ភាគទី៦ ; ចង់ប្រដៅក្មួយខ្លះនោះអី!

629 38 0
                                    

តើវាសនាមនុស្សត្រូវបានកំណត់ដោយអាទិទេពឬក៏ទេវតា? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយម្ដេចព្រហ្មលិខិតឃោរឃៅចំពោះខ្លួនយ៉ាងនេះ។ ទ្វេភពអ៊ីចឹងឬ? ឆ្កួតមិនខានទេ។

“អ្នកណាឲឯងមកទីនេះ?” យ៉ូនហ្គីសម្រួលអាម្មរណ៍អោយមកជាធម្មតាវិញមុននិងចោទសួរក្មេងតូចនៅចំពោះមុខ តែលើកនេះបើហ៊ានតែហៅគេពូទៀតមិនប្រាកដទេថាគេអាចគ្រប់គ្រងចិត្តខ្លួនឯងបាន។

“មកខ្លួនឯង” ជីមីនតបទៅវិញហីៗតែគេមិនដឹងឡើយថាពេលនេះអ្នកខាងនោះកំពុងតែកើនកំហឹងចេញមកពីក្នុងខ្លួនព្រោះតែក្មេងម្នាក់នេះហ៊ានណាស់ហ៊ានតមាត់និងគេហ៊ានឌឺជាមួយគេដែលពីមុនមកគ្មានឡើយអ្នកដែលហ៊ាននិយាយឌឺដងអោយគេរបៀបនេះ ហើយកាន់តែមិនហ៊ានសម្លឹងមើលមុខគេចំៗដូចក្មេងម្នាក់នេះថែមទៀត។

“លោកពូកំពុងខឹងឬ?” កម្លោះតូច ជ្រួញចិញ្ជើមចូលគ្នាសម្លឹងមើលទៅយ៉ូនហ្គីធ្វើភ្នែកភ្លឹកៗគ្រាន់តែខ្លួននិយាយប៉ុណ្ណឹងសោះក៏ខឹងគេដែលមនុស្សចាស់នេះយ៉ាប់មែន។

យ៉ូនហ្គីមិននិយាយអ្វីស៉ាំញ៉ាំច្រើននោះទេគ្រាន់តែនាយឈានជើងដើរទៅរកជីមីនអោយកាន់តែជិតជាងមុនប៉ុណ្ណោះ។

“អេ៎! លោកពូចង់ធ្វើស្អី?” ជីមីន ចាប់ផ្ដើមភ័យតិចៗពេលឃើញយ៉ុនហ្គីដើរមកជិតខ្លួនហើយឱនមុខមករកខ្លួនកាន់តែជិតទៀតខ្វះតែមួយចង្អាមនោះទេគឺមកដល់មុខគេតែម្ដង បើដៃវិញដាក់ចូលទៅក្នុងហ៊ោប៉ៅខោសងខាងមើលទៅចរឹកលយល្បើបណាស់ពូនឹង។

“ចង់ប្រដៅក្មួយខ្លះនោះអី!” នាយនិយាយទាំងញញឹមសប្បាយចិត្តពេលឃើញក្មេងនៅនឹងមុខធ្វើទឹកមុខភ័យៗដាក់គេ  ខ្លួនស្មានតែមិនចេះខ្លាចតើ។ គេធ្លាប់ប្រាប់ខ្លួនឯងក្នុងចិត្តហើយថាកុំឲក្មេងនេះហៅខ្លួនថាពូទៀត ឥឡូវនៅហៅគេពូទៀតចាំមើលគេនឹងប្រដៅក្មេងនេះឲរៀងម្ដងមើស។

“ប្រដៅស្អីរបស់ពូ? ចេញទៅ” ជីមីន ឃើញនាយក្រាស់កាន់តែល៎មុខមកកាន់តែជិតខ្លួនទៀតគេក៏រុញនាយចេញទាំងឆ្ងល់នឹងគេនិយាយមិញដែរ។ ចង់ប្រដៅស្អីរបស់នាយ? ខ្លួនមិនបានទៅដើរវាយគ្នាឯណា? នៅហៅខ្លួនថាក្មួយវិញទៀតហើយនៅអាមុខញញឹមបែបឌឺដងអោយខ្លួនទៀតបានតែលោតដាល់ឲបែកមុខម៉ាអាសង្ហារនឹងតើ ចំមែន។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now