខាងក្នុងហើយគេក៏បើកទ្វារដើរចូលមកខាងក្នុងមករកយ៉ូនហ្គីទាំងមានកាតាបនៅក្រោយខ្នងគេ។

“មានអ្វីជាមួយនឹងបងឬ?” ពេលដឹងថាថេយ៉ុងដើរមកដល់ឈរទល់មុខខ្លួនហើយយ៉ូនហ្គីក៏ចាប់សួរដោយមិនបានបែរមកមើលថេយ៉ុងនោះឡើយ។

“មាន! បងប្រុសជួយដោះស្រាយលំហាត់អោយខ្ញុំបន្ដិចមក ខ្ញុំអត់យល់ត្រង់លំហាត់នឹងទេ វាពិបាកដោះស្រាយណាស់” ថេយ៉ុង ឆ្លើយទាំងទាញសៀវភៅពីក្នុងកាតាបមួយក្បាលមកដាក់ពីមុខអ្នកមាននាមជាបងប្រុស។

យ៉ូនហ្គីងើបមុខមកមើលថេយ៉ុងបន្ដិចមុននិងគេហាមាត់សួរត្បកទៅវិញ÷

“ចុះបងស្រីទី៣? ឯងមិនទៅរកគាត់!”

“គាត់កំពុងខឹងខ្ញុំ” ថេយ៉ុង ឆ្លើយទាំងមុខស្អុយ។

“ខឹងរឿងអី?” យ៉ូនហ្គី បន្ដសួរទាំងភ្នែកកំពុងតែផ្ដោតលើឯកសារក្នុងដៃនោះវិញ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now